« សេចក្ដីយុត្តិធម៌ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៩១–៩២
« សេចក្ដីយុត្តិធម៌ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៩១–៩២
សេចក្ដីយុត្តិធម៌
សេចក្តីយុត្តិធម៌គឺជាច្បាប់ដែលមិនចេះផ្លាស់ប្តូរ ដែលនាំមកនូវលទ្ធផលចំពោះសកម្មភាពទាំងឡាយ ។ ដោយសារច្បាប់នៃសេចក្ដីយុត្តិធម៌ អ្នកទទួលបានពរជ័យពេលដែលអ្នកគោរពប្រតិបត្តិតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ ( សូមមើល គ. និង ស. ១៣០:២១–២២ ) ។ ច្បាប់នៃសេចក្ដីយុត្តិធម៌ក៏ទាមទារឲ្យមានការផ្តន្ទាទោសសម្រាប់រាល់អំពើបាបដែលអ្នកបានប្រព្រឹត្តដែរ ។ វាតម្រូវថា គ្មានអ្វីមិនស្អាតអាចត្រូវបានអនុញ្ញាតឲ្យនៅជាមួយព្រះបានឡើយ ( សូមមើល នីហ្វៃទី ១ ១០:២១ ) ។
នៅពេលព្រះអង្គសង្គ្រោះនាំមកនូវដង្វាយធួន នោះទ្រង់បានលើកដាក់មកលើអង្គទ្រង់នូវអំពើបាបរបស់យើង ។ ទ្រង់អាច « តបស្នងការចុងបំផុតនៃក្រឹត្យវិន័យ » ( នីហ្វៃទី ២ ២:៧ ) ព្រោះទ្រង់បានប្រទានអង្គទ្រង់ទៅរងទារុណកម្ម ដែលច្បាប់បានតម្រូវសម្រាប់អំពើបាបរបស់យើង ។ នៅពេលធ្វើដូចនោះ ទ្រង់បាន « បំពេញការទាមទារទាំងឡាយនៃសេចក្ដីយុត្តិធម៌ » ហើយលាតសន្ធឹងសេចក្ដីមេត្តាករុណាដល់មនុស្សគ្រប់រូបដែលប្រែចិត្ត ហើយដើរតាមទ្រង់ ( សូមមើល ម៉ូសាយ ១៥:៩, អាលម៉ា ៣៤:១៤–១៦ ) ។ ដោយសារតែទ្រង់បានបង់ថ្លៃលោះអំពីបាបរបស់អ្នក នោះអ្នកនឹងមិនទទួលរងនូវទារុណកម្មទេបើអ្នកប្រែចិត្ត ( សូមមើល គ. និង ស. ១៩:១៥–២០ ) ។