ធនធាន​ផ្សេង​ទៀត
សេចក្តីសញ្ញា


« សេចក្តីសញ្ញា » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤៤

« សេចក្តីសញ្ញា » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៤៤

សេចក្តីសញ្ញា

សេចក្តីសញ្ញា​គឺ​ជា​សេចក្តីព្រមព្រៀង​រវាង​ព្រះ និង​មនុស្ស​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម ។ ព្រះ​បាន​ដាក់​លក្ខខណ្ឌ​ជាក់លាក់ៗ ហើយ​ទ្រង់​មាន​បន្ទូល​សន្យា​ថា​នឹង​ប្រទានពរ​ដល់​យើង នៅ​ពេល​យើង​គោរព​តាម​លក្ខខណ្ឌ​ទាំងនោះ ។ នៅ​ពេល​យើង​ជ្រើសរើស​មិន​រក្សា​សេចក្តីសញ្ញា​នានា នោះ​​យើង​មិន​អាច​ទទួល​បាន​ពរជ័យ​ទេ ហើយ​ក្នុង​ករណី​ខ្លះ យើងនឹង​​ទទួល​រង​ទារុណកម្ម ជា​លទ្ធផល​មក​ពី​ការមិន​គោរពប្រតិបត្តិ​របស់​យើង ។

រាល់​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​នៃ​បព្វជិតភាព គឺ​មាន​រួម​បញ្ចូល​ទាំង​សេចក្តីសញ្ញា ។ ឧទាហរណ៍ អ្នក​បាន​ធ្វើ​សេចក្តីសញ្ញា​មួយ​ពេល​អ្នក​ទទួល​ពិធីបុណ្យជ្រមុជទឹក ហើយ​អ្នក​រំឭក​សេចក្តីសញ្ញា​នោះ​ជា​រៀងរាល់​ពេល​ដែល​អ្នក​ទទួលទាន​សាក្រាម៉ង់ ( សូម​មើល ម៉ូសាយ ១៨:៨–១០, គ. និង ស. ២០:៣៧, ៧៧, ៧៩ ) ។ ប្រសិនបើ​អ្នក​បាន​ទទួល​បព្វជិតភាព​មិលគីស្សាដែក​ហើយ នោះ​អ្នក​បាន​ចូល​ទៅ​ក្នុង​សម្បថ និង សេចក្តីសញ្ញា​នៃ​បព្វជិតភាព ( សូម​មើល គ. និង ស. ៨៤:៣៣–៤៤ ) ។ អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារបរិសុទ្ធ និង​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ ក៏​មាន​រួម​បញ្ជូល​ទាំង​សេចក្តីសញ្ញា​ពិសិដ្ឋៗ​ដែរ ។

ចូរ​ចងចាំ​ជានិច្ច និង​ផ្តល់​ការគោរព​ចំពោះ​សេចក្តីសញ្ញា​នានា ដែល​អ្នក​បាន​ធ្វើ​ជាមួយ​ព្រះអម្ចាស់ ។ បន្ទាប់មក អ្នក​នឹង​មិន​ត្រូវការ​ឲ្យ​គេ​បញ្ជា​លើ​អ្វីៗ​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​ទេ ( សូម​មើល គ. និង ស. ៥៨:២៦–២៨ ) ។ អ្នក​នឹង​ទទួលបាន​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការដឹកនាំ​ដូច​ព្រះគ្រីស្ទ ដែល​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​និស្ស័យ​របស់​អ្នក ។ ដូច​ព្រះអម្ចាស់​បាន​មាន​បន្ទូល​សន្យា​ថា អ្នក​នឹង « បាន​ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ តម្រិះ​ថែម​ទៅ​លើ​តម្រិះ ដើម្បី​ឲ្យ​អ្នក​អាច​បាន​ស្គាល់​សេចក្ដីអាថ៌កំបាំង​ទាំងឡាយ និង​របស់​ទាំងឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដីសុខសាន្ត—ដែល​នឹង​នាំ​ឲ្យ​មាន​សេចក្ដីអំណរ ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( គ. និង ស. ៤២:៦១ ) ។ សេចក្តីសង្ឃឹម​ដ៏​ធំ​បំផុត​របស់​អ្នក គួរតែ​ជា​ការអរសប្បាយ​ជាមួយ​នឹង​ការបន្សុទ្ធ ដែល​បាន​មក​ពី​ការដឹកនាំ​ដ៏​ទេវភាព រីឯ​សេចក្តីភ័យខ្លាច​ដ៏​ធំ​បំផុត​របស់​អ្នក​គួរតែ​ជា​ការបាត់​ពរជ័យ​ទាំងនេះ​ទៅ​វិញ ។