ភាពខ្លួនទីពឹងខ្លួន
សារលិខិត​មក​ពី​គណៈប្រធាន​ទី​មួយ


« សារលិខិត​មក​ពី​គណៈប្រធាន​ទី​មួយ » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« សារលិខិត​មក​ពី​គណៈប្រធាន​ទី​មួយ »

សារលិខិត​មក​ពី​គណៈប្រធាន​ទី​មួយ

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ៖

ព្រះអម្ចាស់​បាន​ប្រកាស​ថា « ហើយ​នេះ​ជា​គោលបំណង​របស់​យើង ដើម្បី​ផ្គត់ផ្គង់​ដល់​ពួកបរិសុទ្ធ​របស់​យើង » ( គ.&និង ស. ១០៤:១៥ ) ។ វិវរណៈ​នេះ​គឺ​ជា​សេចក្តី​សន្យា​មក​ពី​ព្រះ​អម្ចាស់​ថា ទ្រង់​នឹង​ប្រទាន​ពរជ័យ​ខាង​សាច់​ឈាម ហើយ​បើក​ទ្វារ​ឆ្ពោះទៅ​កាន់​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ដែល​ជា​សមត្ថភាព​សម្រាប់​យើង​ក្នុង​ការ​ផ្គត់​ផ្គង់​នូវ​តម្រូវ​ការ​ចាំបាច់​នៃ​ជីវិត​សម្រាប់​ខ្លួន​យើង និង​សមាជិក​គ្រួសារ​យើង ។

សៀវភៅ​លំហាត់​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ជួយ​ដល់​សមាជិក​នៃ​សាសនាចក្រ​ឲ្យ​រៀន ហើយ​អនុវត្ត​តាម​គោលការណ៍​នៃ​សេចក្តី​ជំនឿ ការ​អប់រំ ការ​ប្រឹង​ប្រែង​ធ្វើ​ការ និង​ការ​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់ ។ ការ​ទទួល​យក និង​ការ​រស់​នៅ​តាម​គោលកាណ៍​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​ពរ​ជ័យ​ខាង​សាច់​ឈាម​ដែល​ព្រះអម្ចាស់​បាន​សន្យា​កាន់​តែ​ប្រសើរ​ឡើង ។

យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​សិក្សា​ដោយ​ឧស្សាហ៍​ព្យាយាម ហើយ​អនុវត្ត​តាម​គោលការណ៍​ទាំង​នេះ និង​បង្រៀន​វា​ទៅ​កាន់​សមាជិក​គ្រួសារ​អ្នក ។ ប្រសិន​បើ​អ្នក​ធ្វើ​ដូច្នោះ នោះ​ជីវិត​របស់​អ្នក​នឹង​ទទួល​បាន​ពរ​ជ័យ ។ អ្នក​នឹង​រៀន​អំពី​របៀប​អនុវត្ត​នៅ​លើ​មាគ៌ា​របស់​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​ខ្លួន​ទីពឹង​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង ។ អ្នក​នឹង​មាន​ពរជ័យ​ដោយ​ទទួល​បាន​នូវ​សេចក្តី​សង្ឃឹម សេចក្តី​សុខសាន្ត និង​ការ​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង ។

សូម​ទុក​ចិត្ត​ថា​អ្នក​គឺជា​បុត្រ​ម្នាក់​របស់​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​របស់​យើង ។ ទ្រង់​ស្រឡាញ់​អ្នក ហើយ​ទ្រង់​នឹង​ពុំ​បោះ​បង់​ចោល​អ្នក​ឡើយ ។ ទ្រង់​ស្គាល់​អ្នក ហើយ​ត្រៀម​ជា​ស្រេច​ដើម្បី​ប្រទាន​ពរជ័យ​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​ដល់​អ្នក ។

ដោយ​ក្ដី​ស្មោះស្ម័គ្រ

គណៈ​ប្រធាន​ទី​មួយ