« ការលេងល្បែងស៊ីសង » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៧២–៧៣
« ការលេងល្បែងស៊ីសង » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៧២–៧៣
ការលេងល្បែងស៊ីសង
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមជំទាស់នឹងល្បែងស៊ីសង រួមទាំងឆ្នោតដែលមានការឧបត្ថម្ភដោយរដ្ឋាភិបាលផង ។
ល្បែងស៊ីសងគឺជាការជំរុញឲ្យមានបំណងប្រាថ្នាចង់បានអ្វីមួយដែលឥតខ្លឹមសារ ។ បំណងប្រាថ្នាដូចនេះធ្វើឲ្យមានមហន្តរាយខាងវិញ្ញាណ ។ វាដឹកនាំអ្នកចូលរួមទាំងអស់ឲ្យឃ្លាតឆ្ងាយពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីសេចក្តីស្រឡាញ់ និងការបម្រើ ថែមទាំងឆ្ពោះទៅរកភាពអាត្មានិយមរបស់បច្ចាមិត្ត ។ វាលុបបំបាត់ចោលគុណធម៌នៃការងារ និងការសន្សំសំចៃ និងបំណងប្រាថ្នាដែលផ្តល់នូវប្រឹងប្រែងដ៏ស្មោះត្រង់ ចំពោះអ្វីៗទាំងអស់ដែលយើងធ្វើ ។
អស់អ្នកទាំងឡាយណាដែលលេងល្បែងស៊ីសង មិនយូរប៉ុន្មាននឹងជួបប្រទះការបំភាន់ក្នុងគំនិតដែលថា គេគ្រាន់តែលះបង់បន្តិចប៉ុណ្ណោះ ឬមិនចាំបាច់ចំណាយអ្វីសោះ តែទទួលបានមកវិញនូវប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ។ ពួកគេនឹងឃើញថា ពួកគេចំណាយប្រាក់យ៉ាងច្រើន បាត់បង់កិត្តិយសផ្ទាល់ខ្លួន និងការគោរពពីសមាជិកក្រុមគ្រួសារ និងមិត្តភក្ដិរបស់ពួកគេ ។ ពួកគេត្រូវបានបំភាន់ និងធ្វើឲ្យញៀន ជាញឹកញាប់ពួកគេយកប្រាក់សម្រាប់ប្រើប្រាស់ក្នុងគោលបំណងផ្សេងៗមកលេងល្បែង ជាប្រាក់សម្រាប់បំពេញតាមសេចក្ដីត្រូវការចាំបាច់ៗរបស់ក្រុមគ្រួសារ ។ ពេលខ្លះ អ្នកលេងល្បែងក្លាយជាទាសករ និងអស់សង្ឃឹមក្នុងការសងបំណុលល្បែង ដែលធ្វើឲ្យពួកគេចាប់ផ្តើមលួច លះបង់ចោលកេរ្ដិ៍ឈ្មោះដ៏ល្អរបស់ខ្លួន ។
គណៈប្រធានទីមួយបានលើកទឹកចិត្តយើងឲ្យចូលរួមជំទាស់ជាមួយស្ថាប័នផ្សេងៗទៀត ចំពោះការធ្វើឲ្យស្របច្បាប់ និងការឧបត្ថម្ភដល់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងសហគមន៍របស់យើង ។