ធនធាន​ផ្សេង​ទៀត
ការពន្យារ​កំណើត


« ការពន្យារ​កំណើត » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ២៦

« ការពន្យារ​កំណើត » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ២៦

ការពន្យារ​កំណើត

នៅ​ពេល​គូស្វាមីភរិយា​ដែល​រៀបការ​រួច​មាន​សមត្ថភាព​ខាង​រូបកាយ នោះ​ពួកគេ​មាន​ឯកសិទ្ធិ​ក្នុង​ការផ្ដល់​រូបកាយ​រមែងស្លាប់​ដល់​បុត្រាបុត្រី​ខាង​វិញ្ញណ​របស់​ព្រះវរបិតាសួគ៌ ។ ពួកគេ​ដើរតួ​ជា​ផ្នែក​មួយ​ក្នុង​ផែនការ​នៃ​សុភមង្គល​ដ៏​អស្ចារ្យ ដែល​អនុញ្ញាត​ឲ្យ​បុត្រាបុត្រី​របស់​ព្រះ អាច​ទទួល​រូបកាយ​ខាង​សាច់ឈាម និង បទពិសោធន៍​ក្នុង​ជីវិត​រមែងស្លាប់ ។

ប្រសិនបើ​អ្នក​បាន​រៀបការ អ្នក និង ស្វាមី/ភរិយា​អ្នក គួរតែ​ពិភាក្សា​ជាមួយ​គ្នា អំពី​ការទទួលខុសត្រូវ​ដ៏​ពិសិដ្ឋ​របស់​អ្នក ដើម្បី​នាំ​យក​កូនចៅ​មក​កាន់​ពិភពលោក ហើយ​ចិញ្ចឹម​បីបាច់​ពួកគេ​ដោយ​សេចក្ដីសុចរិត ។ ពេល​អ្នក​ធ្វើ​ដូច្នេះ សូម​ពិចារណា​អំពី​ការធ្វើ​ឲ្យ​បរិសុទ្ធ និង ខ្លឹមសារ​នៃ​ជីវិត ។ ចូរ​សញ្ជឹង​គិត​អំពី​អំណរ​ដែល​កើត​មាន កាល​ក្នុង​គេហដ្ឋាន​មាន​កុមារ​តូចៗ ។ ចូរ​ពិចារណា​អំពី​ពរជ័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​កើត​មាន​ពី​ការមាន​កូនចៅ​សន្តាន​ក្រោយ​ល្អៗ ។ ជាមួយ​នឹង​ទីបន្ទាល់​អំពី​គោលការណ៍​ទាំងនេះ អ្នក និង ស្វាមី/ភរិយា​អ្នក​នឹង​ត្រូវ​រៀបចំ​ខ្លួន​ដើម្បី​សម្រេចចិត្ត លើ​ចំនួន និង ពេល​វេលា​ដែល​ត្រូវ​មាន​កូន ។ ការសម្រេចចិត្ត​បែប​នេះ​ធ្វើ​ឡើង​រវាង​អ្នក​ទាំង​ពីរ និង ព្រះអម្ចាស់ ។

នៅ​ពេល​អ្នក​ពិភាក្សា​អំពី​កិច្ចការ​ដ៏​ពិសិដ្ឋ​នេះ ចូរ​ចាំ​ថា ទំនាក់ទំនង​ខាង​ផ្លូវ​ភេទ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ត្រូវបាន​អនុម័តិ​យ៉ាង​ទេវភាព ។ ទន្ទឹម​នឹង​គោលបំណង​មួយ​នៃ​ទំនាក់ទំនង​នេះ​គឺ​ដើម្បី​ផ្ដល់​រូបកាយ​ខាង​សាច់ឈាម​ដល់​បុត្រាបុត្រី​ព្រះ នោះ​មាន​គោលបំណង​មួយ​ទៀត គឺ​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញទៅមក—ដើម្បី​ចងភ្ជាប់​ស្វាមី និង ភរិយា​រួម​គ្នា​ដោយ​សេចក្ដីស្មោះត្រង់ ភក្ដីភាព ការពិនិត្យពិច័យ និង គោលបំណង​ទូទៅ ។