ភាពខ្លួនទីពឹងខ្លួន
៩ ៖ ពិចារណា


« ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ ៖ ពិចារណា » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ ៖ ពិចារណា »

ពិចារណា

ម៉ោង​ជា​អតិបរមា ៖ ៥ នាទី

សូម​គិត​រៀងៗខ្លួន​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នា​ថ្ងៃ​នេះ ហើយ​ពិចារណា​អំពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ឲ្យ​អ្នក​ធ្វើ ។ សូម​អាន​ពាក្យ​ដក​ស្រង់​ខាងក្រោម​នេះ ហើយ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ ។

« បុរស និង ​ស្ត្រី​ដែល​បង្វែរ​ជីវិត​ខ្លួន​មក​រក​ព្រះ​នឹង​រក​ឃើញ​ថា ទ្រង់​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​បាន​ប្រសើរ​ជាង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដោយ​ខ្លួនឯង ។ ទ្រង់​នឹង​ធ្វើ​ឲ្យពួកគេ​មាន​អំណរ​កាន់តែ​ខ្លាំង ពង្រីក​ទស្សនវិស័យ​របស់​ពួកគេ ធ្វើ​ឲ្យ​គំនិត​ពួកគេ​វាងវៃ ពង្រឹង​សាច់ដុំ​របស់​ពួកគេ លើក​ស្ទួយ​វិញ្ញាណ​ពួកគេ ទ្វេគុណ​ពរជ័យ​ដល់​ពួកគេ បង្កើន​ឱកាស​ពួកគេ លួងលោម​ព្រលឹង​ពួកគេ បង្កើន​មិត្តភក្តិ​ឲ្យ​ពួកគេ និង​ចាក់​ស្រោច​ភាពសុខសាន្ត » ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Jesus Christ—Gifts and Expectations » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ  ) ។

ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ តើ​មាន​ការផ្លាស់ប្តូរ​អ្វី​ខ្លះ​ដែល​អ្នក​ទទួល​ការបំផុសគំនិត​ឲ្យ​ធ្វើ ដើម្បី​ជួយ​ឲ្យ​ពង្រីក​អាជីវកម្ម​របស់​អ្នក ?

តើ​អ្នក​នឹង​ធ្វើ​សកម្មភាព​អ្វីខ្លះ​នា​សប្តាហ៍​នេះ​ដើម្បី​ដឹង​អំពី​ការផ្លាស់ប្តូរ​ដែល​អ្នក​បាន​រកឃើញ​ខាង​លើ​នេះ ?