ធនធាន​ផ្សេង​ទៀត
ថ្វាយបង្គំ


« ថ្វាយបង្គំ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៨៨-១៨៩

« ថ្វាយបង្គំ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៨៨-១៨៩

ថ្វាយបង្គំ

ថ្វាយបង្គំ​ព្រះ គឺ​ជា​ការថ្វាយ​សេចក្ដីស្រឡាញ់ គារវភាព ការបម្រើ និង​ការលះបង់​ចំពោះ​ទ្រង់ ។ ព្រះអម្ចាស់​បាន​ត្រាស់បង្គាប់​ម៉ូសេ​ថា « ចូរ​ថ្វាយ​បង្គំ​ដល់​ព្រះ ព្រោះ​អ្នក​ត្រូវ​បម្រើ​ទ្រង់​តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ » ( ម៉ូសេ ១:១៥ ) ។ ទ្រង់​បាន​ត្រាស់​បង្គាប់​នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​ថា « អ្នក​ត្រូវ​ស្រឡាញ់​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​អ្នក​ឲ្យ​អស់​ពី​ចិត្ត​នៃ​អ្នក អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​នៃ​អ្នក ហើយ​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​អ្នក​ត្រូវ​បម្រើ​ទ្រង់ » ( គ និង ស ៥៩:៥ ) ។ ប្រសិនបើ​អ្នក​ដាក់​មនុស្ស​ណា​ម្នាក់ ឬ​វត្ថុ​ណាមួយ​ឲ្យ​ធំ​ជាង​សេចក្តីស្រឡាញ់​នៃ​ព្រះ នោះ​អ្នក​កំពុងតែ​អនុវត្ត​ការថ្វាយបង្គំ​ក្លែងក្លាយ ឬ​គោរព​បូជា​រូបសំណាក​ហើយ ( សូម​មើល និក្ខមនំ ២០:៣–៦ ) ។

ការអធិស្ឋាន​គឺជា​របៀប​មួយ ដែល​អ្នក​អាច​ថ្វាយបង្គំ​ព្រះវរបិតា ។ អាលម៉ា​បាន​បង្រៀន​កូន​ប្រុស​របស់​លោក​គឺ​ហេលេមិន​ថា « ចូរ​អំពាវនាវ​ដល់​ព្រះ​នូវ​អស់​ទាំង​ការគាំទ្រ​របស់​កូន មែនហើយ ចូរ​ធ្វើ​អ្វីៗ​ទាំងអស់​ចំពោះ​ព្រះអម្ចាស់ ហើយ​ទោះ​ជាទី​ណា​ដែល​កូន​ទៅ គឺ​កូន​ទៅ​ក្នុង​ព្រះអម្ចាស់ មែនហើយ ចូរ​បំបែរ​មនោសញ្ចេតនា​ទាំងអស់​របស់​កូន ឆ្ពោះ​ទៅ​រក​ព្រះអម្ចាស់​វិញ មែន​ហើយ ចូរ​ដាក់​ចិត្ត​មេត្រី​របស់​កូន​ទៅ​លើ​ព្រះអម្ចាស់​ដរាប​ត​ទៅ » ( អាលម៉ា ៣៧:៣៦ ) ។

អ្នក​គួរតែ​ចូលរួម​ការប្រជុំ​នានា​របស់​សាសនាចក្រ ដោយ​មាន​ស្មារតី​​នៃ​ការថ្វាយបង្គំ ។ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ថា « ប្រយោជន៍​ឲ្យ​អ្នក​អាច​រក្សា​ខ្លួន​ឲ្យ​បាន​ពេញលេញ កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយ នោះ​អ្នក​ត្រូវ​ទៅ​ដំណាក់​នៃ​ការអធិស្ឋាន ហើយ​ថ្វាយ​សាក្រាម៉ង់​របស់​អ្នក​ឡើង​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង​ចុះ ដ្បិត​ប្រាកដ​មែន ថ្ងៃ​នេះ​ត្រូវ​បាន​ចាត់​ទុក​ដល់​អ្នក ដើម្បី​ឲ្យ​សម្រាក​ពី​ការងារ​ទាំងឡាយ​របស់​អ្នក ហើយ​ដើម្បី​ថ្វាយ​ភក្ដីភាព​របស់​អ្នក​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត » ( គ និង ស ៥៩:៩–១០ ) ។

ការចូលរួម​ក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព ក៏​ជា​ផ្នែក​នៃ​ការថ្វាយបង្គំ​របស់​អ្នក​ដែរ ។ នៅ​ពេល​អ្នក​ទទួលទាន​សាក្រាម៉ង់ និង​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដោយ​គារវភាព នោះ​អ្នក​ចងចាំ ហើយ​ថ្វាយបង្គំ​ដល់​ព្រះវរបិតាសួគ៌​របស់​អ្នក ព្រមទាំង​សម្ដែង​កតវេទិតា​របស់​អ្នក​ចំពោះ​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។

បន្ថែម​ពី​លើ​ការថ្វាយបង្គំ​ផ្នែក​ខាង​ក្រៅ អ្នក​គួរតែ​មាន​ឥរិយាបទ​ថ្វាយបង្គំ នៅ​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ និង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ ។ អាលម៉ា​បាន​បង្រៀន​គោលការណ៍​នេះ​ដល់​មនុស្ស​មួយ​ក្រុម ដែល​ត្រូវបាន​បណ្តេញ​ចេញ​ពី​ទីកន្លែង​ថ្វាយបង្គំ​របស់​ខ្លួន ។ គាត់​បាន​ជួយ​ពួកគេ​ឲ្យ​យល់​ថា ការថ្វាយបងំ្គ​ដ៏​ពិត​មិនមែន​កំណត់​ថ្វាយបង្គំ​តែ​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ទេ ( សូម​មើល អាលម៉ា ៣២:១១ ) ។ នៅ​ពេល​និយាយ​ទៅ​កាន់​មនុស្ស​មួយ​ក្រុម​ដដែល​នោះ ដៃគូ​របស់​អាលម៉ា គឺ​អាមូលេក បាន​លើកទឹកចិត្ត​ពួកគេ​ឲ្យ « ថ្វាយ​បង្គំ​ព្រះ ទោះ​នៅ​ទីណា​ដែល​អ្នក​នៅ​ក្ដី នៅ​ក្នុង​វិញ្ញាណ និង​នៅ​ក្នុង​ការពិត » ( អាលម៉ា ៣៤:៣៨ ) ។