« មេរៀនទី ១ ឯកសារគ្រូបង្រៀន ៖ ព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១ ឯកសារគ្រូបង្រៀន
ព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ
ប៊ីស្សព ហ្គែរ៉ល កូសសេ ដែលជាប៊ីស្សពអធិបតី បានថ្លែងទីបន្ទាល់ថា « សារដ៏សំខាន់នៃព្រះគម្ពីរមរមនគឺ ដើម្បីស្តារចំណេះដឹងពិតអំពីតួនាទីដ៏សំខាន់របស់ ព្រះយេស៊ូវគ្រីស្ទក្នុងការសង្រ្គោះ និងការលើកតម្កើងរបស់មនុស្សលោក » ( « A Living Witness of the Living Christ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣៩ ) ។
ព្រះគម្ពីរមរមនបញ្ចុះបញ្ចូលយើងឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ហើយបំផុសគំនិតយើងឲ្យធ្វើល្អ ។ ជាលទ្ធផលនៃមេរៀននេះ សិស្សនឹងរកឃើញពរជ័យសំខាន់ៗ ដែលពួកគេទទួលបានតាមរយៈការសិក្សាព្រះគម្ពីរមរមន ពន្យល់ពីអ្វីដែលពួកគេអាចធ្វើដើម្បីខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ និងដាក់ផែនការពីវិធីដែលពួកគេអាចក្លាយជាអ្នករៀនដែលកាន់តែឧស្សាហ៍ព្យាយាម ។
កំណត់ចំណាំ ៖ ប្រសិនបើអាច សូមទាក់ទងសិស្ស ដែលចុះឈ្មោះចូលរៀនវគ្គសិក្សានេះ ពីមុនថ្ងៃចូលរៀនដំបូងរបស់ពួកគេ ហើយអញ្ជើញពួកគេឲ្យសិក្សាឯកសាររៀបចំសម្រាប់ថ្នាក់ សម្រាប់មេរៀនទី ១ ពីមុនមកកាន់ថ្នាក់រៀន ។ សូមប្រាកដថា សិស្សទាំងអស់មាន ឯកសាររៀបចំ មេរៀនទី ១ មួយច្បាប់នៅពេលចាប់ផ្ដើមថ្នាក់ជាលើកទីមួយ ។ សូមប្រើប្រាស់ឯកសាររៀបចំអំឡុងការពិភាក្សាក្នុងថ្នាក់របស់អ្នក ដើម្បីសិស្សអាចឃើញភាពត្រឹមត្រូវតាំងពីដំបូង ថាវានឹងជួយពួកគេរៀបចំសម្រាប់ថ្នាក់ និងពង្រីកបទពិសោធន៍ក្នុងថ្នាក់របស់ពួកគេយ៉ាងណា ។
យោបល់សម្រាប់ការបង្រៀន
ព្រះគម្ពីរមរមននឹងផ្លាស់ប្ដូរជីវិតអ្នក ។
បន្ទាប់ពីស្វាគមន៍សិស្ស និងធ្វើការស្គាល់ពួកគេដោយសង្ខេប សូមប្រាកដថា ពួកគេមានឯកសាររៀបចំសម្រាប់ថ្នាក់សម្រាប់មេរៀននេះ ។ បន្ទាប់មក សូមបង្ហាញ ហើយអានសេចក្ដីថ្លែងការណ៍ដូចតទៅនេះមកពីប្រធាន រ័សុល អិម ណិលសុន ៖
មានរឿងអស្ចារ្យមួយកើតឡើងពេលកូនម្នាក់របស់ព្រះស្វែងយល់ចង់ដឹងបន្ថែមទៀតអំពីទ្រង់ និងព្រះរាជបុត្រាស្ងួនភ្ញាទ្រង់ ។ គ្មានកន្លែងណាផ្សេងទៀតដែលសេចក្ដីពិតទាំងនោះបានបង្រៀនកាន់តែច្បាស់ ហើយកាន់តែពេញដោយអនុភាពជាងនៅក្នុងព្រះគម្ពីរមរមនឡើយ ។ …
ការសិក្សាស៊ីជម្រៅអំពីសេចក្ដីពិតនៅក្នុងព្រះគម្ពីរមរមនឲ្យបានទៀងទាត់អាចជាបទពិសោធន៍ផ្លាស់ប្ដូរជីវិតមួយ ។ ( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១, ៦២ )
-
តើអ្នករៀនអ្វីខ្លះ អំពីសារនៃព្រះគម្ពីរមរមនមកពីប្រធាន ណិលសុន ? ( កាលដែលសិស្សចែកចាយ អ្នកអាចនឹងចង់កត់ត្រាសេចក្ដីពិតទាំងឡាយដែលស្រដៀងគ្នានេះនៅលើក្ដារខៀន ៖ ការសិក្សាព្រះគម្ពីរមរមន នឹងជួយខ្ញុំឲ្យស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ វានឹងផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ) ។
សូមពិចារណាក្នុងការចែកចាយទីបន្ទាល់របស់អ្នកថា ព្រះគម្ពីរមរមនបានមានឥទ្ធិពលចំពោះការចេះដឹងរបស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងអំពីចំណងទាក់ទងរបស់អ្នកជាមួយពួកទ្រង់យ៉ាងណា ។
-
តើពរជ័យអ្វីខ្លះ ដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ បានទទួលតាមរយៈការសិក្សាព្រះគម្ពីរមរមន ? ( អ្នកអាចនឹងចង់អញ្ជើញសិស្សម្នាក់ឲ្យសង្ខេប ឬអាន ឧទាហរណ៍មកពីអែលឌើរ ភីទើរ អិម ចនសិន ដែលមាននៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ) ។
-
តើវគ្គបទគម្ពីរ ដំណើររឿង ព្រឹត្តិការណ៍ គោលលិទ្ធិ ឬគោលការណ៍ជាក់លាក់ណាខ្លះ ចេញពីព្រះគម្ពីរមរមន ដែលបានបង្កើនការចេះដឹងរបស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សូមឲ្យសិស្សរំឭក ទីបន្ទាល់របស់ប្រធាន ណិលសុន នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ និងចែកចាយអំពីអ្វីនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកអំពីព្រះគម្ពីរមរមន ដែលមានអត្ថន័យបំផុតចំពោះពួកគេនៅពេលឥឡូវនេះ ។
ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
សូមពន្យល់ថា ភាគច្រើនបំផុតនៃព្រះគម្ពីរមរមនត្រូវបានសរសេរឡើងដោយអ្នកនិពន្ធសំខាន់ៗបួនរូប ៖ នីហ្វៃ យ៉ាកុប មរមន និងមរ៉ូណៃ ។ សូមបង្ហាញ ឬចែកតារាងខាងក្រោមនេះ ។ បន្ទាប់មក អញ្ជើញសិស្សជាថ្នាក់ ឬជាមួយដៃគូឲ្យអានវគ្គបទគម្ពីរខាងក្រោម « បទពិសោធន៍ » នៅក្នុងជួរឈរទីពីរ ដោយរកមើលអ្វីដែលធ្វើឲ្យអ្នកសរសេរម្នាក់ៗមានលក្ខណៈសម្បត្តិធ្វើជាសាក្សីនៃព្រះយេស៊ូវគ្រីស្ទ ។
អ្នកនិពន្ធសំខាន់ៗនៃព្រះគម្ពីរមរមន
ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន—មេរៀនទី ១ ។
អ្នកសរសេរ |
បទពិសោធន៍ |
គោលបំណង |
គោលបំណង | ||
---|---|---|---|---|---|
អ្នកសរសេរ
| បទពិសោធន៍ | គោលបំណង | |||
អ្នកសរសេរ
| បទពិសោធន៍ | គោលបំណង | |||
អ្នកសរសេរ
| បទពិសោធន៍ | គោលបំណង | |||
អ្នកសរសេរ
| បទពិសោធន៍ | គោលបំណង |
© 2021 by Intellectual Reserve, Inc. All rights reserved.
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ដល់សិស្ស សូមឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេបានរៀនពីវគ្គគម្ពីរទាំងនេះ ។
-
សូមស្រមៃពីការនិយាយជាមួយនរណាម្នាក់ដែលអ្នកស្គាល់ ដែលបានឃើញ និងបាននិយាយជាមួយព្រះយេស៊ូវគ្រីស្ទ ។ សូមពិពណ៌នាពីរបៀបដែលអ្នកនឹងស្ដាប់ ហើយឆ្លើយតបនឹងពាក្យសម្ដីរបស់បុគ្គលនោះ ។ ដោយដឹងពីអ្វីដែលអ្នកដឹងអំពី នីហ្វៃ យ៉ាកុប មរមន និង មរ៉ូណៃ តើអ្នកអាចនឹងអាន ហើយសិក្សាព្រះគម្ពីរមរមនខុសពីសៀវភៅផ្សេងៗទៀតយ៉ាងណា ?
សុំឲ្យសិស្សអានដោយស្ងាត់ស្ងៀមនូវវគ្គបទគម្ពីរមួយតាមជម្រើសរបស់ពួកគេ ចេញពីជួរឈរទីបីនៅក្នុងតារាង ដែលមានចំណងជើងថា « គោលបំណង » ហើយរកមើលមូលហេតុមួយ ឬច្រើន ដែលអ្នកសរសេរនោះបានកត់ត្រាសាររបស់គាត់ ។ បន្ទាប់ពីទុកពេលឲ្យសិស្សគ្រប់គ្រាន់ហើយ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ។
សូមអាន នីហ្វៃទី២ ៣៣:១០ ជាមួយគ្នា ហើយរកមើលថា ពាក្យសម្ដីរបស់ពួកព្យាការីនៅក្នុងព្រះគម្ពីរមរមនអាចផ្ដល់ពរជ័យ និងផ្លាស់ប្ដូរជីវិតយើងដោយរបៀបណា ។
-
តើអ្នកបានរៀនអ្វីខ្លះពីនីហ្វៃ អំពីគោលបំណងនៃការកត់ត្រារបស់លោក ? ( សិស្សអាចនឹងរកឃើញសេចក្ដីពិតមួយដែលស្រដៀងគ្នាដូចនេះ ៖ សារនៃព្រះគម្ពីរមរមន បញ្ចុះបញ្ចូលយើងឲ្យជឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងឲ្យធ្វើល្អ ) ។
-
តើព្រះគម្ពីរមរមនបានជួយអ្នកឲ្យធ្វើល្អ និងជឿលើយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមទុកពេលឲ្យសិស្សពិចារណាពីរបៀបដែលពួកគេអាចនឹងធ្វើឲ្យការសិក្សាព្រះគម្ពីរមរមនរបស់ពួកគេក្លាយ ជាបទពិសោធន៍មួយដែលកាន់តែផ្តោតលើព្រះគ្រីស្ទ ។ អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិតរបស់ពួកគេ ។
ឯកសាររៀបចំសម្រាប់ថ្នាក់ជំរុញដល់ការរៀនសូត្រ ។
ដោយសារនេះជាថ្នាក់ដំបូង ហើយសិស្សជាច្រើនអាចនឹងមិនមានឱកាសសិក្សាឯកសាររៀបចំមុនមកថ្នាក់ នោះអ្នកអាចនឹងចង់អាន ផ្នែកទី ៣ នៃឯកសាររៀបចំសម្រាប់ថ្នាក់ ជាមួយគ្នា ហើយសួរ ៖
-
តើអ្នកបានរកឃើញអ្វីខ្លះ អំពីការរៀបចំសម្រាប់ការរៀនសូត្រខាងវិញ្ញាណ ចេញពីការអញ្ជើញរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី៣ ១៧:៣ ?
-
តើយើងអាចរៀបចំគំនិត និងដួងចិត្តរបស់យើងតាមរបៀបណាខ្លះ សម្រាប់ការរៀនសូត្រនៅក្នុងថ្នាក់នេះ ?
-
តើការអានឯកសាររៀបចំ រួមទាំងវគ្គបទគម្ពីរមរមនដែលបានចាត់តាំង ពីមុនមកថ្នាក់ បង្កើនសមត្ថភាពរបស់អ្នកដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក និងពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងថ្នាក់ដោយរបៀបណា ? ( វាអាចមានប្រយោជន៍ ក្នុងការអញ្ជើញសិស្សឲ្យកត់សម្គាល់ពីរបៀបដែលការអញ្ជើញឲ្យសិក្សា ពិចារណា កត់ត្រា ឬពិភាក្សា នៅក្នុង ឯកសាររៀបចំសម្រាប់ថ្នាក់ អាចជួយពួកគេឲ្យរៀនសូត្រកាន់តែស៊ីជម្រៅដោយខ្លួនពួកគេផ្ទាល់ ក៏ដូចជាធ្វើឲ្យបទពិសោធន៍រៀនសូត្រក្នុងថ្នាក់របស់ពួកគេបានប្រសើរឡើងផងដែរ ) ។
សូមឲ្យសិស្សរំឭក ឬបំពេញសកម្មភាព « កត់ត្រាគំនិតរបស់អ្នក » នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ។
សូមពិចារណាអញ្ជើញសិស្សឲ្យបំពេញសកម្មភាព « ចែកចាយជាមួយគ្រូរបស់អ្នក » នៅក្បែរចុងបញ្ចប់នៃឯកសាររៀបចំ ប្រសិនបើពួកគេមិនទាន់បានធ្វើទេ ។
នៅពេលដែលអ្នកបញ្ចប់ថ្នាក់ អ្នក ឬសិស្សម្នាក់អាចថ្លែងទីបន្ទាល់អំពីរបៀបដែលការមករៀនសូត្រជាមួយគ្នាដោយមានការរៀបចំជាស្រេច អាចផ្ដល់ពរជ័យដល់ជីវិតសមាជិកក្នុងថ្នាក់ទាំងអស់ ពេលដែលអ្នកធ្វើកិច្ចការរួមគ្នា ដើម្បីក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សម្រាប់ពេលក្រោយ
សូមពន្យល់ថា មេរៀនបន្ទាប់ទៀតគឺអំពីការឆ្លើយតបទៅនឹងការប្រឹក្សាប្រកបដោយការព្យាករ ។ សូមសួរសិស្សថា សារថ្មីៗអ្វីខ្លះមកពីព្យាការី ដែលមានផលប៉ះពាល់ផ្ទាល់សម្រាប់ពួកគេ ។ អ្នកក៏អាចសុំឲ្យពួកគេពិចារណាពីសារដែលប្រកបដោយការព្យាករណា ដែលអាចនឹងពិបាកក្នុងការទទួលយកសម្រាប់មនុស្សមួយចំនួន ។ សូមអញ្ជើញសិស្សឲ្យពិចារណាសារទាំងនេះ និងផលប៉ះពាល់ដែលអាចមាន នៅពេលដែលពួកគេសិក្សា ឯកសាររៀបចំ សម្រាប់ថ្នាក់លើកក្រោយទៀត ។