« ការពង្រីកអាជីវកម្មរបស់ខ្ញុំ ៖ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ស្វែងរកការរៀនសូត្រ ៖ កំណត់ពីកន្លែងដែលអ្នកនឹងទៅ និងរបៀបដើម្បីទៅដល់ទីនោះ » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការពង្រីកអាជីវកម្មរបស់ខ្ញុំ ៖ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ស្វែងរកការរៀនសូត្រ ៖ កំណត់ពីកន្លែងដែលអ្នកនឹងទៅ និងរបៀបដើម្បីទៅដល់ទីនោះ »
មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ស្វែងរកការរៀនសូត្រ ៖ កំណត់ពីកន្លែងដែលអ្នកនឹងទៅ និងរបៀបដើម្បីទៅដល់ទីនោះ
ម៉ោងជាអតិបរមា ៖ ២០ នាទី
សកម្មភាព—ការបង្កើតគោលដៅ ( អំឡុងសប្តាហ៍ )
ជំហានទី ១ ៖ សូមអានការដកស្រង់ដោយប្រធាន ហាវើដ ដបុលយូ ហឹនធើរ ។ តាមរយៈការធ្វើការឆ្ពោះទៅរកគោលដៅ នោះយើងប្តូរសេចក្តីសង្ឃឹមរបស់យើងឲ្យទៅជាសកម្មភាព ។
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ
« នេះគឺជាដំណឹងល្អនៃការប្រែចិត្ត ហើយយើងត្រូវតែប្រែចិត្ត និងត្រូវដោះស្រាយ ។ ប្រាកដណាស់ ដំណើរការនៃការប្រែចិត្ត ការតាំងចិត្ត និងការដាក់គោលដៅគួរតែជារឿងដែលត្រូវបន្តធ្វើ ។… ខ្ញុំសូមផ្ដល់ការអនុវត្តនេះដល់អ្នក » ។
« The Dauntless Spirit of Resolution » ( ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ៥ ខែ មករា ឆ្នាំ ១៩៩២ ) ទំព័រ ២ គេហទំព័រ speeches.byu.edu
គោលដៅគួរតែ ៖
-
មានភាពជាក់លាក់ និងអាចវាស់វែងបាន ។
-
ត្រូវកត់ត្រាវាទុក ហើយដាក់វានៅកន្លែងដែលអ្នកអាចឃើញវារៀងរាល់ថ្ងៃ ។
-
ដាក់ពេលវេលាបញ្ចប់វា ។
-
តម្រូវឲ្យមានសកម្មភាពជាក់លាក់ដើម្បីសម្រេចវា
-
ត្រូវពិនិត្យមើលឡើងវិញ រាយការណ៍ និងធ្វើបច្ចុប្បន្នភាពឲ្យបានជាប់លាប់ ។
ជំហានទី ២ ៖ នៅលើក្រដាសមួយផ្សេងទៀត សូមកត់ត្រាគោលដៅពីរ ឬបី ដែលនឹងជួយអ្នកឲ្យសម្រេច « បេសកកម្មជីវិត » របស់អ្នក ។ សូមធ្វើតាមគំរូដូចខាងក្រោម ។ សូមបិទក្រដាសនោះនៅទីកន្លែងដែលអ្នកអាចមើលឃើញវារាល់ថ្ងៃ ។
គោលដៅ |
ហេតុអ្វី ? |
ជំហានជាក់លាក់ដើម្បីសម្រេចគោលដៅ |
បន្ទាត់ពេលវេលា |
តើខ្ញុំនឹងរាយការណ៍ពីការរីកចម្រើនរបស់ខ្ញុំទៅកាន់នរណា ? |
---|---|---|---|---|
ឧទាហរណ៍ ៖ អានព្រះគម្ពីរមរមន ៣០ នាទីជារៀងរាល់ថ្ងៃ ។ |
ដូច្នេះខ្ញុំអាចទទួលបានការណែនាំពីព្រះវិញ្ញាណបរិសុទ្ធជារៀងរាល់ថ្ងៃ ។ |
១. ក្រោកពីដេកនៅម៉ោង ៦:៣០ ព្រឹក ។ ២. អានពីមុនបរិភោគអាហារពេលព្រឹក ។ ៣. កត់ត្រាការរីកចម្រើនរបស់ខ្ញុំនៅលើតារាងមួយ ។ |
ខ្ញុំនឹងវាយតម្លៃការរីកចម្រើនរបស់ខ្ញុំរាល់យប់ពីមុនខ្ញុំចូលដេក ។ |
ខ្ញុំនឹងចែកចាយតារាងនៃការរីកចម្រើនរបស់ខ្ញុំជាមួយសមាជិកគ្រួសារខ្ញុំរៀងរាល់សប្តាហ៍ ។ |
សកម្មភាព—ការស្វែងរកអ្នកផ្តល់ប្រឹក្សា ( អំឡុងសប្តាហ៍ )
ជំហានទី ១ ៖ សូមអានការដកស្រង់ដោយអែលឌើរ រ៉ូបឺត ឌី ហែល ។
អែលឌើរ រ៉ូបឺត ឌី ហ៊ែល
« នៅក្នុងភាពយុវវ័យរបស់ខ្ញុំ ខ្ញុំបានស្វែងរកដំបូន្មានមកពីឪពុកម្ដាយខ្ញុំ ហើយនឹងអ្នកឲ្យដំបូន្មានស្មោះត្រង់ និងដែលទុកចិត្តបាន ។ ម្នាក់គឺជាអ្នកដឹកនាំបព្វជិតភាព ហើយម្នាក់ទៀត គឺគ្រូបង្រៀនដែលមានជំនឿចិត្តលើខ្ញុំ ។… សូមជ្រើសរើសអ្នកផ្តល់ប្រឹក្សាដោយការអធិស្ឋានជាអ្នកដែលមានដួងចិត្តចង់ឲ្យអ្នកមានសុខុមាលភាពខាងវិញ្ញាណល្អ » ។។
« Meeting the Challenges of Today’s World » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៤៦
អ្នកអាចត្រូវការនរណាម្នាក់ដែលមានបទពិសោធន៍ច្រើនឆ្លើយសំណួររបស់អ្នក—ជាបុគ្គលម្នាក់ដែលបានធ្វើអ្វីដែលអ្នកចង់ធ្វើ ។ អ្នកផ្តល់ប្រឹក្សាផ្សេងទៀតអាចជាមិត្តភក្ដិសុចរិត ឬសមាជិកគ្រួសារ ។ មនុស្សទាំងនេះគឺជាបុគ្គលដែលមានឆន្ទៈចំណាយពេលលើកទឹកចិត្តអ្នក ឲ្យធ្វើការផ្លាស់ប្តូរក្នុងជីវិតអ្នក និងទទួលខុសត្រូវចំពោះការរីកចម្រើនរបស់អ្នក ។
ជំហានទី ២ ៖ គិតអំពីប្រភេទជំនួយដែលអ្នកត្រូវការ ។ សូមកត់ត្រាបញ្ជីមួយនៃមនុស្សដែលអាចក្លាយជាអ្នកផ្តល់ប្រឹក្សារបស់អ្នក ។ ពិចារណា និងអធិស្ឋានអំពីបញ្ជីឈ្មោះនោះ ។
ជំហានទី ៣ ៖ សូមឆ្លើយសំណួរខាងក្រោមនេះ ដើម្បីចាប់ផ្តើមទំនាក់ទំនងអ្នកផ្តល់ប្រឹក្សាម្នាក់ ។ ដើម្បីអញ្ជើញនរណាម្នាក់ឲ្យធ្វើជាអ្នកផ្តល់ប្រឹក្សារបស់អ្នក អ្នកអាចសួរយ៉ាងសាមញ្ញថា « ខ្ញុំកំពុងព្យាយាមធ្វើការផ្លាស់ប្តូរក្នុងជីវិតរបស់ខ្ញុំ ។ តើអ្នកអាចជួយខ្ញុំបានទេ ?
អ្នកណែនាំរបស់ខ្ញុំ |
---|
តើអ្នកចង់ឲ្យនរណាធ្វើជាអ្នកណែនាំរបស់អ្នក ? |
តើអ្នកនឹងសុំឲ្យគាត់ធ្វើជាអ្នកណែនាំរបស់អ្នកនៅពេលណា ? |
តើអ្នកអាចជួបដើម្បីចែកចាយ« បេសកកម្មរបស់ជីវិត » និងគោលដៅរបស់អ្នកនៅពេលណា ? |
តើអ្នកចង់ជួបនឹងអ្នកណែនាំរបស់អ្នកញឹកញាប់ប៉ុនណា ? |
ជំហានទី ៤ ៖ ចងចាំថា អ្នកមានការទទួលខុសត្រូវចំពោះ« បេសកកម្មរបស់ជីវិត » អ្នក ។ នៅពេលដែលអ្នកជួបជាមួយអ្នកផ្តល់ប្រឹក្សារបស់អ្នក សូម ៖
-
រំឭកការរីកចម្រើនរបស់អ្នកឡើងវិញ ។
-
រំឭកអំពីឧបសគ្គចំពោះការរីកចម្រើនរបស់អ្នក និងអ្វីដែលអ្នកកំពុងធ្វើដើម្បីយកឈ្នះវា ។
-
រំឭកឡើងវិញជាពិសេសអំពីអ្វីដែលអ្នកដាក់ផែនការដើម្បីធ្វើ ពីមុនអ្នកជួបជាមួយអ្នកផ្តល់ប្រឹក្សាអ្នកម្តងទៀត ។
ការអប់រំសម្រាប់ជីវិតដ៏ល្អប្រសើរមួយ
ប្រសិនបើអ្នកមិនអាចមើលវីដេអូនេះទេ សូមជ្រើសរើសសមាជិកក្រុមឲ្យអានអត្ថបទវីដេអូនេះវិញ ។
អែលឌើរ យ៉ូសែប ដបុលយូ ស៊ីតាទី ៖ កាលអាយុ ១៣ ឆ្នាំ ខ្ញុំរស់នៅក្នុងទីជនបទដាច់ស្រយាលមួយនៅក្នុងប្រទេសកេនយ៉ា ។ មនុស្សមានអ្វីៗតិចតួចណាស់ ។ ប៉ុន្តែអស់អ្នកដែលមានលទ្ធភាពទទួលបានអ្វីៗដែលមនុស្សដទៃបានកោតសរសើរទំនងជាមនុស្សដែលមានការអប់រំល្អ ។ ខ្ញុំបានមើលឃើញថា ការអប់រំគឺជាគន្លឹះឆ្ពោះទៅកាន់ជីវិតដ៏ល្អប្រសើរមួយ ។
គំនិតនេះបានបន្តកើតឡើងដែលនាំឲ្យខ្ញុំទៅនិយាយនឹងនាយកសាលាមួយដែលខ្ញុំពិតជាប្រាថ្នាចង់ទៅរៀននៅទីនោះ ។ ខ្ញុំត្រូវការកង់របស់ឪពុកខ្ញុំដើម្បីធ្វើដំណើរទៅ ហើយវាចំណាយពេលពាក់កណ្ដាលថ្ងៃ ។ ខ្ញុំពុំដែលចេញពីភូមិខ្ញុំឡើយ ។ ខ្ញុំពុំចេះនិយាយភាសាអង់គ្លេសបានល្អឡើយ ហើយនាយកសាលានេះគឺជាជនជាតិស្បែកស ។ ខ្ញុំពុំធ្លាប់ជួប ឬនិយាយដោយផ្ទាល់ជាមួយជនជាតិស្បែកសពីមុនឡើយ ដូច្នេះនេះជាគំនិតដ៏គួរឲ្យភ័យខ្លាចមួយ ។
មានអ្វីមួយក្នុងចិត្តខ្ញុំបានបន្តជំរុញខ្ញុំឲ្យបន្តធ្វើរឿងនេះ ហើយបានប្រាប់ខ្ញុំថា ខ្ញុំត្រូវតែធ្វើរឿងនេះ ដូច្នេះខ្ញុំបានចេញទៅជួបនាយកសាលានោះ ។ ពេលខ្ញុំមើលទៅកាន់គាត់ ខ្ញុំអាចឃើញថា គាត់ហាក់ដូចជាភ្ញាក់ផ្អើលដែលឃើញយុវជនរូបនេះឈរត្រង់ដូចជាទាហាននៅចំពោះមុខគាត់ ។ គាត់មានកែវភ្នែកស្រទន់ ដែលធ្វើឲ្យខ្ញុំមានភាពក្លាហានឡើង ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំពិតជាចង់ចូលរៀនសាលារបស់គាត់ខ្លាំងណាស់ ហើយខ្ញុំនឹងរីករាយណាស់ ប្រសិនបើគាត់ទទួលយកខ្ញុំ ។ បន្ទាប់មកគាត់បានមានប្រសាសន៍ថា « មែនហើយ យើងនឹងរង់ចាំមើលលទ្ធផលនៃការប្រឡងចេញមកសិន » ។ ខ្ញុំបានតបថា « អរគុណ លោក » ។ មិនដល់បួននាទីផង ខ្ញុំក៏បានចេញពីការិយាល័យរបស់គាត់ ។
បួននាទីដែលខ្ញុំបាននៅក្នុងការិយាល័យនោះពិតជាគ្រាដ៏អស្ចារ្យក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំគឺជាសិស្សតែម្នាក់គត់មកពីថ្នាក់បឋមសិក្សារបស់ខ្ញុំដែលត្រូវបានជ្រើសរើសឲ្យទៅរៀននៅសាលាមួយដ៏ល្អបំផុតនៅក្នុងតំបន់របស់យើង ។ ខ្ញុំមានអំណរគុណជាខ្លាំងដែលបុរសម្នាក់នេះបានផ្ដល់ឱកាសនេះដល់ខ្ញុំ ហើយវាបានបំផុសគំនិតខ្ញុំឲ្យខិតខំធ្វើជាសិស្សដ៏ល្អបំផុតនៅក្នុងថ្នាក់ ។
ការណ៍នោះបានបើកឱកាសឲ្យខ្ញុំទៅរៀននៅសាលាល្អមួយទៀត រួចហើយរៀបចំខ្លួនចូលរៀនសាកលវិទ្យាល័យ ។ ការអប់រំរបស់ខ្ញុំផ្ដល់លទ្ធភាពឲ្យខ្ញុំជួបនឹងភរិយានៅឯសាកលវិទ្យាល័យ ។ វាបានផ្ដល់លទ្ធភាពឲ្យខ្ញុំដើម្បីរកការងារមួយនៅទីក្រុង ។ កាលកំពុងរស់នៅទីក្រុងណៃរ៉ូប៊ី យើងបានជួបនឹងអ្នកផ្សព្វផ្សាយសាសនាប្ដីប្រពន្ធមួយគូ ដែលបានអញ្ជើញយើងទៅផ្ទះរបស់ពួកគាត់ ជាកន្លែងដែលពួកគាត់មានការប្រជុំជាមួយនឹងសមាជិកសាសនាចក្រ ។ ប្រសិនបើខ្ញុំពុំបាននៅទីក្រុងណៃរ៉ូប៊ីនៅគ្រានោះទេ ខ្ញុំនឹងពុំស្គាល់ដំណឹងល្អឡើយ ។ ដោយសារខ្ញុំមានការងារដ៏ល្អមួយ វាផ្ដល់លទ្ធភាពឲ្យខ្ញុំបម្រើនៅក្នុងសាសនាចក្រ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការអប់រំគឺជាគន្លឹះមួយឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួន ។ វានឹងបើកផ្លូវជាច្រើនសម្រាប់អ្នកឲ្យផ្តល់ដល់ខ្លួនរបស់អ្នកខាងសាច់ឈាម ហើយប្រែជាមានភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណផងដែរ ។