ធនធាន​ផ្សេង​ទៀត
គារវភាព


« គារវភាព » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៤៥

« គារវភាព » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៤៥

គារវភាព

គារវភាព​គឺ​ជា​ការគោរព និង​សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ ។ នៅ​ពេល​អ្នក​មាន​ឥរិយាបទ​​ប្រកប​ដោយ​គារវភាព​ចំពោះ​ព្រះ នោះ​អ្នក​គោរព​ដល់​ទ្រង់ សម្ដែង​សេចក្តី​ដឹងគុណ​របស់​អ្នក​ចំពោះ​ទ្រង់ និង​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

អ្នក​គួរតែ​មាន​គារវភាព​ទាំង​​ក្នុង​អាកប្បកិរិយា និង​ឥរិយាបទ​របស់​អ្នក ។ ឥរិយាបទ​​ប្រកប​ដោយ​គារវភាព​រួមមាន ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ការតមអាហារ និង​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ទៀត ។ វា​រួមមាន​ទាំង​ការស្លៀកពាក់​សមរម្យ និង​ការប្រើ​ពាក្យសម្ដី​ស្អាតស្អំ និង​ថ្លៃថ្នូរ ។ ជម្រៅ​នៃ​គារវភាព​របស់​អ្នក​បង្ហាញ​នៅ​ក្នុង​ជម្រើស​របស់​អ្នក​ចំពោះ​តន្ត្រី និង​ការកម្សាន្ត​ដទៃទៀត ក្នុង​របៀប​ដែល​អ្នក​និយាយ​អំពី​អ្វីៗ​ដែល​ពិសិដ្ឋ និង​នៅ​ក្នុង​របៀប​ដែល​អ្នក​ស្លៀកពាក់ និង​ទង្វើ​នៅ​ពេល​អ្នក​ចូលរួម​ព្រះវិហារ និង​ព្រះវិហារបរិសុទ្ធ ។ អ្នក​បង្ហាញ​គារវភាព​របស់​អ្នក​ចំពោះ​ព្រះអម្ចាស់ នៅ​ពេល​អ្នកបម្រើ​មនុស្សដទៃ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួកគេ​ដោយ​សន្តាន​ចិត្ត​ល្អ និង​សេចក្តីគោរព ។

នៅ​ពេល​អ្នក​កាន់តែ​មាន​គារវភាព​ខ្លាំង​​ឡើង នោះ​អ្នក​នឹង​កត់សម្គាល់​ឃើញ​ពី​ការផ្លាស់ប្តូរ​ដ៏​ស្ងៀមស្ងាត់​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ ព្រះអម្ចាស់​នឹង​ចាក់ស្រោច​ព្រះវិញ្ញាណ​របស់​ទ្រង់​មក​លើ​អ្នក​កាន់តែ​ច្រើន ។ អ្នក​នឹង​លែង​សូវ​មាន​បញ្ហា និង​ការភាន់ច្រឡំទៀត​ហើយ ។ អ្នក​នឹង​អាច​ទទួលបាន​វិវរណៈ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន និង​បញ្ហា​ក្នុង​គ្រួសារ ។

គឺ​ដូចជា​គារវភាព​នាំ​អ្នក​ឲ្យ​កាន់តែ​មក​ជិត​ព្រះ​ដែរ នោះ​ការគ្មាន​គារវភាព​គឺ​ត្រូវ​ទៅ​នឹង​គោលបំណង​របស់​បច្ចាមិត្ត ។ សាតាំង​នឹង​ល្បួង​អ្នក​ឲ្យ​ធ្វើតាម​និន្នាការ​របស់​លោកិយ ឆ្ពោះ​ទៅ​រកភាពអ៊ូអរ សេចក្តី​រំភើបចិត្ត និង​ការឈ្លោះទាស់ទែង​កាន់តែ​ច្រើន​ឡើង និង​ឆ្ពោះ​ទៅ​រក​ការទប់ចិត្ត និង​សេចក្តីថ្លៃថ្នូរ​កាន់តែ​តិច​ទៅ ។ ដូច​ជា​មេបញ្ជាការ​ម្នាក់​រៀបចំ​ការឈ្លានពាន​ខាង​យោធា​ដែរ នោះ​វា​នឹង​ព្យាយាម​បិទ​ច្រក​ទំនាក់ទំនង​រវាង​អ្នក និង​ព្រះអម្ចាស់ ។ ចូរ​ស្គាល់ ពី​កលយុទ្ធ​ទាំងនេះ ហើយ​ព្យាយាម​មាន​គារវភាព​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ ។