« អំណោយទានខាងវិញ្ញាណ » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៦៥–១៦៧
« អំណោយទានខាងវិញ្ញាណ » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ១៦៥–១៦៧
អំណោយទានខាងវិញ្ញាណ
អំណោយទានខាងវិញ្ញាណគឺជាពរជ័យ ឬលទ្ធភាពដែលត្រូវបានប្រទានឲ្យដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ យ៉ាងហោចណាស់ ព្រះបានប្រទានអំណោយទានមួយក្នុងចំណោមអំណោយទានទាំងនេះដល់សមាជិកស្មោះត្រង់គ្រប់រូបនៃសាសនាចក្រ ។ នៅពេលអ្នកទទួលបានអំណោយទានទាំងនេះ វានឹងពង្រឹង ហើយប្រទានពរដល់អ្នកជាបុគ្គល និងជួយអ្នកក្នុងការបម្រើដល់មនុស្សដទៃ ។ ( សូមមើល គ. និង ស. ៤៦:៨–១២ ) ។ បទគម្ពីរបង្រៀនអំពីអំណោយទានខាងវិញ្ញាណជាច្រើន ៖
-
ដឹងថា « ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ហើយថាទ្រង់ត្រូវគេឆ្កាងជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក » ( គ. និង ស. ៤៦:១៣ ) ។
-
សមត្ថភាពក្នុងការជឿលើពាក្យទាំងឡាយនៃអស់អ្នក ដែលធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ( សូមមើល គ. និង ស. ៤៦:១៤ ) ។
-
ដឹងអំពី « ការសម្ដែងផ្សេងៗពីគ្នា » ( គ. និង ស. ៤៦:១៥ សូមមើលផងដែរ កូរិនថូស ទី១ ១២:៥ ) ។ អំណោយទាននេះត្រូវបានប្រើនៅក្នុងការងារបម្រើ និងការដឹកនាំសាសនាចក្រ ។
-
ចំណេះដឹងអំពី « ការងារផ្សេងៗពីគ្នា » ដែលជួយយើងឲ្យញាណដឹងថាតើការបង្រៀនមួយ ឬឥទ្ធិពលមួយមកពីព្រះ ឬមកពីប្រភពណាផ្សេងទៀត ( គ. និង ស. ៤៦:១៦, សូមមើលផងដែរ កូរិនថូស ទី១ ១២:៦–៧ ) ។
-
អំណោទាននៃ « ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ » ( កូរិនថូស ទី១ ១២:៨, គ. និង ស. ៤៦:១៧ ) ។ អំណោយទាននេះមិនសំដៅទៅលើច្បាប់ដែលយើងស្គាល់ថាជា ពាក្យសម្ដីនៃប្រាជ្ញាវាងវៃនោះទេ ។ ផ្ទុយទៅវិញ វាគឺជាអំណោយទានឲ្យមានពាក្យសំដីនៃប្រាជ្ញាវាងវៃ—ជាសមត្ថភាពដើម្បីប្រើចំណេះដឹងនៅក្នុងរបៀបដ៏សុចរិត ។
-
អំណោយទាននៃ « ពាក្យសម្ដីនៃចំណេះចេះស្ទាត់ » ( កូរិនថូស ទី១ ១២:៨, គ. និង ស. ៤៦:១៨ ) ។
-
សមត្ថភាពដើម្បីបង្រៀនតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល មរ៉ូណៃ ១០:៩–១០, សូមមើលផងដែរ គ. និង ស. ៤៦:១៨ ) ។
-
អំណោយទាននៃសេចក្ដីជំនឿ ( សូមមើល កូរិនថូស ទី១ ១២:៩, មរ៉ូណៃ ១០:១១ ) ។
-
អំណោយទាន « ឲ្យមានសេចក្ដីជំជឿ ដើម្បីបានប្រោសឲ្យជា » ( គ. និង ស. ៤៦:១៩ ) ។
-
អំណោយទាន « ឲ្យមានសេចក្ដីជំជឿ ដើម្បីប្រោសឲ្យជា ( គ. និង ស. ៤៦:២០, សូមមើលផងដែរ កូរិនថូស ទី១ ១២:៩, មរ៉ូណៃ ១០:១១ ) ។
-
« សម្ដែងអព្ភូតហេតុទាំងឡាយ » ( កូរិនថូស ទី១ ១២:១០, គ. និង ស. ៤៦:២១, សូមមើលផងដែរ មរ៉ូណៃ ១០:១២ ) ។
-
អំណោយទាននៃការព្យាករ ( សូមមើល កូរិនថូស ទី១ ១២:១០, មរ៉ូណៃ ១០:១៣, គ. និង ស. ៤៦:២២ ) ។ យ៉ូហានជាសិស្សសំណព្វបានបង្រៀនអំពី « ការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្តីទំនាយ » ( វិវរណៈ ១៩:១០ ) ។
-
« ឲ្យបានឃើញពួកទេវតា និងវិញ្ញាណទាំងឡាយ ដែលមកធ្វើការងារបម្រើ » ( មរ៉ូណៃ ១០:១៤ ) ។
-
« ចេះសង្កេតស្គាល់វិញ្ញាណទាំងឡាយ » ( កូរិនថូស ទី១ ១២:១០, គ. និង ស. ៤៦:២៣ ) ។
-
អំណោយទានឲ្យចេះនិយាយច្រើនភាសាច្រើន ( សូមមើល កូរិនថូស ទី១ ១២:១០, មរ៉ូណៃ ១០:១៥, គ. និង ស. ៤៦:២៤ ) ។
-
អំណោយទាននៃ « ការបកប្រែភាសាដទៃ » ( កូរិនថូស ទី១ ១២:១០, គ. និង ស. ៤៦:២៥, សូមមើលផងដែរ មរ៉ូណៃ ១០:១៦ ) ។
អំណោយទានខាងវិញ្ញាណទាំងនេះ និងអំណោយទានដទៃទៀតមានចែងនៅក្នុងព្រះគម្ពីរ គ្រាន់តែជាឧទាហរណ៍មួយចំនួននៃអំណាយទានខាងវិញ្ញាណយ៉ាងច្រើនប៉ុណ្ណោះ ។ ព្រះអម្ចាស់អាចនឹងប្រទានពរដល់អ្នកតាមរបៀបផ្សេងៗទៀត អាស្រ័យទៅលើភាពស្មោះត្រង់របស់អ្នក និងអាស្រ័យទៅលើសេចក្តីត្រូវការរបស់អ្នក និងសេចក្តីត្រូវការរបស់មនុស្សដែលអ្នកបម្រើ ។ ទ្រង់បានត្រាស់បង្គាប់ឲ្យយើងខិតខំដោយសេចក្តីឧស្សាហ៍ ដើម្បីយើងអាចទទួលបានអំណោយទានខាងវិញ្ញាណ ៖
« ចូរប្រយ័ត្នក្រែងលោអ្នករាល់គ្នាត្រូវគេបញ្ឆោត ហើយប្រយោជន៍កុំឲ្យអ្នករាល់គ្នាត្រូវគេបញ្ឆោត នោះអ្នករាល់ត្រូវព្យាយាមស្វែងរកអំណោយទាននានាដែលវិសេសបំផុតចុះ ដោយចងចាំជានិច្ចថា មកពីហេតុអ្វីបានជាអំណោយទានទាំងនេះត្រូវបានប្រទានមក
ដ្បិតយើងប្រាប់អ្នកជាប្រាកដថា អំណោយទានទាំងនេះត្រូវបានប្រទានឲ្យមក ដើម្បីជាប្រយោជន៍ដល់អស់អ្នកណាដែលស្រឡាញ់យើង ហើយកាន់តាមគ្រប់បញ្ញត្តិទាំងអស់របស់យើង ហើយនិងដល់អ្នកណាដែលស្វែងរកផង ដើម្បីឲ្យមនុស្សទាំងអស់អាចបានប្រយោជន៍ ពីអ្នកដែលស្វែងរក ឬដែលសូមពីយើង » ( គ. និង ស. ៤៦:៨–៩, សូមមើលផងដែរ ខទី ២៦ ) ។