ធនធាន​ផ្សេង​ទៀត
ការពន្លូត​កូន


« ការពន្លូត​កូន » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤-៥

« ការពន្លូត​កូន » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ៤–៥

ការពន្លូត​កូន

នៅ​ក្នុង​សង្គម​សព្វថ្ងៃ ការពន្លូត​កូន​បាន​ក្លាយ​ទៅ​ជា​ការអនុវត្ត​ដ៏​សាមញ្ញ​មួយ ដែល​ត្រូវបាន​ការពារ​ដោយ​សេចក្ដីអះអាង​ដែល​យល់​ខុស ។ ប្រសិនបើ​អ្នក​ប្រឈម​មុខ​ទៅ​នឹង​សំណួរ​ទាំងឡាយ​ស្ដីពី​បញ្ហា​នេះ អ្នក​អាច​មាន​សុវត្ថិភាព​ក្នុង​ការធ្វើ​​តាមព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ដែល​បាន​បើកសម្ដែង ។ ព្យាការី​ថ្ងៃ​ចុងក្រោយ​បាន​ប្រកាស​មិន​ឯកភាព​ចំពោះ​ការពន្លូត​កូន ដោយ​យោង​ទៅ​តាម​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​ថា « អ្នក​មិន​ត្រូវ … ​សម្លាប់​ឲ្យ​សោះ ឬ​ប្រព្រឹត្ត​អំពើ​អ្វី​ដូច​នោះ​ឲ្យ​សោះ » ( គ. និង ស. ៥៩:៦ ) ។ ដំបូន្មាន​ស្ដីពី​បញ្ហា​នេះ​មាន​ភាពច្បាស់លាស់​ថា ៖ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មិន​ត្រូវ​ចុះចូល ប្រព្រឹត្ត លើកទឹកចិត្ត បង់ថ្លៃ ឬ រៀបចំ​ការពន្លូត​ឲ្យ​សោះ ។ ប្រសិនបើ​អ្នក​លើកទឹកចិត្ត​ឲ្យ​មាន​ការរំលូត​កូន​តាម​របៀប​ណា​មួយ​នោះ អាច​ទទួល​រង​នូវ​វិន័យ​របស់​សាសនាចក្រ ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​មាន​ប្រសាសន៍​ថា កាលៈទេសៈ​មួយ​ចំនួន​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ការពន្លូតកូន​មាន​ដូចជា នៅពេល​ការមាន​ផ្ទៃពោះ​ដែល​បណ្ដាល​មក​ពី​សហាយស្មន់​ជាមួយ​ញាតិសណ្ដាន ឬ​ការចាប់​រំលោភ នៅពេល​ដែល​ជីវិត ឬ សុខភាព​របស់​ម្ដាយ​ត្រូវបាន​ពិនិត្យ​ដោយ​គ្រូពេទ្យ​ដ៏​មាន​សមត្ថភាព​ឲ្យ​បាន​ដឹង​ថា គភ៌​មាន​ភាព​មិន​ពេញ​លក្ខណៈ ដែល​នឹង​មិន​អាច​ឲ្យ​ទារក​មាន​ជីវិត​រស់នៅ​បាន​បន្ទាប់​កើត​មក ។ ប៉ុន្ដែ​ទោះជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ទាំងនេះ​ក្ដី ក៏​មិន​ត្រូវ​បាន​លើកលែង​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​ការរំលូត​កូន​ដែរ ។ អស់​អ្នក​ដែល​ប្រឈម​មុខ​នឹង​កាលៈទេសៈ​បែប​នេះ​គួរតែ​ពិចារណា​អំពី​ការរំលូតកូន បន្ទាប់​ពី​បាន​ប្រឹក្សា​ជាមួយ​អ្នក​ដឹកនាំ​សាសនាចក្រ​របស់​ខ្លួន​ក្នុង​មូលដ្ឋាន ហើយ​ទទួល​ការបញ្ជាក់​មួយ​តាមរយៈ​ការអធិស្ឋាន​ដ៏​ស្មោះត្រង់​​តែប៉ុណ្ណោះ ។

ពេល​ដែល​កុមារ​ម្នាក់​ចាប់​កំណើត​មក​នៅ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ឪពុកម្ដាយ​របស់​កុមារ គឺ​ត្រូវ​រៀបការ ហើយ​ខិតខំ ស្ថាបនា​ទំនាក់ទំនង​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ ។ ប្រសិនបើ​អាពាហ៍ពិពាហ៍​មិន​សង្ឃឹម​ថា​មាន​ជោគជ័យ ពួកគេ​គួរតែ​ទុក​កុមារ​ឲ្យ​គេ​ចិញ្ចឹម​ដោយ​សេចក្ដីពេញចិត្ត តាមរយៈ LDS Family Services ( សេវា​គ្រួសារ ប.ថ.ក ) ( សូម​មើល « ការពន្លូត​កូន » ទំព័រ ៧–៨ ) ។

បោះពុម្ព