ធនធាន​ផ្សេង​ទៀត
សេចក្ដីស្រឡាញ់


« សេចក្ដីស្រឡាញ់ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៩៦–៩៧

« សេចក្ដីស្រឡាញ់ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៩៦–៩៧

សេចក្ដីស្រឡាញ់

សេចក្តីស្រឡាញ់​គឺ​ជា​អារម្មណ៍​នៃ​ការលះបង់ ការខ្វាយខ្វល់ និង​សេចក្តីស្មោះស្ម័គ្រ​ដ៏​ជ្រាលជ្រៅ ។ សេចក្តីស្រឡាញ់​មាន​ចំពោះ​ព្រះ និង​មនុស្ស​ជុំវិញ​ខ្លួន គឺ​ជា​លក្ខណៈសម្បត្តិ​នៃ​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល ម៉ាថាយ ២២:៣៥–៤០, យ៉ូហាន ១៣:៣៤–៣៥, នីហ្វៃទី ២ ៣១:២០ ) ។ យើង​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះវរបិតាសួគ៌ ដោយ​ការគោរព​តាម​ព្រះបញ្ញត្តិ និង​ការបម្រើ​កូនចៅ​របស់​ទ្រង់ ។ ការបង្ហាញ​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​អ្នកដទៃ អាច​បូករួម​ទាំង​ការមាន​ចិត្ត​ល្អ​ចំពោះ​ពួកគេ ការស្តាប់​ពួកគេ ការទួញសោក​ជាមួយ​ពួកគេ ការលួងលោម​ពួកគេ ការបម្រើ​ដល់​ពួកគេ ការអធិស្ឋាន​សម្រាប់​ពួកគេ ការចែកចាយ​ដំណឹងល្អ​ជាមួយ​ពួកគេ និង​ការធ្វើ​ជា​មិត្ត​របស់​ពួកគេ ។

សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន​យើង​នឹង​កើនឡើង​នៅ​ពេល​យើង​ចងចាំ​ថា យើង​ទាំងអស់​គ្នា​គឺ​ជា​កូនចៅ​របស់​ព្រះ—ថា​យើង​ជា​បងប្អូនប្រុសស្រី​ខាង​វិញ្ញាណ​នឹង​គ្នា ។ សេចក្ដីស្រឡាញ់​ដែល​ជា​លទ្ធផល​មក​ពី​ការដឹង​ដូច​នេះ មាន​អំណាច​ដើម្បី​លុប​បំបាត់​ការបែងចែក​រវាង​ជាតិសាសន៍ ជំនឿ និង​ពណ៌សម្បុរ ។