ភាពខ្លួនទីពឹងខ្លួន
២ ៖ ពិចារណា


« ការ​ដោះ​ស្រាយ​តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការ​ដោះ​ស្រាយ​តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ »

ពិចារណា

ម៉ោង​ជា​អតិបរមា ៖ ៥ នាទី

សូម​គិត​រៀងៗខ្លួន​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នា​ថ្ងៃ​នេះ ហើយ​ពិចារណា​អំពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ឲ្យ​អ្នក​ធ្វើ ។ សូម​អាន​ខគម្ពីរ​ខាងក្រោម​នេះ ហើយ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ ។

« ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ( សុភាសិត ៣:៥–៦ ) ។

តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ

ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ តើ​មាន​តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ ឬ​បញ្ហា​អ្វី​ខ្លះ​ដែល​អ្នក​ទទួល​ការបំផុសគំនិត​ឲ្យ​បំពេញ សម្រាប់​ឱកាស​អាជីវកម្ម​របស់​អ្នក ?

រូបសញ្ញា​សៀវភៅ​ផែនការ​អាជីវកម្ម​ផ្ទាល់​ខ្លួន

សូម​កត់ត្រា​តម្រូវការ ឬ​បញ្ហា​ដែល​អ្នក​នឹង​ដោះស្រាយ​នៅក្រោម « តម្រូវការ​របស់​អតិថិជន ឬ​បញ្ហា​ដែល​ខ្ញុំ​នឹង​ដោះស្រាយ » នៅក្នុង​សៀវភៅ​ផែនការ​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​អ្នក ។ អ្នកអាច​ធ្វើបច្ចុប្បន្នភាព​វគ្គ​នេះ នៅពេល​អ្នក​មាន​ការសន្ទនា និង​រៀន​បន្ថែម​ទៀត ។

អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង

តើ​មាន​អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង​អ្វី​ខ្លះ​ដែល​អ្នក​បាន​កត់សម្គាល់​នៅក្នុង​ឱកាស​អាជីវកម្ម ?

រូបសញ្ញា​សៀវភៅ​ផែនការ​អាជីវកម្ម​ផ្ទាល់​ខ្លួន

សូម​កត់ត្រា​អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង​នៅខាង​ក្រោម « ភស្តុតាង​ដែល​បង្ហាញ​ថា សេវាកម្ម ឬ​ផលិតផល​របស់​ខ្ញុំ​ខុស​ប្លែក​ពី​គេ ឬ​ប្រសើរ​ជាង​គេ » នៅក្នុងសៀវភៅ​ផែនការ​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​អ្នក ។