ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា និង​អំណោយទាន​នៃ​សិទ្ធិជ្រើសរើស


« មេរៀន​ទី ៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា និង​អំណោយទាន​នៃ​សិទ្ធិ​ជ្រើសរើស » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា និង​អំណោយទាន​នៃ​សិទ្ធិ​ជ្រើសរើស

ចាកចេញ​ពី​សួនច្បារ​អេដែន ដោយ យ៉ូសែប ប្រ៊ិកគី

នៅក្នុង​ជំពូក​នេះ អ្នក​នឹង​មាន​ឱកាស​ពិចារណា​ពី​របៀប​ដែល​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​របស់​ព្រះវរបិតាសួគ៌ ធ្វើឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​អាច​ត្រូវបាន​សង្គ្រោះ​ចេញពី​អំពើបាប និង​សេចក្ដី​ស្លាប់ ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពី​របៀប​ដែល​ការធ្លាក់​របស់​លោកអ័ដាម និង​នាងអេវ៉ា អំណោយទាន​នៃ​សិទ្ធិ​ជ្រើសរើស ព្រមទាំង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​សារៈសំខាន់​ចំពោះ​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដើម្បី​ប្រោសលោះ​អ្នក និង​ជួយ​អ្នក​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ទ្រង់ ។ ប្រធាន អែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា « ពុំ​មាន​គម្ពីរ​ផ្សេងទៀត​ណា​នៅក្នុង​ពិភពលោក​នេះ​ពន្យល់​ពី​គោលលទ្ធិ​ដ៏​សំខាន់​នេះ [ អំពី​ការធ្លាក់ និង​ការដែល​យើង​ត្រូវការ​ព្រះគ្រីស្ទ ] បាន​ល្អ​ដូច​ព្រះគម្ពីរ​មរមន​ឡើយ » ( « The Book of Mormon and the Doctrine and Covenants » Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ៨៥ ) ។

ផ្នែក​ទី ១

ហេតុអ្វី​បានជា​ការធ្លាក់​របស់​លោកអ័ដាម និង​នាងអេវ៉ា​មាន​សារៈសំខាន់​ចំពោះ​ការរីក​ចម្រើន​របស់​ខ្ញុំ ?

ឃ្លា​ថា « ការធ្លាក់ » សំដៅ​ទៅលើ​ស្ថានភាព និង​លទ្ធផល​នៃ​ជីវិត​រមែង​ស្លាប់​ដែល​បាន​កើតឡើង​ចំពោះ​លោកអ័ដាម និង​នាងអេវ៉ា ហើយ​និង​កូនចៅ​របស់​ពួកលោក ដោយសារ​លោកអ័ដាម និង​នាងអេវ៉ា​បាន​ទទួលទាន​ផ្លែឈើ​ហាមឃាត់​នៅក្នុង​សួនច្បារ​អេដែន ។ មុនពេល​ការស្លាប់​របស់​លោក​បន្ដិច លីហៃ​បាន​បង្រៀន យ៉ាកុប​ដែល​ជា​កូនប្រុស​របស់​លោក អំពី​ការធ្លាក់ និង​របៀប​ដែល​វា​មាន​ឥទ្ធិពល​លើ​មនុស្ស​ជាតិ ។ ( សូមមើល នីហ្វៃ​ទី​២ ២ ) ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃ​ទី​២ ២:១៩–២៥ ហើយ​ពិចារណា​គូស​ចំណាំ​សេចក្ដីពិត ដែល​បង្រៀន​យើង​ពី​មូលហេតុ​ដែល​ការធ្លាក់​របស់​លោកអ័ដាម និង​នាងអេវ៉ា​គឺជា​ផ្នែក​មួយ​ដ៏​ចាំបាច់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ អ្នក​ក៏​អា​មើល​វីដេអូ​ព្រះគម្ពីរ​មរមន « Lehi Teaches How We Might Have Joy ( នីហ្វៃ​ទី​២២:១៦–២៨ ) »​(៣:០៨ ) ។

លោកអ័ដាម និង​នាងអេវ៉ា ដោយ ដូក្លាស អិម ហ្វ្រាយ័រ

សូម​កត់សម្គាល់​នៅក្នុង នីហ្វៃ​ទី​២ ២:២២ ថា ប្រសិនបើ​លោកអ័ដាម និង​នាងអេវ៉ា​មិន​បាន​ជ្រើសរើស​ដើម្បី​ធ្វើការ​រំលង​ទេ​នោះ ពួកលោក​នឹង « នៅក្នុង​សណ្ឋាន​ដើម​ដដែល បន្ទាប់ពី​បាន​បង្កើត​មក » ជារៀង​រហូត ។ ពួកលោក​នឹង​មិន​បាន​រីកចម្រើន ឬ​ដក​ពិសោធន៍​ជំងឺ ឬ​សេចក្ដី​ស្លាប់​ឡើយ ។ វា​នឹង​បញ្ឈប់​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។ កាល​កំពុង​បម្រើ​ជា​សមាជិក​ម្នាក់​នៃ​ពួក​ចិត​សិប អែលឌើរ ប្រូស ស៊ី ហាហ្វិន បាន​បង្រៀន ៖

អែលឌើរ ប្រូស ស៊ី ហាហ្វិន

ការធ្លាក់​ពុំ​មែន​ជា​គ្រោះមហន្តរាយ​នោះ​ទេ ។ វា​ពុំមែន​ជា​កំហុស ឬ​ជា​ការចៃដន្យ​មួយ​ឡើយ ។ វា​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដែល​បានគិតគូរ​យ៉ាងច្បាស់លាស់ ។ យើង​គឺជា « ពូជ » វិញ្ញាណ​របស់​ព្រះ [ សូមមើល កិច្ចការ ១៧:២៨ ] ដែល​ត្រូវបាន​បញ្ជូន​មក​ផែនដី​ដោយ « ឥត​មាន​ទោស » [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៣៨ ] ដោយសារ​ការរំលង​របស់​លោកអ័ដាម ។ ប៉ុន្ដែ ផែនការ​របស់​ព្រះវរបិតា​យើង​ដាក់​ឲ្យ​យើង​រង​នូវ​ការល្បួង និង​មាន​ទុក្ខ​វេទនា​នៅក្នុង​ពិភពលោក​ដែល​ធ្លាក់​នេះ ដើម្បី​ឲ្យ​យើង​យល់ពី​សេចក្ដី​អំណរ​ដ៏​ពិតប្រាកដ​នេះ ។ បើ​មិន​បាន​ភ្លក់​ភាពល្វីង​ទេ យើង​ពិតជា មិន​អាច យល់​ពី​ភាពផ្អែម​បាន​ឡើយ [ សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៩ ] ។ យើង​ត្រូវការ​វិន័យ និង​ការសម្រិត​សម្រាំង​ក្នុង​ជីវិត​រមែង​ស្លាប់​ដើម្បី​ឈាន « ជំហាន​បន្ទាប់​ក្នុង​ការអភិវឌ្ឍ [ របស់​យើង ] » ទៅកាន់​ការក្លាយ​ដូចជា​ព្រះវរបិតា​របស់​យើង ។( The Atonement: All for All » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩៧ )

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ពី​ឥទ្ធិពល​មួយ​ចំនួន​នៃ​ការធ្លាក់ ៖

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

សេចក្ដីស្លាប់​ខាង​រូបកាយ​បាន​នាំ​ឲ្យ​មាន​ការបែកខ្ញែក​វិញ្ញាណ​ចេញពី​រូបកាយ ហើយ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​បាន​នាំ​ឲ្យ​មាន​ការឃ្លាតឆ្ងាយ​ទាំង​ខាង​វិញ្ញាណ និង​រូបកាយ​ពី​ព្រះ ។ ជាលទ្ធផល​នៃ​ការធ្លាក់ បុគ្គល​គ្រប់រូប​ដែល​កើត​មក​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​នឹង​រងទុក្ខ​សេចក្ដី​ស្លាប់​ទាំង​ពីរ​ប្រភេទ​នេះ ។ ប៉ុន្ដែ យើង​ត្រូវ​ចងចាំ​ថា ការធ្លាក់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​ដ៏​ទេវភាព​របស់​ព្រះវរបិតាសួគ៌ ។ បើ​គ្មាន​ការធ្លាក់​ទេ នោះ​ក៏​គ្មាន​កូនចៅ​រមែង​ស្លាប់​ណាម្នាក់​អាច​កើត​មក​ពី​លោកអ័ដាម និង​នាងអេវ៉ា​ឡើយ ហើយ​នឹង​គ្មាន​ក្រុមគ្រួសារ​មនុស្ស​ណាមួយ​អាច​ដក​បទពិសោធន៍​ភាពផ្ទុយគ្នា និង​ការលូតលាស់ សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ និង​សេចក្ដី​អំណរ​នៃ​ដំណើរ​រស់​ឡើង​វិញ សេចក្ដី​ប្រោសលោះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន​ដែរ [ សូមមើល នីហ្វៃ​ទី​២ ២:២២–២៧; ម៉ូសេ ៥:១១ ] ។ ( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant: The Messianic Message of the Book of Mormon ( ឆ្នាំ ១៩៩៧ ) ទំព័រ ២០៧ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ពិចារណា​ពី​របៀប​ដែល​ឥទ្ធិពល​នៃ​ការធ្លាក់​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។ តើ​ការធ្លាក់​ផ្ដល់​ឱកាស​ឲ្យ​អ្នក​រីកចម្រើន​ខាង​វិញ្ញាណ និង​ដក​ពិសោធន៍​សេចក្ដី​អំណរ​ដោយ​របៀប​ណា ?

ផ្នែក​ទី ២

តើ​ការប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​បាន​ត្រឹមត្រូវ ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

ទាក់ទង​នឹង​ការបង្រៀន​របស់​លោក​អំពី​ការធ្លាក់ លីហៃ​បាន​ពិភាក្សា​ពី​របៀប​ដែល​សេរីភាព​នៃ​ការជ្រើសរើស​មាន​សារៈសំខាន់​ចំពោះ​ការរីក​ចម្រើន​របស់​យើង​នៅក្នុង​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ។ លោក​បាន​កំណត់​ថា ស្ថានភាព​ដូច​តទៅ​នេះ​គឺ​ចាំបាច់​ដើម្បី​អាច​មាន​សិទ្ធិ​ជ្រើសរើស ។ ( សូម​សិក្សា​វគ្គ​បទគម្ពីរ​ដែល​ភ្ជាប់​មក​ជាមួយ​នេះ ហើយ​ពិចារណា​ធ្វើការ​គូស​ចំណាំ​ពាក្យ និង​ឃ្លា​នានា​ដែល​បង្រៀន​អំពី​ស្ថានភាព​នៃ​សិទ្ធិ​ជ្រើសរើស​ទាំងនេះ ) ។

សូម​ពិចារណា​ពី​របៀប​ដែល​វា​នឹង​មាន​ឥទ្ធិពល​​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការជ្រើសរើស និង​រីកចម្រើន​ឡើង ប្រសិនបើ​មាន​លក្ខខណ្ឌ​ទាំងនេះ​ណាមួយ​បាត់​ចេញពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​នោះ ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែង​អំពី​ប្រភេទ​ជម្រើស​ខុសៗ​គ្នា ដែល​យើង​រើស​យក​នៅក្នុង​ជីវិត​នេះ ៖

ប្រធាន ថូម៉ាស អេស ម៉នសុន

វា​កម្រ​ណាស់​ដែល​សូម្បីតែ​ពេល​មួយ​ម៉ោង បាន​កន្លង​ទៅ​ដោយ​មិន​តម្រូវ​ឲ្យ​យើង​ធ្វើការ​ជ្រើសរើស​មួយ​បែប​នេះ ឬ​ផ្សេង​ទៀត​នោះ ។ ការជ្រើសរើស​ខ្លះ​ជា​រឿង​តូចតាច ហើយ​ខ្លះ​ទៀត​ជា​រឿង​វែងឆ្ងាយ ។ ការជ្រើសរើស​ខ្លះ​នឹង​មិន​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ក្នុង​គ្រោងការណ៍​ដ៏​អស់កល្ប​ជានិច្ច​នោះ​ទេ ហើយ​ខ្លះ​ទៀត​នឹង​ធ្វើឲ្យ​មាន​ភាពខុសគ្នា ទាំងស្រុង ។ ( «The Three Rs of Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៦៧ )

សូម​ចាំ​ថា ព្រះវរបិតាសួគ៌​ប្រទាន​ការណែនាំ​ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើការ​ជ្រើសរើស ជាពិសេស​រឿង​ដ៏​សំខាន់​បំផុត ។ សូម​គិត​អំពី​របៀប​ដែល​ការណែនាំ​នោះ​បាន​កើតមាន​ចំពោះ​អ្នក​នៅក្នុង​អតីតកាល ។

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិត​អំពី​ជម្រើស​ដែល​អ្នក​បាន​ធ្វើ​នា​ពេល​ថ្មីៗ​នេះ ។ តើ​ជម្រើស​ទាំងនេះ​មាន​ឥទ្ធិពល​លើ​ការរីក​ចម្រើន​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

ផ្នែក​ទី ៣

តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​នាំ​សេរីភាព​ដ៏​ពិត​ប្រាកដ​ដល់​ខ្ញុំ​តាម​របៀប​ណា ?

បន្ទាប់ពី​ការបង្រៀន​អំពី​ភាពចាំបាច់​នៃ​ការធ្លាក់ និង​សិទ្ធិ​ជ្រើសរើស​នៅក្នុង​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​ហើយ លីហៃ​បាន​បង្រៀន​កូនៗ​របស់​លោក​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​នូវ​សេរីភាព​ដល់​បុត្រា​បុត្រី​របស់​ព្រះ ដើម្បី​ធ្វើ​ការជ្រើសរើស​ដ៏​សំខាន់ៗ​ក្នុងពេល​ដ៏​អស់កល្ប ។

ព្រះប្រោសលោះ​ដ៏​ទេវភាព ដោយ ស៊ីម៉ូន ឌីវី
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃ​ទី​២ ២:២៦–២៨ ហើយ​ពិចារណា​ពី​ជម្រើស​ដែល​អ្នក​មាន ដោយសារ​តែ​ពលិកម្ម​ដ៏​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ ។

ដោយ​ថ្លែង​ពី​ទំនាក់ទំនង​រវាង​ការធ្លាក់ សិទ្ធិ​ជ្រើសរើស និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ អែលឌើរ ហាហ្វិន បាន​បង្រៀន​ថា

អែលឌើរ ប្រូស ស៊ី ហាហ្វិន

លោកអ័ដាម និង​នាងអេវ៉ា​បាន​រៀន​យ៉ាង​ខ្ជាប់ខ្ជួន​មកពី​បទពិសោធន៍​ដ៏​ពិបាក​ខ្លាំង​របស់​ពួកគេ ។ … ប៉ុន្ដែ​ដោយសារ​តែ​ដង្វាយធួន [ របស់​ព្រះ​យេស៊ូវគ្រីស្ទ ] នោះ​ពួកគេ​អាច រៀន​មកពី​បទពិសោធន៍​របស់​ពួកគេ ដោយ​មិន​ទទួល​ការដាក់ទោស​ឡើយ ។ ពលិកម្ម​របស់​ព្រះគ្រីស្ទ​មិនមែន​គ្រាន់តែ​លុបចោល​ជម្រើស​របស់​ពួកគេ ហើយ​ឲ្យ​ពួកគេ​ត្រឡប់​មកកាន់​សួនច្បារ​អេដែន​ក្នុង​ភាពសុចរិត​ប៉ុណ្ណោះ​ទេ ។ ការណ៍​នោះ​នឹង​ជា​ដំណើររឿង​មួយ ដែល​គ្មាន​គម្រោង​គ្រោង ហើយ​គ្មាន​ការរីក​ចម្រើន​ខាង​ចរិត​លក្ខណៈ​ឡើយ ។ ផែនការ​របស់​ទ្រង់​គឺ​ឲ្យ​មាន ការអភិវឌ្ឍ—មួយ​បន្ទាត់​ម្ដងៗ មួយ​ជំហាន​ម្ដងៗ ព្រះគុណ​ថែម​លើ​ព្រះគុណ ។

ដូច្នេះ ប្រសិនបើ​អ្នក​មាន​បញ្ហា​នៅក្នុង​ជីវិត​របស់​អ្នក សូម​កុំ​គិត​ថា មាន​អ្វីមួយ​ដែល​អ្នកខុស​ឡើយ ។ ការតស៊ូ​នឹង​បញ្ហា​ទាំងនោះ គឺជា​ស្នូល​ដ៏​សំខាន់​នៃ​គោលបំណង​ក្នុង​ជីវិត​នេះ ។ នៅពេល​យើង​ខិត​ទៅជិត​ព្រះ នោះ​ទ្រង់​នឹង​បង្ហាញ​ដល់​យើង​នូវ​ភាពទន់ខ្សោយ​របស់​យើង ហើយ​តាមរយៈ​ភាពទន់ខ្សោយ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​វាងវៃ និង​រឹងមាំ​ជាងមុន [ សូមមើល អេធើរ ១២:២៧ ] ។ ( «The Atonement: All for All » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩៧ )

លោកអ័ដាម និង​នាងអេវ៉ា ៖ ភាពដូចគ្នា ដោយ វ៉លធើរ រ៉េន
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់អ្នក

ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « បើ​សិទ្ធិ​ជ្រើសរើស​កើត​មាន​ដល់​មនុស្សលោក​ដោយ​គ្មាន​ដង្វាយធួន [ របស់​ព្រះយេស៊ូវ​គ្រីស្ទ ] ទេ​នោះ វា​នឹង​ជា​អំណោយ​ដ៏​មហន្ដរាយ​មួយ » ( « Atonement, Agency, Accountability » Ensign ខែ ឧសភា ឆ្នាំ ១៩៨៨ ទំព័រ ៧១ ) ។ តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​អនុញ្ញាត​ឲ្យ​អ្នក​រៀន​ចេញពី​ជម្រើស​របស់​អ្នក​តាម​របៀប​ណា ? តើ​អ្នក​អាច​រៀន​បាន​អ្វីខ្លះ មកពី​អំពើបាប​មួយ​ដែល​អ្នក​បាន​ប្រព្រឹត្ត ឬ​កំហុស​មួយ​ដែល​អ្នក​បាន​ធ្វើ ?