ភាពខ្លួនទីពឹងខ្លួន
៩ ៖ តាំង​ចិត្ត


« ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ ៖ តាំង​ចិត្ត » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ ៖ តាំង​ចិត្ត »

តាំង​ចិត្ត

ម៉ោង​ជា​អតិបរមា ៖ ៥ នាទី

សូម​អាន​ការតាំងចិត្ត​នីមួយៗ​ខាង​ក្រោម​នេះ​ជាមួយ​ដៃគូ​សកម្មភាព​របស់​អ្នក ។ សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​ជោគជ័យ​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់​អ្នក​នឹង​បាន​ប្រសើរ​ឡើង​យ៉ាង​លឿន នៅពេល​អ្នក​ព្យាយាម​រក្សា​ការតាំងចិត្ត​របស់​អ្នក​រៀងរាល់​សប្តាហ៍ ។ សន្យា​ដើម្បី​រក្សា​ការតាំងចិត្ត​របស់​អ្នក រួច​ហើយ​ចុះ​ហត្ថលេខា​នៅ​ខាង​ក្រោម​នេះ ។

ការតាំង​ចិត្ត​របស់​ខ្ញុំ

ក. ខ្ញុំ​នឹង​រក្សា​ការតាំងចិត្ត « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » នា​សប្តាហ៍​នេះ ៖

  • បំពេញ​សកម្មភាព « គោលដៅ​នៃ​ការបង្កើត » និង « ការស្វែងរក​អ្នក​ផ្តល់​ប្រឹក្សា » ។

  • បញ្ចប់​ការសរសេរ​ផែនការ « បេសកកម្ម​នៃ​ជីវិត » របស់​ខ្ញុំ ហើយ​ពិភាក្សា​វា​ជាមួយ​គ្រួសារ ឬ​មិត្តភក្ដិ​របស់​ខ្ញុំ ។

  • សូម​ឲ្យ​នរណា​ម្នាក់​ធ្វើ​ជា​អ្នក​ផ្តល់​ប្រឹក្សា​របស់​ខ្ញុំ ហើយ​ណាត់​ពេលវេលា​ជួប​គាត់ ។

ខ. ខ្ញុំ​នឹង​កត់ត្រា​ផែនការ​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​អាជីវកម្ម​របស់​ខ្ញុំ ទាក់ទង​នឹង​របៀប​នានា​ដែល​ខ្ញុំ​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ នៅពេល​សមស្រប ។

គ. ខ្ញុំ​នឹង​កត់ត្រា​ផែនការ​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​អាជីវកម្ម​របស់​ខ្ញុំ ទាក់ទង​នឹង​របៀប​នានា​ដែល​ខ្ញុំ​អាច​កាត់ ចំណាយ​ថ្លៃ​ដើម​ក្នុង​អាជីវកម្ម​របស់​ខ្ញុំ ។

ឃ. ខ្ញុំ​នឹង​ពិនិត្យ​មើល​ទំព័រ « ពិចារណា » ហើយ​រក្សា​ការតាំងចិត្ត ។

ង. ខ្ញុំ​នឹង​ទាក់ទង ហើយ​ជួយ​ជ្រោមជ្រែង​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

សូម​ចងចាំ​ថា សប្តាហ៍​បន្ទាប់​អ្នក​នឹង​ត្រូវបាន​សូម​ឲ្យ​រាយការណ៍​នូវ​ចំនួន​ថ្ងៃ​ដែល​អ្នក​បាន​និយាយ​ជាមួយ​អតិថិជន, បាន​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​អាជីវកម្ម​របស់​អ្នក, បាន​លក់ និង​បាន​កត់ត្រា​សេចក្តីលម្អិត​នៃ​ហិរញ្ញវត្ថុ ( សូមមើល​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » នៅ​ផ្នែក​ចាប់ផ្តើម​នៃ​សៀវភៅ​នេះ ) ។

ហត្ថលេខា​របស់​ខ្ញុំ

ហត្ថលេខា​របស់​ដៃ​គូ​សកម្មភាព

អធិស្ឋាន​បិទ ។