« ការចាក់សាក់ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៦៧
« ការចាក់សាក់ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១៦៧
ការចាក់សាក់
ពួកព្យាការីថ្ងៃចុងក្រោយមិនលើកទឹកចិត្តជាដាច់ខាតចំពោះការចោះរូបកាយ ។ អស់អ្នកដែលបដិសេធដំបូន្មាននេះ កំំពុងបង្ហាញអំពីកង្វះការគោរពដល់ខ្លួនឯង និង ព្រះ ។ សាវកប៉ុលបានបង្រៀនអំពីសារៈសំខាន់នៃរូបកាយរបស់យើង និង គ្រោះថ្នាក់ចំពោះការធ្វើឲ្យខូចរូបកាយដោយចេតនាដូចនេះ ៖ « តើអ្នករាល់គ្នាមិនដឹងទេឬអីថា ខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា ? បើអ្នកណាបង្ខូចព្រះវិហារនៃព្រះ នោះព្រះនឹងធ្វើឲ្យអ្នកនោះត្រូវខូចដែរ ដ្បិតព្រះវិហារនៃព្រះជាវត្ថុដ៏បរិសុទ្ធ គឺជាខ្លួនអ្នករាល់គ្នានេះឯង » ( កូរិនថូស ទី១ ៣:១៦–១៧ ) ។
ប្រសិនបើអ្នកមានសាក់លើរាងកាយ អ្នកនឹងចេះតែនឹកឃើញពីកំហុសដែលអ្នកបានធ្វើឥតដាច់ ។ អ្នកអាចនឹងគិតចង់លុបវាចេញ ។