ធនធាន​ផ្សេង​ទៀត
ការចោះ​រូបកាយ


« ការចោះ​រូបកាយ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ២៧

« ការចោះ​រូបកាយ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ២៧

ការចោះ​រូបកាយ

ពួកព្យាការី​ថ្ងៃ​ចុងក្រោយ​មិន​លើកទឹកចិត្ត​ជា​ដាច់ខាត​ចំពោះ​ការចោះ​រូបកាយ លើកលែងតែ​សម្រាប់​គោលបំណង​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ ។ ប្រសិនបើ​នារី ឬ ស្ត្រី​មាន​បំណង​ចោះ​ត្រចៀក​របស់​ខ្លួន ពួកគេ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ពាក់ក្រវិល​ដែល​សមរម្យ​តែ​មួយ​គូ​ប៉ុណ្ណោះ ។

អស់​អ្នក​ជ្រើសរើស​បដិសេធ​ដំបូន្មាន​នេះ កំំពុង​បង្ហាញ​អំពី​កង្វះ​ការគោរព​ដល់​ខ្លួនឯង និង ព្រះ ។ ថ្ងៃ​ណា​មួយ ពួកគេ​នឹង​សោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​របស់​ខ្លួន ។

សាវក​ប៉ុល​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​រូបកាយ​របស់​យើង និង គ្រោះថ្នាក់​ចំពោះ​ការធ្វើ​ឲ្យ​ខូច​រូបកាយ​ដោយ​ចេតនា​ដូចនេះ ៖ « តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា ខ្លួន​អ្នករាល់គ្នា​ជា​ព្រះវិហារ​នៃ​ព្រះ ហើយ​ថា​ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា ? បើ​អ្នក​ណា​បង្ខូច​ព្រះវិហារ​នៃ​ព្រះ នោះ​ព្រះ​នឹង​ធ្វើឲ្យ​អ្នកនោះ​ត្រូវ​ខូច​ដែរ ដ្បិត​ព្រះវិហារ​នៃ​ព្រះ​ជា​វត្ថុ​ដ៏​បរិសុទ្ធ គឺ​ជា​ខ្លួន​អ្នករាល់គ្នា​នេះ​ឯង (  កូរិនថូស ទី១ ៣:១៦–១៧ ) ។