ធនធាន​ផ្សេង​ទៀត
ឈើឆ្កាង


« ឈើឆ្កាង » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤៥–៤៦

« ឈើឆ្កាង » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ៤៥–៤៦

ឈើឆ្កាង

ព្រះវិហារគ្រិស្ត​សាសនា​ជា​ច្រើន​ប្រើប្រាស់​ឈើឆ្កាង​ជា​និមិត្តរូប​នៃ​ការសុគត​របស់​ព្រះអង្គសង្គ្រោះ និង​ការមាន​ព្រះជន្មរស់ឡើងវិញ និង​ជា​ការបង្ហាញ​សេចក្តីជំនឿ​ដ៏​ស្មោះត្រង់ ។ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​ក៏​ចងចាំ​ដោយ​គារវភាព ចំពោះ​ការរងទុក្ខ​របស់​ព្រះអង្គសង្គ្រោះ​ផងដែរ ។ ប៉ុន្តែ​ដោយសារតែ​ព្រះអង្គសង្គ្រោះ​មាន​ព្រះជន្ម​រស់ ទើប​យើង​មិន​ប្រើ​និមិត្តរូប​នៃ​ការសុគត​របស់​ទ្រង់ ទុក​ជា​និមិត្តរូប​នៃ​សេចក្តីជំនឿ​របស់​យើង​ទេ ។

ជីវិត​របស់​អ្នក​គួរតែ​ជា​ការបង្ហាញ​នូវ​សេចក្តីជំនឿ​របស់​អ្នក ។ ចូរ​ចងចាំ​ថា ពេល​អ្នក​ទទួលពិធីបុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់ អ្នក​បាន​ធ្វើ​សេចក្តីសញ្ញា​ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​អ្នក​នូវ​ព្រះ​នាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ កាលណា​មិត្តភក្តិ​របស់​អ្នក​ឃើញ​អ្នក ពួកគេ​អាច ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​អ្នក​មាន​ចំពោះ​ព្រះអង្គសង្គ្រោះ និង​កិច្ចការ​របស់​ទ្រង់ ។

សមាជិក​សាសនាចក្រ​យើង​ដែល​ពាក់​និមិត្តរូប​ឈើឆ្កាង គឺ​មាន​តែ​អ្នក​កាន់​បព្វជិត​​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ដែល​ពាក់​វា​នៅ​លើ​ឯកសណ្ឋាន​ទាហាន​ប៉ុណ្ណោះ ដើម្បី​បង្ហាញ​ថា ពួកគេ​ជា​អ្នក​កាន់​បព្វជិត​គ្រិស្តសាសនា ។