« ការបង្ហាញអំពីអាជីវកម្មរបស់ខ្ញុំ ៖ តាំងចិត្ត » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការបង្ហាញអំពីអាជីវកម្មរបស់ខ្ញុំ ៖ តាំងចិត្ត »
តាំងចិត្ត
ម៉ោងជាអតិបរមា ៖ ៥ នាទី
សូមអានការតាំងចិត្តនីមួយៗខាងក្រោមនេះជាមួយដៃគូសកម្មភាពរបស់អ្នក ។ សមត្ថភាពរបស់អ្នកដើម្បីទទួលជោគជ័យក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់អ្នកនឹងបានប្រសើរឡើងយ៉ាងលឿន នៅពេលអ្នកព្យាយាមរក្សាការតាំងចិត្តរបស់អ្នករៀងរាល់សប្តាហ៍ ។ សន្យាដើម្បីរក្សាការតាំងចិត្តរបស់អ្នក រួចហើយចុះហត្ថលេខានៅខាងក្រោមនេះ ។
ការតាំងចិត្តរបស់ខ្ញុំ |
---|
ក. ខ្ញុំនឹងរក្សាការតាំងចិត្ត « មូលដ្ឋានគ្រឹះរបស់ខ្ញុំ » នាសប្តាហ៍នេះ ៖
|
ខ. ខ្ញុំនឹងកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុអាជីវកម្មរបស់ខ្ញុំនូវបញ្ជីនៃយោបល់មួយ ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្ញុំអំឡុងពេលសប្តាហ៍បន្ទាប់ ។ |
គ. ខ្ញុំនឹងកែសម្រួលសៀវភៅអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំដោយផ្អែកលើមតិកែលម្អមកពីបទបង្ហាញរបស់ខ្ញុំ ។ |
ឃ. ខ្ញុំនឹងពិនិត្យមើលទំព័រ « ពិចារណា » ហើយរក្សាការតាំងចិត្ត ។ |
ង. ខ្ញុំនឹងទាក់ទង ហើយជួយជ្រោមជ្រែងដៃគូសកម្មភាពរបស់ខ្ញុំ ។ |
ហត្ថលេខារបស់ខ្ញុំ
ហត្ថលេខារបស់ដៃគូសកម្មភាព
អធិស្ឋានបិទ ។
បន្ទាប់ពីអធិស្ឋានរួច អ្នកអាចថតរូបជាក្រុម ហើយទទួលទានអាហារសម្រន់ ដើម្បីអបអរសាទរដល់បទពិសោធន៍របស់ក្រុមជាមួយនឹងវគ្គសិក្សានេះ ។
បែបបទមតិកែលម្អនៃបទបង្ហាញ | |
---|---|
ឈ្មោះអ្នកធ្វើបទបង្ហាញ ៖ |
ឈ្មោះអ្នកពិនិត្យមើល ៖ |
សេចក្តីណែនាំ ៖ សូមបំពេញនៅក្នុងប្រអប់ទាំងបួនខាងក្រោមនេះ អំឡុងពេលដែលបុគ្គលនេះធ្វើបទបង្ហាញរបស់គាត់ ។ សូមឲ្យបែបបទនេះទៅកាន់បុគ្គលនោះភ្លាមបន្ទាប់ពីបទបង្ហាញចប់ ។ | |
យោបល់ស្តីពីឥរិយាបថអាជីវកម្មដែលទំនងជាមានជោគជ័យខ្លាំងបំផុត |
កង្វល់ដែលអាចកើតមានអំពីយោបល់ស្តីពីអាជីវកម្ម |
យោបល់សម្រាប់ការកែលម្អ |
ទំនាក់ទំនងដែលបានផ្តល់អនុសាសន៍ឲ្យ |
វិញ្ញាបនបត្របញ្ចប់វគ្គសិក្សា
ខ្ញុំ បានចូលរួមក្នុងក្រុមភាពខ្លួនទីពឹងខ្លួនមួយ ដែលហៅថា « ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំ » ដែលបានផ្ដល់ឲ្យដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយបានបំពេញរាល់តម្រូវការចាំបាច់សម្រាប់ការបញ្ចប់ការសិក្សាមានដូចខាងក្រោម ៖
ខ្ញុំបានចូលរួមយ៉ាងហោចណាស់ការប្រជុំចំនួន ១០ ក្នុងចំណោមការប្រជុំទាំង ១២ ។
ខ្ញុំបានបំពេញយ៉ាងហោចណាស់ ១០ គោលការណ៍ក្នុងចំណោមគោលការណ៍ទាំង ១២ ហើយបង្រៀនវាដល់គ្រួសារ ឬមិត្តភក្ដិរបស់ខ្ញុំ ។
ខ្ញុំបានបំពេញការតាំងចិត្តអាជីវកម្មរបស់ខ្ញុំប្រចាំសប្តាហ៍អស់រយៈពេលយ៉ាងហោចណាស់ ១០ សប្តាហ៍ ក្នុងចំណោម ១២ សប្តាហ៍ ។
ខ្ញុំបាននិយាយជាមួយអ្នកដែលអាចក្លាយជាអតិថិជនអស់រយៈពេលយ៉ាងហោចណាស់ ១០ សប្តាហ៍ ក្នុងចំណោម ១២ សប្តាហ៍ ។
ខ្ញុំបានកត់ត្រានៅក្នុងកំណត់ហេតុអាជីវកម្មអំពីអាជីវកម្មរបស់ខ្ញុំអស់រយៈពេលយ៉ាងហោចណាស់ ១០ សប្តាហ៍ ក្នុងចំណោម ១២ សប្តាហ៍ ។
ខ្ញុំបានធ្វើបទបង្ហាញអាជីវកម្មដល់ក្រុមរបស់ខ្ញុំអំឡុងសប្តាហ៍ទី ១២ ។
ឈ្មោះអ្នកចូលរួម
ហត្ថលេខារបស់អ្នកចូលរួម
កាលបរិច្ឆេទ
ខ្ញុំសូមបញ្ជាក់ថា អ្នកចូលរួមរូបនេះពិតជាបានបំពេញនូវតម្រូវការដែលដាក់ជូនខាងលើមែន ។
ឈ្មោះអ្នកសម្របសម្រួល
ហត្ថលេខារបស់អ្នកសម្របសម្រួល
កាលបរិច្ឆេទ
កំណត់ចំណាំ ៖ វិញ្ញាបនបត្រមួយមកពីសាកលវិទ្យាល័យពាណិជ្ជកម្ម អិល.ឌី.អេស អាចត្រូវបានចេញនៅថ្ងៃក្រោយ ដោយគណៈកម្មការភាពខ្លួនទីពឹងខ្លួនស្ដេក ឬមណ្ឌល ។