ធនធាន​ផ្សេង​ទៀត
ទីសម្គាល់


« ទីសម្គាល់ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៦៣

« ទីសម្គាល់ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៦៣

ទីសម្គាល់

ទីសម្គាល់​គឺ​ជា​ព្រឹត្តិការណ៍ ឬ​បទពិសោធន៍​ទាំងឡាយ ដែល​បង្ហាញ​អំពី​ព្រះចេស្ដា​នៃ​ព្រះ ។ ជា​ញឹកញាប់ វា​គឺ​ជា​ហេតុការណ៍​ដ៏​អស្ចារ្យ ។ វា​បង្ហាញ ហើយ​ប្រកាស​ពី​ព្រឹត្តិការណ៍​ធំៗ​ដែល​មាន​ដូចជា ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ ការសុគត និង​ការយាង​មក​ជា​លើក​ទី​ពីរ ។ វា​រំឭក​យើង​អំពី​សេចក្ដីសញ្ញា ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​យើង ។ ទីសម្គាល់​ក៏​អាច​ថ្លែង​សាក្សី​អំពី​ការហៅ​ដ៏​ទេវភាព ឬ​បង្ហាញ​អំពី​ការមិន​អនុមតិ​របស់​ព្រះអម្ចាស់​ដែរ ។

មនុស្ស​ខ្លះ​អះអាង​ថា ពួកគេ​នឹង​ជឿ​លើ​ព្រះ ឬ​លើ​កិច្ចការ​ទ្រង់ ប្រសិនបើ​ពួកគេ​អាច​ឃើញ​ទីសម្គាល់​មួយ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « សេចក្ដី​ជំនឿ​ពុំ​មែន​មាន​ឡើង​ដោយ​សារ​ទីសម្គាល់​ទាំងឡាយ​ឡើយ ប៉ុន្តែ​ទីសម្គាល់​ទាំងឡាយ​មក​តាម​ក្រោយ​អស់​អ្នក​ដែល​ជឿ​វិញ » ( គ. និង ស. ៦៣:៩ ) ។ ទីសម្គាល់​ប្រភេទ​នោះ​ត្រូវបាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្មោះត្រង់ ហើ់យ​គោរពប្រតិបត្តិ​តាម ដើម្បី​ពង្រឹង​ដល់​ពួកគេ​ក្នុង​សេចក្ដី​ជំនឿ ។