« ក្រុមប្រឹក្សាវិន័យសាសនាចក្រ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៣៧–៣៨
« ក្រុមប្រឹក្សាវិន័យសាសនាចក្រ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៣៧–៣៨
ក្រុមប្រឹក្សាវិន័យសាសនាចក្រ
ប៊ីស្សព ប្រធានសាខា ប្រធានស្តេក ប្រធានបេសកកម្ម និងប្រធានមណ្ឌល មានការទទួលខុសត្រូវមួយ ដើម្បីជួយសមាជិកឲ្យយកឈ្នះលើអំពើរំលងតាមរយៈការប្រែចិត្ត ។ អំពើរំលងដ៏ធ្ងន់ធ្ងរបំផុត ដូចជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់រដ្ឋប្បវេណី ការរំលោភបំពានទៅលើស្វាមី/ភរិយា ការរំលោភបំពានទៅលើកូន អំពើកំផិត សហាយស្មន់ ការរំលោភសេពសន្ធវៈ និង សហាយស្មន់ជាមួយញាតិសន្ដាន ជាញឹកញាប់ តម្រូវឲ្យមានវិន័យសាសនាចក្រជាផ្លូវការមួយ ។ វិន័យសាសនាចក្រជាផ្លូវការមួយ អាចរួមបញ្ចូលការដាក់កម្រិតលើឯកសិទ្ធិសមាជិកភាពសាសនាចក្រ ឬដកសមាជិកភាពសាសនាចក្រចេញ ។
ដំណើរការនៃការប្រឹក្សាវិន័យជាផ្លូវការ ចាប់ផ្តើមឡើងពេលថ្នាក់ដឹកនាំបព្វជិតភាពជាអធិបតី ស្នើសុំឲ្យមានក្រុមប្រឹក្សាវិន័យនោះ ។ គោលបំណងនៃក្រុមប្រឹក្សាវិន័យគឺ ដើម្បីសង្គ្រោះព្រលឹងនៃអ្នកប្រព្រឹត្តអំពើរំលង, ការពារជនស្លូតត្រង់ និង ការពារភាពបរិសុទ្ធ សេចក្តីថ្លៃថ្នូរ និង កេរ្ដិ៍ឈ្មោះល្អរបស់សាសនាចក្រ ។
ការដាក់វិន័យពីសាសនាចក្រ គឺជាដំណើរការដ៏បំផុសគំនិតមួយ ដែលកើតឡើងមកក្នុងអំឡុងពេលមួយ ។ តាមរយៈដំណើរការនេះ និង តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះសមាជិកម្នាក់អាចទទួលការអភ័យទោសពីបាប ទទួលសេចក្តីសុខសាន្តក្នុងគំនិតសារជាថ្មី និង ទទួលបានកម្លាំង ដើម្បីចៀសវាងពីការប្រព្រឹត្តរំលងនាពេលអនាគត ។ សកម្មភាពដាក់វិន័យពីសាសនាចក្រគ្មានបំណងធ្វើជាទីបញ្ចប់នៃដំណើរការនោះទេ ។ វាត្រូវបានរៀបចំឡើង ដើម្បីជួយបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ឲ្យបន្តកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីត្រឡប់ទៅកាន់ភាពជាសមាជិក និង ពរជ័យដ៏ពេញលេញនៃសាសនាចក្រ ។ ផ្លែផ្កាជាបំណងប្រាថ្នានោះ គឺដើម្បីជួយដល់មនុស្សឲ្យធ្វើការផ្លាស់ប្តូរចំពោះអ្វីក៏ដោយដែលចាំបាច់ ដើម្បីប្រែចិត្តឲ្យបានយ៉ាងពេញលេញ ។