« មេរៀនទី ៤ ឯកសារគ្រូបង្រៀន ៖ ពិចារណាមើលបទគម្ពីរទាំងឡាយ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ៤ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ៤ ឯកសារគ្រូបង្រៀន
ពិចារណាមើលបទគម្ពីរទាំងឡាយ
ព្យាការីមរមនបានមានប្រសាសន៍ថា « អ្នកដែលមានគម្ពីរ សូមឲ្យគេពិចារណាមើលបទគម្ពីរ » ( នីហ្វៃទី ៣ ១០:១៤ ) ។ មេរៀននេះនឹងផ្ដល់ឱកាសដល់សិស្ស ឲ្យរកឃើញពរជ័យមួយចំនួនដែលអាចមានដល់ពួកអ្នកដែលពិចារណាបទគម្ពីរដោយឧស្សាហ៍ព្យាយាម ។ សិស្សក៏នឹងប្ដេជ្ញាផងដែរចំពោះអ្វីដែលពួកគេអាចធ្វើបាន ដើម្បីធ្វើឲ្យការសិក្សាព្រះគម្ពីរកាន់តែជាផ្នែកដ៏កាន់តែមានអត្ថន័យក្នុងជីវិតរបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
លីហៃ និងគ្រួសាររបស់លោករៀនថា ព្រះគម្ពីរដ៏បរិសុទ្ធគឺមានប្រយោជន៍ជាអតិបរមា ។
សូមពិចារណាចែកចាយអំពីស្ថានភាពខាងក្រោមនេះ ៖
-
តើអ្នកនឹងចែកចាយយោបល់អ្វីខ្លះដល់ថាស្សា ?
សូមអញ្ជើញសិស្សឲ្យរំឭកដំណើររឿងអំពីអ្វីដែលកូនប្រុសទាំងឡាយរបស់លីហៃបានឆ្លងកាត់ ដើម្បីទទួលបានផ្ទាំងលង្ហិន ។ បន្ទាប់មកសូមអាន នីហ្វៃទី១ ៥:២០–២១ ជាមួយគ្នា ។
សូមសរសេរសេចក្ដីថ្លែងមិនពេញលេញខាងក្រោមនេះនៅលើក្ដារខៀន ហើយនៅអំឡុងការពិភាក្សាជាបន្តបន្ទាប់ សូមលើកទឹកចិត្តសិស្សឲ្យកត់ត្រាវិធីផ្សេងៗដែលអាចបំពេញវា ៖ ព្រះគម្ពីរទាំងឡាយគឺមានប្រយោជន៍ជាអតិបរមា ដោយសារ …
-
តើលីហៃ និងនីហ្វៃ អាចនឹងបំពេញសេចក្ដីថ្លែងនៅលើក្ដារខៀននេះដោយរបៀបណា ?
-
ចេញពីបទពិសោធន៍ផ្ទាល់របស់អ្នកជាមួយនឹងព្រះគម្ពីរទាំងឡាយ តើអ្នកនឹងបំពេញសេចក្ដីថ្លែងនេះដោយរបៀបណា ?
សូមបង្ហាញវគ្គបទគម្ពីរខាងក្រោមនេះ ហើយពន្យល់ថា ពួកព្យាការីទូទាំងព្រះគម្ពីរមរមនបានប្រកាសពីតម្លៃនៃព្រះគម្ពីរ ៖ នីហ្វៃទី១ ១៥:២៣–២៤; យ៉ាកុប ២:៨; យ៉ាកុប ៤:៤; អាលម៉ា ៣១:៥; អាលម៉ា ៣៧:៨–១០; ហេលេមិន ៣:២៩–៣០ ។
សូមចែកសិស្សជាក្រុមតូចៗ ។ សូមណែនាំក្រុមនីមួយៗឲ្យបែងចែកវគ្គបទគម្ពីរក្នុងចំណោមពួកគេ ដើម្បីឲ្យសមាជិកម្នាក់ៗមានបទគម្ពីរមួយ ឬពីរដើម្បីអាន ។ អញ្ជើញសិស្សឲ្យអានបទគម្ពីរដែលបានចាត់ឲ្យពួកគេដោយស្ងាត់ស្ងៀម ហើយរកមើលពីរបៀបផ្សេងៗទៀតដែលព្រះគម្ពីរទាំងឡាយគឺមានប្រយោជន៍ជាអតិបរមា ។
លើកទឹកចិត្តឲ្យសមាជិកក្រុមចែកចាយពីអ្វីដែលពួកគេបានរៀន និងរបៀបដែលពួកគេនឹងបន្ថែមទៅក្នុងបញ្ជីនៃវិធីដើម្បីបំពេញសេចក្ដីថ្លែងនៅលើក្ដារខៀន ។ ជាផ្នែកនៃការពិភាក្សារបស់ពួកគេ សិស្សអាចចែកចាយពីពេលដែលពួកគេបានទទួលអត្ថប្រយោជន៍ពីព្រះគម្ពីរ ដូចដែលបានពិពណ៌នានៅក្នុងវគ្គបទគម្ពីរដែលពួកគេកំពុងពិភាក្សា ។
បន្ទាប់ពីសកម្មភាពជាក្រុមនេះហើយ អ្នកអាចនឹងសួរសំណួរខាងក្រោមដល់សិស្សក្នុងថ្នាក់ ៖
-
ក្នុងចំណោមមូលហេតុទាំងអស់ដែលព្រះគម្ពីរទាំងឡាយមានប្រយោជន៍ជាអតិបរមា តើអ្នកថា មួយណាដែលសំខាន់បំផុត ?
-
តើអ្នកបានដឹង និងទទួលអារម្មណ៍អ្វីខ្លះ អំពីព្រះយេស៊ូវគ្រីស្ទ ពេលដែលអ្នកបានអានព្រះគម្ពីរទាំងឡាយ—ជាពិសេសព្រះគម្ពីរមរមន ? តើបទគម្ពីរជាក់លាក់ណាខ្លះ ដែលបាននាំអ្នកឲ្យខិតកាន់តែជិតទ្រង់ ?
សូមបង្ហាញសំណួរដូចខាងក្រោមនេះ ហើយផ្ដល់ពេលឲ្យសិស្សសញ្ជឹងគិត ឬកត់ត្រាចំណាប់អារម្មណ៍ទាំងឡាយដែលពួកគេអាចបានទទួលអំឡុងពេលរៀនក្នុងថ្នាក់ ។
-
ដោយផ្អែកលើអ្វីដែលអ្នកបានរៀនអំពីពរជ័យទាំងឡាយនៃការសិក្សាព្រះគម្ពីរ តើពរជ័យជាក់លាក់អ្វីខ្លះដែលអ្នកចង់ទទួលបានឲ្យកាន់តែបរិបូរថែមទៀត ?
-
សូមគិតថាតើអ្នកសិក្សាព្រះគម្ពីរញឹកញាប់ប៉ុណ្ណា និងមានប្រសិទ្ធភាពប៉ុណ្ណា ។ ប្រសិនបើមាន តើអ្វីដែលរារាំងអ្នកពីការសិក្សាព្រះគម្ពីរប្រកបដោយប្រសិទ្ធភាព ? តើអ្នកអាចធ្វើអ្វីខុសពីនេះ ដើម្បីធ្វើឲ្យបទពិសោធន៍នៃការសិក្សាព្រះគម្ពីររបស់អ្នកបានប្រសើរឡើង ?
អាល់ម៉ាបានប្រៀបធៀបព្រះបន្ទូលរបស់ព្រះគ្រីស្ទទៅនឹងលីអាហូណា ។
សូមដាក់បង្ហាញរូបភាពដែលភ្ជាប់មកជាមួយនេះ ហើយសុំសិស្សឲ្យពិពណ៌នាពីការលំបាកអ្វីខ្លះ ដែលគ្រួសារលីហៃបានជួបប្រទះ ខណៈធ្វើដំណើរឆ្លងកាត់វាលរហោស្ថាន ។ តើជីវិតរបស់យើងដូចជាការធ្វើដំណើរកាត់វាលរហោស្ថានដោយរបៀបណាខ្លះ ?
សូមដាក់បង្ហាញរូបភាពលីអាហូណាដែលភ្ជាប់មកជាមួយនេះ ហើយអញ្ជើញសិស្សឲ្យពន្យល់ថាវាដំណើរការដោយរបៀបណា ។ ( ប្រសិនបើចាំបាច់ សុំឲ្យសិស្សយោងទៅ ផ្នែកទី ៣ នៃឯកសាររៀបចំ ) ។
-
តើមេរៀនខាងវិញ្ញាណអ្វីខ្លះ ដែលគ្រួសារលីហៃអាចបានរៀនដោយការប្រើប្រាស់លីអាហូណា ?
សូមដាក់បង្ហាញរូបភាពដែលយុវជនម្នាក់កំពុងអានព្រះគម្ពីរតាមទូរសព្ទ ហើយអញ្ជើញសិស្សឲ្យអាន ឬរំឭក អាលម៉ា ៣៧:៤៣–៤៦ ។
-
តើយើងអាចស្វែងរកព្រះបន្ទូលរបស់ព្រះគ្រីស្ទនៅទីណា ? តើព្រះបន្ទូលរបស់ព្រះគ្រីស្ទបម្រើជាលីអាហូណាផ្ទាល់ខ្លួនរបស់អ្នកដោយរបៀបណា ?
សូមដាក់បង្ហាញគោលការណ៍ដូចតទៅនេះ ៖ កាលដែលយើងស្ដាប់តាមព្រះបន្ទូលរបស់ព្រះគ្រីស្ទ នោះព្រះបន្ទូលទាំងនោះនឹងដឹកនាំយើងឆ្លងកាត់ឧបសគ្គនានាក្នុងជីវិតនេះ ទៅកាន់អំណរដ៏អស់កល្បជានិច្ច ។
-
តើនៅពេលណាដែលព្រះបន្ទូលរបស់ព្រះគ្រីស្ទផ្ដល់ការណែនាំ និងទិសដៅដល់អ្នក ? ( អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យចែកចាយជាមួយមិត្តភក្ដិ ឬសមាជិកគ្រួសារម្នាក់ផងដែរនូវអ្វីដែលពួកគេបាននិយាយនៅក្នុង ការពិភាក្សាដែលពួកគេត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងការរៀបចំសម្រាប់ថ្នាក់នេះ ) ។
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលព្រះបន្ទូលរបស់ព្រះគ្រីស្ទដឹកនាំយើងជាញឹកញាប់ សូមបង្ហាញពីស្ថានភាពខាងក្រោមនេះ និងអញ្ជើញសិស្សម្នាក់អានវាឮៗ ៖
-
តើអ្នកនឹងផ្តល់ការប្រឹក្សាអ្វីខ្លះទៅដល់លូវីស ?
សូមបង្ហាញ ហើយអានឮៗនូវសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ ។
យើងនិយាយថា ព្រះគម្ពីរមាននូវចម្លើយទាំងឡាយចំពោះគ្រប់សំណួរទាំងអស់ ដោយសារព្រះគម្ពីរអាច ដឹកនាំ យើងទៅរករាល់ចម្លើយទាំងអស់ ។ …
… ទោះបីព្រះគម្ពីរទាំងឡាយ [ អាច ] ពុំមានពាក្យពេចន៍ដើម្បីឆ្លើយសំណួរផ្ទាល់ខ្លួនជាក់លាក់របស់យើងក្ដី ក៏ការសិក្សាព្រះគម្ពីរប្រកបដោយការអធិស្ឋាន នឹងជួយយើងទទួលបានចម្លើយនានា ។ នេះដោយសារការសិក្សាព្រះគម្ពីរ នឹងធ្វើឲ្យយើងងាយទទួលបានការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ …
… ព្រះគម្ពីរនឹងជួយយើងឲ្យដោះស្រាយសំណួរផ្ទាល់ខ្លួនរបស់យើងទាំងអស់ ដោយសារតាមរយៈការអានព្រះគម្ពីរ យើងអញ្ជើញ និងធ្វើឲ្យខ្លួនយើងមានភាពស័ក្ដិសមនឹងទទួលការបំផុសគំនិតមកពីព្រះវិញ្ញាណ ដែលនឹងដឹកនាំយើងទៅក្នុងសេចក្ដីពិតទាំងអស់ ។ ( « Studying the Scriptures » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាលព្រឹកហាំ យ៉ង់–ហាវ៉ៃ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ១៩៨៦ ] ទំព័រ ១៨–២១ បណ្ណាល័យប្រវត្តិសាស្ត្រសាសនាចក្រទីក្រុងសលត៍លេក )
-
តើសេចក្ដីពិតអ្វីដែលប្រធានអូកបង្រៀនយើង អំពីរបៀបដែលព្រះអម្ចាស់ដឹកនាំយើងតាមរយៈព្រះបន្ទូលរបស់ទ្រង់ ? ( សិស្សអាចនឹងសម្គាល់ឃើញសេចក្ដីពិតមួយដែលស្រដៀងគ្នាដូចនេះ ៖ ការសិក្សាព្រះគម្ពីរនាំឲ្យមានវិវរណៈផ្ទាល់ខ្លួន ) ។
-
តើនៅពេលណាដែលព្រះគម្ពីរ ឬពាក្យសម្ដីនៃពួកព្យាការីសម័យទំនើប បានបើកទ្វារទៅរកវិវរណៈផ្ទាល់ខ្លួននៅក្នុងជីវិតអ្នក ?
សូមថ្លែងទីបន្ទាល់អំពីតម្លៃនៃការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ហើយលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពទៅតាមការបំផុសពីព្រះវិញ្ញាណបរិសុទ្ធ ដែលពួកគេបានទទួលនៅក្នុងការសិក្សា និងនៅក្នុងថ្នាក់របស់ពួកគេ ។
សម្រាប់ពេលក្រោយ
សូមចង្អុលបង្ហាញថា នៅអំឡុងថ្នាក់បន្ទាប់ទៀត យើងនឹងចាប់ផ្ដើមជំពូកថ្មីដែលមានចំណងជើងថា « ផែនការដ៏មហិមានៃសេចក្ដីប្រោសលោះ » ។ នៅពេលសិស្សសិក្សា ឯកសាររៀបចំសម្រាប់មេរៀនទី ៥ សូមអញ្ជើញពួកគេឲ្យពិចារណាពីអ្វីដែលពួកគេដឹងអំពីការធ្លាក់របស់អ័ដាម និងអេវ៉ា និងជម្រើសនានាដែលវាផ្ដល់ដល់យើងម្នាក់ៗ ។