ធនធាន​ផ្សេង​ទៀត
អំពើបាប​ពី​ដំបូង


« អំពើបាប​ពី​ដំបូង » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១១០-១១១

« អំពើបាប​ពី​ដំបូង » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១១០-១១១

អំពើបាប​ពី​ដំបូង

ដោយសារតែ​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា នោះ​មនុស្ស​ទាំងអស់​រស់នៅ​ក្នុង​ស្ថានភាព​ធ្លាក់ ដែល​ត្រូវបាន​បំបែក​ចេញ​ពី​ព្រះ ហើយ​ត្រូវ​ស្លាប់​ខាង​រូបកាយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ត្រូវបាន​ដាក់​ទោស​ដោយសារតែ​អ្វី​មួយ​ដែល​មនុស្ស​ជា​ច្រើន​ហៅ​ថា « អំពើបាប​ពី​ដំបូង » ឡើយ ។ និយាយ​ម្យ៉ាង​ទៀត យើង​មិន​ទទួល​ខុសត្រូវ​លើ​អំពើ​រំលង​របស់​លោក​អ័ដាម​នៅ​ក្នុង​សួនច្បារ​អេដែន​ឡើយ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា « យើង​ខ្ញុំ​ជឿ​ថា មនុស្ស​ទាំងអស់​នឹង​ត្រូវ​ទទួល​ទោស​ចំពោះ​អំពើ​បាប​របស់​ខ្លួន​ផ្ទាល់ គឺ​មិនមែន​ចំពោះ​អំពើ​រំលង​របស់​លោក​អ័ដាម​ទេ » ( មាត្រា​នៃ​សេចក្ដីជំនឿ ១:២ ) ។

តាមរយៈ​ដង្វាយធួន ព្រះអង្គសង្គ្រោះ​បាន​បង់ថ្លៃ​សម្រាប់​អំពើរំលង​នៅ​ក្នុង​សួនច្បារ​អេដែន ( សូម​មើល ម៉ូសេ ៦:៥៣ ) ។ ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​នូវ​ការអះអាង​នៃ​ការរស់ឡើងវិញ និង​ការសន្យា​ថា យោង​ទៅ​តាម​សេចក្ដីជំនឿ​របស់​យើង នោះ​យើង​អាច​ត្រឡប់​ទៅ​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះវរបិតាសួគ៌​ជា​រៀង​រហូត ។