« មេរៀនទី ២ ឯកសារគ្រូបង្រៀន ៖ ការឆ្លើយតបទៅនឹងព្យាការីរបស់ព្រះអម្ចាស់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២សម្ភារសម្រាប់គ្រូបង្រៀន
ការឆ្លើយតបទៅនឹងព្យាការីរបស់ព្រះអម្ចាស់
ព្យាការីរបស់ព្រះអម្ចាស់បើកបង្ហាញ និងបង្រៀនព្រះបន្ទូលនៃព្រះ ។ ពេលយើងស្ដាប់តាមការបង្រៀនរបស់ពួកលោក យើងអាចដកពិសោធន៍នូវអំណាចនៃព្រះបន្ទូលរបស់ព្រះក្នុងជីវិតរបស់យើង ។ បន្ទាប់ពីមេរៀននេះ សិស្សគួរតែអាចពន្យល់ថា យើងទទួលបានពរជ័យយ៉ាងណា ពេលដែលយើងទុកចិត្តលើពួកព្យាការីរបស់ព្រះអម្ចាស់ និងសារដែលពួកលោកត្រូវបានហៅឲ្យថ្លែង ។ សិស្សក៏នឹងវាយតម្លៃកិច្ចប្រឹងប្រែងផ្ទាល់របស់ពួកគេ ក្នុងការស្ដាប់តាមការប្រឹក្សាដ៏ប្រកបដោយការព្យាករថ្មីៗនេះផងដែរ ។
យោបល់សម្រាប់ការបង្រៀន
ព្រះអម្ចាស់បញ្ជូនលីហៃឲ្យទៅព្យាករដល់ប្រជាជនក្នុងក្រុងយេរូសាឡិម ។
សូមចាប់ផ្ដើមថ្នាក់ ដោយឲ្យសិស្សសញ្ជឹងគិតពីពេលដែលនរណាម្នាក់បានឆ្លើយតបដោយអវិជ្ជមាន ចំពោះសារ ឬគំនិតមួយ ដែលពួកគេព្យាយាមចែកចាយ ។
-
ហេតុអ្វីសមាជិក ពួកអ្នកផ្សព្វផ្សាយសាសនា និងពួកព្យាការី បន្តចែកចាយសារដែលពួកគេដឹងថា ប្រហែលជាមិនមានប្រជាប្រិយភាព ?
សូមបង្ហាញរូបភាពលីហៃកំពុងផ្សព្វផ្សាយ ។ សូមឲ្យសិស្សពិពណ៌នាអំពីសាច់រឿងនៅក្នុងដើមព្រះគម្ពីរមរមនដូចដែលបានកត់ត្រានៅក្នុង នីហ្វៃទី១ ១ ។ ( ប្រសិនបើអ្នកបង្រៀនមេរៀនពីរដំបូងនៃវគ្គសិក្សានេះរួមគ្នា សិស្សអាចនឹងមិនមានឱកាសដើម្បីសិក្សា ឯកសាររៀបចំ សម្រាប់មេរៀននេះ ។ អ្នកអាចនឹងចង់អញ្ជើញសិស្សម្នាក់ឲ្យអាន នីហ្វៃទី១ ១:៤ ឮៗ ) ។
-
តើយើងរៀនអ្វីខ្លះ អំពីព្រះអម្ចាស់ និងពួកព្យាការីរបស់ទ្រង់នៅដើមព្រះគម្ពីរមរមន ? ( សូមពិចារណាពីការអាន ឬរំឭកជាមួយសិស្សនូវ សេចក្ដីថ្លែងការណ៍ដោយប្រធាន ហិនរី ប៊ី អាវរិង នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ) ។
សូមពន្យល់ថា នៅក្នុងការនិមិត្តមួយ ព្រះអម្ចាស់បានប្រទានព្រះគម្ពីរមួយឲ្យលីហៃអាន ។ លីហៃបានអានថា ក្រុងយេរូសាឡិមនឹងត្រូវបំផ្លិចបំផ្លាញ ។ ( សូមមើល នីហ្វៃទី១ ១:១២–១៣ ) ។
សូមអាន នីហ្វៃទី១ ១:១៤ ជាមួយគ្នា ដោយស្វែងរកអ្វីដែលលីហៃបានមានប្រតិកម្មចំពោះការនិមិត្តនេះ ។
-
តើលីហៃបានរៀនអ្វីខ្លះអំពីលក្ខណៈសម្បត្តិរបស់ព្រះអម្ចាស់ ? តើអ្នកគិតថា ការចេះដឹងនេះអំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ បានមានផលប៉ះពាល់ដល់ការតាំងចិត្តរបស់លីហៃ ដើម្បីព្យាករដល់ប្រជាជនក្នុងក្រុងយេរូសាឡិមយ៉ាងដូចម្ដេចដែរ ?
សូមសិស្សឲ្យអាន នីហ្វៃទី១ ១:១៨–១៩ ដោយរកមើលពីអ្វីដែលយើងអាចរៀន អំពីពួកព្យាការីចេញពីបទពិសោធន៍របស់លីហៃ ។ ជួយសិស្សឲ្យរកមើលសេចក្ដីពិតដូចតទៅនេះ ៖ ពួកព្យាការីប្រកាសព្រះបន្ទូល និងព្រះឆន្ទៈរបស់ព្រះ ។ ពួកព្យាការីបង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីប្រោសលោះដែលបានមកតាមរយៈទ្រង់ ។
-
តើសារថ្មីៗមកពីព្យាការី និងសាវកដែលនៅរស់អ្វីខ្លះ ដែលប្រកាសអំពីព្រះបន្ទូល និងព្រះឆន្ទៈរបស់ព្រះ ?
សូមឲ្យសិស្សម្នាក់រំឭកសេចក្ដីថ្លែងការណ៍ដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន និង អែលឌើរ អូលីសេស សូរ៉េស នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ហើយចែកចាយអ្វីដែលលេចធ្លោចំពោះពួកគេ ។
-
តើសេចក្ដីថ្លែងការណ៍ទាំងនេះជះឥទ្ធិពលយ៉ាងណា ទៅលើរបៀបដែលអ្នកមានអារម្មណ៍ អំពីព្យាការីដែលនៅរស់របស់យើងនាសព្វថ្ងៃនេះ ? តើវាមានឥទ្ធិពលលើរបៀបដែលអ្នកមានអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទយ៉ាងណាដែរ ?
-
តើសារដែលប្រកបដោយការព្យាករថ្មីៗនេះអ្វីខ្លះ ដែលបានជួយអ្នកឲ្យស្គាល់ពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះបុត្រាបុត្រីទ្រង់កាន់តែច្បាស់ ? ( សិស្សបានពិចារណាសំណួរមួយស្រដៀងគ្នានេះ នៅពេលពួកគេបានសិក្សា ផ្នែកទី ១ នៃឯកសាររៀបចំ ) ។
នីហ្វៃទទួលការបញ្ជាក់ថា ពួកព្យាការីបង្រៀនព្រះបន្ទូលនៃព្រះ ។
សុំឲ្យសិស្សរកមើលការបង្រៀនដែលប្រកបដោយការព្យាករមួយចំនួន ដែលមនុស្សអាចនឹងមានការពិបាកក្នុងការទទួលយកនៅក្នុងជំនាន់របស់យើង ។ ( កំណត់ចំណាំ ៖ ប្រសិនបើត្រូវការ សូមរំឭកសិស្សថា គោលបំណងរបស់យើង គឺមិនមែនដើម្បីរិះគន់ដល់ពួកព្យាការីរបស់ព្រះទេ ប៉ុន្តែដើម្បីពិភាក្សាពីរបៀបដែលយើងអាចឆ្លើយតបដោយសេចក្ដីជំនឿ ទៅកាន់សារដែលប្រកបដោយការព្យាករ ដែលយើង ឬនរណាម្នាក់ដែលយើងស្គាល់ អាចឃើញថាពិបាកនឹងយល់ ឬទទួលយក ) ។
-
តើហេតុអ្វីពេលខ្លះ វាពិបាកដើម្បីទទួលយកនូវអ្វីដែលព្យាការីប្រកាស ?
សូមបង្ហាញ ឬសួរសំណួរដូចតទៅនេះ ៖ តើខ្ញុំអាចធ្វើអ្វីខ្លះ ប្រសិនបើខ្ញុំជួបការពិបាកនឹងទទួលយកនូវអ្វីដែលព្យាការីបង្រៀន ? កាលដែលសិស្សពិភាក្សាសំណួរនេះ សូមកុំស្ទាក់ស្ទើរក្នុងការប្រើប្រាស់ឯកសារទាំងអស់ ឬមួយចំនួនខាងក្រោមនេះ ដើម្បីជួយពួកគេពិចារណាពីរបៀបដែលពួកគេនឹងឆ្លើយតប ប្រសិនបើពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់មានកង្វល់នេះ ។
សូមឲ្យសិស្សស្រមៃថា គ្រួសារលីហៃអាចនឹងមានអារម្មណ៍យ៉ាងណា ពេលដែលលីហៃបានប្រាប់ពួកគេថា ព្រះអម្ចាស់មានព្រះទ័យចង់ឲ្យពួកគេចាកចេញពីផ្ទះរបស់ពួកគេ ហើយធ្វើដំណើរទៅក្នុងវាលរហោស្ថាន ។
-
តើលេមិន និងលេមយួល បានមានប្រតិកម្មយ៉ាងដូចម្ដេចក្នុងការចាកចេញពីផ្ទះរបស់ពួកគេ ? តើនីហ្វៃបានមានប្រតិកម្មបែបណា ? ( សូមឲ្យសិស្សរំឭក នីហ្វៃទី១ ២:១១–១៣, ១៦–១៧ ។ អ្នកអាចនឹងចង់ចង្អុលបង្ហាញថា ដួងចិត្តរបស់នីហ្វៃអាចត្រូវបន្ទន់ផងដែរ [ សូមមើល នីហ្វៃទី១ ២:១៦ ] ) ។
-
តើមានរបៀបផ្សេងៗទៀតអ្វីខ្លះ ដែលមនុស្សក្នុងព្រះគម្ពីរមរមន បានឆ្លើយតបទៅនឹងពួកព្យាការី និងសាររបស់ពួកលោក ? ( អ្នកអាចនឹងចង់ផ្ដល់ពេលដល់សិស្សឲ្យរំឭកពីអ្វីដែលពួកគេបានរៀន ខណៈសិក្សានៅក្នុង ផ្នែកទី ៣ នៃឯកសាររៀបចំ ) ។ តើអ្វីជាលទ្ធផលនៃប្រតិកម្មរបស់ពួកគេ ? តើពេលណាដែលអ្នកបានឃើញគំរូស្រដៀងគ្នាអំពីការឆ្លើយតបប្រភេទខុសៗគ្នាទាំងនេះនៅក្នុងជំនាន់របស់យើង ?
-
តើយើងអាចរៀនអ្វីខ្លះ អំពីការឆ្លើយតបរបស់នីហ្វៃចំពោះសាររបស់ឪពុកលោក ? តើអ្វីជាតួនាទីរបស់ព្រះអម្ចាស់ នៅក្នុងការជួយយើងឲ្យដឹងថាបើពាក្យសម្ដីរបស់ព្យាការីទ្រង់ពិតនោះ ? ( សិស្សអាចនឹងរកឃើញគោលការណ៍មួយដូចនេះ ៖ ពេលយើងបន្ទាបខ្លួនយើង ហើយបែរទៅរកព្រះអម្ចាស់ ទ្រង់អាចជួយបន្ទន់ដួងចិត្តយើង ទៅកាន់ភាពពេញលេញនៃពាក្យសម្ដីរបស់ព្យាការី ) ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន រ័សុល អិម ណិលសុន ៖
បងប្អូនអាចដឹងដោយខ្លួនឯងនូវអ្វីដែលពិត និងមិនពិត ដោយការរៀនយល់ពីការខ្សឹបរបស់ព្រះវិញ្ញាណ ។ …
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមអង្វរដល់បងប្អូនឲ្យស្វែងរកការបញ្ជាក់ពីព្រះវិញ្ញាណដោយស្មោះសរ ថាអ្វីដែលខ្ញុំបានប្រាប់បងប្អូនជាការពិត ហើយមកពីព្រះអម្ចាស់ ។ ទ្រង់បានប្រកាសថា យើងអាចស្វែងរកការចេះដឹងពីស្ថានសួគ៌ ហើយរំពឹងថានឹងទទួលវា [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦១ ] ។ …
សូមសួរដល់ព្រះវរបិតាសួគ៌របស់បងប្អូន ថាបើពួកយើងពិតជាសាវក និងព្យាការីរបស់ព្រះអម្ចាស់មែនឬទេ ។ ( « The Love and Laws of God » [ សុន្ទរកថាថ្លែងនៅការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ] ទំព័រ ៤–៥ speeches.byu.edu )
-
តើអ្នកបានមានបទពិសោធន៍អ្វីខ្លះ ជាមួយនឹងការរៀនដោយខ្លួនឯងអំពីភាពពេញលេញនៃការហៅដ៏ទេវភាព ឬសាររបស់ព្យាការី ?
ពេលអ្នកបញ្ចប់ការពិភាក្សាអំពីសំណួរ « តើខ្ញុំអាចធ្វើអ្វីខ្លះ ប្រសិនបើខ្ញុំជួបការពិបាកនឹងទទួលអ្វីដែលព្យាការីបង្រៀន ? » សូមពិចារណាពីការផ្ដល់ពេលដល់សិស្ស ដើម្បីពិចារណា និងកត់ត្រាពីអ្វីដែលពួកគេបានមានអារម្មណ៍ ឬបានរៀន ដែលអាចជួយពួកគេ ឬនរណាម្នាក់ផ្សេងទៀតដែលពួកគេស្គាល់ ដែលមានសំណួរស្រដៀងគ្នានេះ ។
អ្នកអាចនឹងចង់អញ្ជើញសិស្សពីរបីនាក់ ឲ្យចែកចាយនូវអ្វីដែលពួកគេនឹងធ្វើខុសពីនេះ នៅពេលអនាគត ប្រសិនបើពួកគេជួបការពិបាកនឹងទទួលយកអ្វីដែលព្យាការីបង្រៀន ។
សម្រាប់ពេលក្រោយ
អ្នកអាចនឹងចង់បង្ហាញរូបភាពមួយអំពីការនិមិត្តរបស់លីហៃ អំពីដើមជីវិត ហើយអញ្ជើញសិស្សឲ្យពិចារណានៅពេលពួកគេសិក្សា ឯកសាររៀបចំ សម្រាប់ថ្នាក់បន្ទាប់ទៀត ។