ភាពខ្លួនទីពឹងខ្លួន
៧ ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ


« ការទុក​ប្រាក់​អាជីវកម្ម និង​ប្រាក់​ផ្ទាល់​ខ្លួនរបស់​ខ្ញុំ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ដោះស្រាយ​បញ្ហា » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការទុក​ប្រាក់​អាជីវកម្ម និង​ប្រាក់​ផ្ទាល់​ខ្លួនរបស់​ខ្ញុំ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ »

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ដោះស្រាយ​បញ្ហា

ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណា ៖

ហេតុ​អ្វី​ព្រះវរបិតា​សួគ៌​អនុញ្ញាត​ឲ្យ​យើង​ជួប​បញ្ហា និង​ការ​ប្រឈម​ទាំងឡាយ ?

មើល ៖

« A Bigger Truck » មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន​អត្ថបទ​វីដេអូ​នៅ​ចុង​វគ្គ​នេះ ) ។

ពិភាក្សា ៖

តើ​អ្វី​ទៅ​ជា​បញ្ហា​ពិត​នៅ​ក្នុង​ដំណើរ​រឿង​នេះ ? តើ​មាន​ជម្រើស​អ្វី​ខ្លះ​សម្រាប់​បុរស​ទាំង​ពីរ​នាក់​នេះ ?

អាន ៖

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៧–៩ និង ការដកស្រង់​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល ។

អាន ៖

នីហ្វៃ​ទី ១ ១៧:៥១ និង នីហ្វៃ​ទី ១ ១៨:២–៣ ។

ពិភាក្សា ៖

តើ​នីហ្វៃ​អាច​សង់​សំពៅ​មួយ​បាន​យ៉ាង​ដូចម្ដេច ?

តាំង​ចិត្ត ៖

សូម​តាំង​ចិត្ត​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។

  • សូម​អនុវត្ត​តាម​ជំហាន​នានា​ដែល​អ្នក​បាន​ពិភាក្សា​នៅក្នុង​សកម្មភាព​នេះ ដើម្បីដោះស្រាយ​បញ្ហា​របស់​អ្នក ។ សូម​ចង​ចាំ​ថា កុំ​ចុះ​ចាញ់ ។ វា​ត្រូវ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា និង​ធ្វើ​ការ​ផ្លាស់​ប្តូរ ។

  • សូម​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ការដោះស្រាយ​បញ្ហា​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។