ភាពខ្លួនទីពឹងខ្លួន
៨ ៖ ពិចារណា


« ការគ្រប់គ្រង​លំហូរ​សាច់​ប្រាក់​អាជីវកម្ម​របស់​ខ្ញុំ ៖ ពិចារណា » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការគ្រប់គ្រង​លំហូរ​សាច់​ប្រាក់​អាជីវកម្ម​របស់​ខ្ញុំ ៖ ពិចារណា »

ពិចារណា

ម៉ោង​ជា​អតិបរមា ៖ ៥ នាទី

សូម​គិត​រៀងៗខ្លួន​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នា​ថ្ងៃ​នេះ ហើយ​ពិចារណា​អំពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ឲ្យ​អ្នក​ធ្វើ ។ សូម​អាន​ខគម្ពីរ​ខាងក្រោម​នេះ ហើយ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ ។

« ហើយ​វា​បាន​ធ្វើ​ការ​ឲ្យ​គេ ស្រប​តាម​សេចក្ដី​ជំនឿ​របស់​គេ​នៅ​ក្នុង​ព្រះ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​ពួក​គេ​មាន​សេចក្ដី​ជំនឿ ជឿ​ថា​ព្រះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ទ្រនិច​ទាំង​នោះ​ចង្អុល​ប្រាប់​ផ្លូវ ដែល​គេ​ត្រូវ​ទៅ មើល​ចុះ ការណ៍​នោះ​ក៏​ត្រូវ​បាន​សម្រេច ហេតុ​ដូច្នេះ​ហើយ ពួក​គេ​មាន​អព្ភូត​ហេតុ​នេះ និង​អព្ភូតហេតុ​ឯ​ទៀត​ជា​ច្រើន​ផង ដែល​បាន​មក​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​ពី​ថ្ងៃ​មួយ​ទៅ​ថ្ងៃ​មួយ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពី​ព្រោះ​អព្ភូតហេតុ​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មធ្យោបាយ​ដ៏​តូចតាច នោះ​វា​បាន​បង្ហាញ​ពួក​គេ​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​ទាំង​ឡាយ ។ ពួក​គេ​ខ្ជិលច្រអូស ហើយ​ភ្លេច​អនុវត្ត​សេចក្ដី​ជំនឿ និង​សេចក្ដី​ព្យាយាម​របស់​គេ ហើយ​បន្ទាប់​មក ការណ៍​ដ៏​អស្ចារ្យ​ទាំង​នោះ​ក៏​ឈប់​មាន ហើយ​ពួក​គេ​ពុំ​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​បាន​ទេ » ( អាលម៉ា ៣៧:៤០–៤១ ) ។

ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ តើ​មាន​ការផ្លាស់ប្តូរ​អ្វី​ខ្លះ​ដែល​អ្នក​ទទួល​ការបំផុសគំនិត​ឲ្យ​ធ្វើ ដើម្បី​ដាក់​ផែនការ និង​គ្រប់គ្រង​លំហូរ​សាច់​ប្រាក់​របស់​អ្នក ?

តើ​អ្នក​នឹង​ធ្វើ​សកម្មភាព​អ្វីខ្លះ​នា​សប្តាហ៍​នេះ​ដើម្បី​ដឹង​អំពី​ការផ្លាស់ប្តូរ​ដែល​អ្នក​បាន​រកឃើញ​ខាង​លើ​នេះ ?