« ការបង្ហាញអំពីអាជីវកម្មរបស់ខ្ញុំ ៖ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ប្រាស្រ័យទាក់ទង ៖ ទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
ប្រសិនបើអ្នកមិនអាចមើលវីដេអូនេះទេ សូមជ្រើសរើសសមាជិកក្រុមឲ្យអានអត្ថបទវីដេអូនេះវិញ ។
អ្នកអត្ថាធិប្បាយ ៖ យន្តហោះមួយបានធ្លាក់នៅរដ្ឋហ្លូរីដានាយប់ដ៏ងងឹតមួយនៅក្នុងខែធ្នូ ។ មានមនុស្សជាង ១០០ នាក់បានស្លាប់ ។ ការធ្លាក់នោះគ្រាន់តែមានចម្ងាយ ៤០ គីឡូម៉ែត្រពីទីសុវត្ថិភាពប៉ុណ្ណោះ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ៖ បន្ទាប់ពីគ្រោះថ្នាក់នោះមក អ្នកស៊ើបអង្កេតបានព្យាយាមកំណត់ពីមូលហេតុនោះ ។ ឧបករណ៍ចុះចតនោះ តាមពិតបានទម្លាក់ចុះមកដោយត្រឹមត្រូវ ។ ម៉ាស៊ីនយន្តហោះក៏មានលក្ខណៈបច្ចេកទេសល្អឥតខ្ចោះដែរ ។ អ្វីៗទាំងអស់ដំណើរការយ៉ាងត្រឹមត្រូវ—លើកលែងតែរឿងមួយប៉ុណ្ណោះ ៖ គឺអំពូលភ្លើងមួយបានឆេះខូច ។ អំពូលភ្លើងដ៏តូចនោះ—មានតម្លៃតែ ២០ សេនប៉ុណ្ណោះ —បានបង្កើតឲ្យមានសេរីព្រឹត្តិការណ៍ ជាលំដាប់លំដោយដែលទីបំផុតនាំទៅរកហេតុការណ៍នៃមនុស្សស្លាប់ដ៏រន្ធត់ដល់ទៅជាង១០០នាក់ ។
ពិតប្រាកដណាស់ ការខូចអំពូលមិនបានបង្កឲ្យមានបញ្ហានោះទេ វាកើតឡើងដោយសារតែក្រុមការងារលើយន្តហោះ ផ្តោតយកចិត្តទុកដាក់ទៅលើអ្វីៗដែលហាក់ដូចជាសំខាន់ក្នុងពេលនោះ ខណៈដែលភ្លេចពីអ្វី ដែលសំខាន់បំផុតនោះ ។
ទំនោរចិត្ត និងការផ្តោតអារម្មណ៍ទៅលើអ្វី ដែលមិនសូវសំខាន់នោះ គឺមិនមែនមានតែអ្នកបើកយន្តហោះនោះទេ គឺមានចំពោះមនុស្សគ្រប់គ្នា ។ យើងទាំងអស់គ្នាស្ថិតនៅក្នុងភាពប្រថុយប្រថាន ។… តើគំនិត និងដួងចិត្តរបស់អ្នកបានផ្តោតតែលើរឿងដែលសំខាន់តែក្នុងរយៈពេលខ្លី ឬនៅលើរឿងដែលសំខាន់បំផុត ?
( « We Are Doing a Great Work and Cannot Come Down » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៥៩, ៦០ )