« ការដាក់ដៃលើ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៩៥
« ការដាក់ដៃលើ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៩៥
ការដាក់ដៃលើ
ការដាក់ដៃលើគឺជាទម្រង់ការដែលត្រូវបានបើកសម្តែងដោយព្រះអម្ចាស់ សម្រាប់ធ្វើពិធីបរិសុទ្ធបព្វជិតភាពជាច្រើន ដូចជា ពិធីបញ្ជាក់ ការតែងតាំង ការញែកសមាជិកចេញឲ្យបម្រើការហៅបម្រើ ការព្យាបាលអ្នកឈឺ និងការផ្ដល់ការប្រសិទ្ធពរផ្សេងៗទៀតនៃបព្វជិតភាព ( សូមមើល គ. និង ស. ៤២:៤៤, មាត្រានៃសេចក្ដីជំនឿ ១:៤–៥ ) ។ អ្នកទាំងឡាយណាដែលមានសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវ ដាក់ដៃលើក្បាលរបស់បុគ្គលដែលទទួលពិធីបរិសុទ្ធ ។ នៅពេលធ្វើដូចនេះ ពួកគេបម្រើក្នុងនាមជាឧបករណ៍ ដែលតាមរយៈពួកគេ នោះព្រះអម្ចាស់ប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់ ( សូមមើល គ. និង ស. ៣៦:២ ) ។
ទម្រង់ការនេះតែងតែត្រូវបានប្រើដោយអ្នកកាន់បព្វជិតភាព ។ លោកអ័ដាមបានតែងតាំងកូនចៅបុរសៗសុចរិតរបស់គាត់ ដោយការដាក់ដៃលើ ( សូមមើល គ. និង ស. ១០៧:៤០–៥០ ) ។ នៅពេលយ៉ាកុបប្រសិទ្ធពរដល់អេប្រាអិម និង ម៉ាន៉ាសេ លោកបានដាក់ដៃលើក្បាលរបស់ពួកគេ ( សូមមើល លោកុប្បត្តិ ៤៨:១៤–១៩ ) ។ អាលម៉ា « បានតែងតាំងពួកសង្ឃ និងពួកអែលឌើរ ដោយការដាក់ដៃរបស់លោក តាមរបៀបនៃព្រះ ដើម្បីឲ្យត្រួតត្រា ហើយមើលគន់លើសាសនាចក្រ » ( អាលម៉ា ៦:១ ) ។ សាវក ពេត្រុស និង យ៉ូហាន បានប្រគល់អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដោយការដាក់ដៃលើ ( សូមមើល កិច្ចការ ៨:១៤–១៧ ) ។ នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ យ៉ូហាន បាទីស្ទ បានប្រគល់បព្វជិតភាពអើរ៉ុនឲ្យយ៉ូសែប ស៊្មីធ និង អូលីវើ ខៅឌើរី ដោយការដាក់ដៃលើ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៦៩ ) ។