ធនធាន​ផ្សេង​ទៀត
សមាគមសង្រ្គោះ


« សមាគមសង្រ្គោះ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៣០–១៣១

« សមាគមសង្រ្គោះ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៣០–១៣១

សមាគមសង្រ្គោះ

សមាគមសង្គ្រោះ​ត្រូវបាន​បង្កើត​ឡើង​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ នៅ​ថ្ងៃ​ទី ១៧ ខែ មីនា ឆ្នាំ ១៨៤២ នៅ​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ។ នៅ​ថ្ងៃ​បង្កើត​សមាគមសង្គ្រោះ​នេះ​ឡើង សមាគមសង្គ្រោះ​មាន​គោលបំណង​ពីរ​សំខាន់ ៖ ដើម្បី​ផ្តល់​ការសង្គ្រោះ​ដល់​អ្នកក្រីក្រ និង​អ្នក​ខ្វះខាត និង​ដើម្បី​សង្គ្រោះ​ព្រលឹង ។ អង្គការ​នេះ​បាន​បន្ត​មក​ទល់​សព្វថ្ងៃ ដោយ​បន្ត​ធ្វើ​តាម​គោលការណ៍​ណែនាំ​លំនាំ​ដើម ។ នៅ​ទូទាំង​ពិភពលោក បងប្អូនស្រី​នៅ​ក្នុង​សមាគមសង្គ្រោះ​ធ្វើការ​ជាមួយ​អ្នក​កាន់​បព្វជិតភាព ដើម្បី​អនុវត្ត​បេសកកម្មរបស់​​សាសនាចក្រ ។ ពួកគេ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ពេល​ដែល​ពួកគេ ៖

  • បង្កើន​ទីបន្ទាល់​របស់​ខ្លួន​អំពី​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ ។

  • ស្វែងរក​កម្លាំង​ខាង​វិញ្ញាណ តាមរយៈ​ការធ្វើតាម​ការបំផុសគំនិត​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

  • លះបង់​ខ្លួន​គេ​ដើម្បី​ពង្រឹង​អាពាហ៍ពិពាហ៍ ក្រុមគ្រួសារ និង​គេហដ្ឋាន ។

  • ស្វែងរក​ភាពថ្លៃថ្នូរ​នៅ​ក្នុង​ភាពជាម្តាយ និង​អំណរ​នៅ​ក្នុង​ភាពជាស្ត្រី ។

  • ត្រេកអរ​ក្នុង​ការបម្រើ និង​ទង្វើ​ល្អ ។

  • ស្រឡាញ់​ជីវិត និង​ការរៀនសូត្រ ។

  • មាន​គោលជំហរ​ចំពោះ​សេចក្ដីពិត និង សេចក្ដី​សុចរិត ។

  • គាំទ្រ​បព្វជិតភាព​ជា​សិទ្ធិអំណាច​របស់​ព្រះ​នៅ​លើ​ផែនដី ។

  • ត្រេកអរ​នឹង​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារបរិសុទ្ធ ។

  • យល់ដឹង​អំពី​ជោគវាសនា​ដ៏​ទេវភាព​របស់​ខ្លួន និង​ខិតខំ​ទទួល​បាន​ភាពតម្កើងឡើង ។

ប្រសិនបើ​អ្នក​ជា​សមាជិក​ក្នុង​សមាគមសង្គ្រោះ របៀប​មួយ​ដែល​អ្នក​អាច​រួម​ចំណែក​ក្នុង​បេសកកម្ម​នៃ​អង្គការ​នេះ​បាន គឺ​ត្រូវ​ទទួល​យក​ការចាត់តាំង​មួយ ដើម្បី​បម្រើ​ជា​គ្រូ​បង្រៀន​សួរសុខទុក្ខ ។ នៅ​ពេល​អ្នក​ចុះ​សួរសុខទុក្ខ និង​បម្រើ​ដល់​បងប្អូនស្រី​ដែល​អ្នក​ត្រូវបាន​ចាត់តាំង​ឲ្យ​ទៅ ចូរ​ចំណាយ​ពេលវេលា​ដើម្បី​បង្រៀន​ដំណឹងល្អ និង​ចិញ្ចឹម​បីបាច់​មិត្តភាព ។ បន្ថែម​ពី​លើ​ការបម្រើ​ដល់​បុគ្គល​ទាំងឡាយ អ្នក​អាច​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការពង្រឹង​ដល់​ក្រុម​គ្រួសារ​ដែរ ។

ថ្នាក់​ដឹកនាំ​នៅ​ក្នុង​វួដ និង​សាខា​ត្រូវ​ប្រាកដ​ថា គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ​ទាំងឡាយ ត្រូវបាន​ចាត់តាំង​ដល់​គ្រួសារ​បងប្អូនស្រី​ម្នាក់ៗ ចាប់​ពី​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ ។ ថ្នាក់ដឹកនាំ​បព្វជិតភាព និង​សមាគមសង្គ្រោះ តាមដាន​ជាមួយ​គ្រូបង្រៀន​សួរ​សុខទុក្ខ ដើម្បី​ជួយ​បំពេញ​សេចក្តីត្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​បងប្អូនស្រី​ម្នាក់ៗ ។

ក្នុង​នាម​ជា​បងប្អូនស្រី​ម្នាក់​ក្នុង​សមាគមសង្គ្រោះ អ្នក​គឺ​ជា​សមាជិក​ក្នុង​ភាពជាបងប្អូនស្រី​ទូទាំង​ពិភពលោក ដែល​រួបរួម​គ្នា​ក្នុង​ការលះបង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​ចូលរួម​ជាមួយ​បុត្រី​ដទៃ​ទៀត​របស់​ព្រះ ដែល​ជា​ស្ត្រី​នៃ​សេចក្តីជំនឿ គុណធម៌ ទស្សនវិស័យ និង​សប្បុរស ដែល​មាន​ការចេះដឹង​ដ៏​ពិត​ថា ជីវិត​របស់​អ្នក​មាន​ខ្លឹមសារ គោលបំណង និង​ទិសដៅ ។ តាមរយៈ​ការរួមចំណែក​របស់​អ្នក​នៅ​ក្នុង​សមាគមសង្គ្រោះ នោះ​អ្នក​មាន​ឱកាស​ត្រេកអរ​ក្នុង​ភាពជាបងប្អូនស្រី និង​ភាពជាដៃគូ ផ្តល់​ការបម្រើ​ដ៏​មាន​ខ្លឹមសារ ចែកចាយ​ទីបន្ទាល់ និង​ទេពកោសល្យ​របស់​អ្នក ថែមទាំង​រីកចម្រើន​ខាង​វិញ្ញាណ​ផង ។