ធនធាន​ផ្សេង​ទៀត
ដំណឹងល្អ


« ដំណឹងល្អ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៧៦

« ដំណឹងល្អ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៧៦

ដំណឹងល្អ

ដំណឹងល្អ​គឺ​ជា​ផែនការណ៍​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ។ គោលលទ្ធិ​ដ៏​សំខាន់​នៃ​ដំណឹងល្អ គឺ​ជា​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា « គោលការណ៍​ទី​មួយ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​គឺ ៖ ទី​មួយ សេចក្ដីជំនឿ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវគ្រីស្ទ ទី​ពីរ ការប្រែចិត្ត ទី​បី បុណ្យជ្រមុជទឹក ដោយ​ការពន្លិច​សម្រាប់​ការផ្ដាច់​បាប ទី​បួន ការដាក់​ដៃ​លើ​សម្រាប់​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ » ( មាត្រា​នៃ​សេចក្តីជំនឿ ១:៤ ) ។ ភាពពេញលេញ​នៃ​ដំណឹងល្អ​រួម​មាន គោលលទ្ធិ គោលការណ៍ ក្រឹត្យវិន័យ ពិធីបរិសុទ្ធ​ទាំងឡាយ និង​សេចក្តីសញ្ញា​ចាំបាច់ៗ​ដើម្បី​ឲ្យ​យើង​ត្រូវបាន​តម្កើង​ឡើង​ក្នុង​នគរសេឡេស្ទាល ។ ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​សន្យា​ថា ប្រសិនបើ​យើង កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត រស់នៅ​តាម​ដំណឹងល្អ​ដោយ​ភាពស្មោះត្រង់ ទ្រង់​នឹង​ទទួល​រាល់​ទោសកំហុស​ទាំងឡាយ​នៅ​ចំពោះ​មុខ​ព្រះវរបិតា នៅ​ក្នុង​សេចក្ដីជំនុំជម្រះ​ចុង​ក្រោយ​បង្អស់ ( សូម​មើល នីហ្វៃទី ៣ ២៧:១៦ ) ។

ភាពពេញលេញ​នៃ​ដំណឹងល្អ​បាន​ប្រកាស​ដល់​មនុស្ស​គ្រប់​វ័យ​ទាំងអស់ ពេល​កូនចៅ​របស់​ព្រះ​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​វា ។ នៅ​ថ្ងៃ​ចុងក្រោយ​នេះ ឬ​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ដំណឹងល្អ​ត្រូវបាន​ស្ដារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។