« ការសុំកូនមកចិញ្ចឹម » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៧-៨
« ការសុំកូនមកចិញ្ចឹម » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ៧–៨
ការសុំកូនមកចិញ្ចឹម
កុមារមានសិទ្ធិទទួលការចិញ្ចឹមបីបាច់ពីឪពុកម្ដាយ ដែលបានគោរពដល់សច្ចានៃអាពាហ៍ពិពាហ៍ និងជាអ្នកផ្ដល់សេចក្ដីស្រឡាញ់ និង ការផ្គត់ផ្គង់ ។ ការសុំកូនមកចិញ្ចឹមបីបាច់គឺជាពរជ័យមួយដ៏មហិមាសម្រាប់កុមារជាច្រើន ដែលកើតមកដោយគ្មានឱកាសទទួលបាននូវសេចក្ដីទាំងនេះ ។
ពេលដែលកុមារម្នាក់ចាប់កំណើតមកនៅក្រៅចំណងអាពាហ៍ពិពាហ៍ ជម្រើសដ៏ល្អបំផុតសម្រាប់ឪពុកម្ដាយរបស់កុមារ គឺត្រូវរៀបការ ហើយខិតខំ ស្ថាបនាទំនាក់ទំនងក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ចមួយ ។ ប្រសិនបើ អាពាហ៍ពិពាហ៍មិនសង្ឃឹមថាមានជោគជ័យ ពួកគេគួរតែទុកកុមារឲ្យគេចិញ្ចឹមដោយសេចក្ដីពេញចិត្ត តាមរយៈ LDS Family Services ( សេវាគ្រួសារ ប.ថ.ក ) ។ ការដាក់ទារកឲ្យគេចិញ្ចឹមតាមរយៈ LDS Family Services ( សេវាគ្រួសារ ប.ថ.ក ) ជួយឲ្យឪពុកម្ដាយដែលមិនបានរៀបការធ្វើអំពើល្អបំផុតចំពោះកុមារ ។ វាធានាបានថា កុមារនឹងត្រូវបានផ្សារភ្ជាប់ទៅកាន់ម្ដាយ/ឪពុកនៅក្នុងព្រះវិហារបរិសុទ្ធ ហើយវាពង្រីកនូវក្ដីសង្ឃឹមទុកនាពេលខាងមុខដើម្បីទទួលបានពរជ័យនៃដំណឹងល្អនៅក្នុងជីវិតនៃអ្នកទាំងឡាយណាដែលមានកង្វល់នេះ ។ ការសុំកូនមកចិញ្ចឹមបីបាច់គឺជាការសម្រេចចិត្តដែលមិនអាត្មានិយម និង ពេញដោយក្ដីស្រឡាញ់ ដែលប្រទានពរដល់ឪពុកម្ដាយដែលផ្ដល់កំណើតដល់ទារក និង ក្រុមគ្រួសារដែលបានទទួលយកមកចិញ្ចឹមបីបាច់ ។
ប្រសិនបើអ្នកបានរៀបការហើយ ហើយស្វាមី/ភរិយារបស់អ្នកចង់សុំកូនមកចិញ្ចឹម នោះត្រូវប្រាកដថា អ្នកដឹងរាល់តម្រូវការខាងច្បាប់របស់ប្រទេស និង ភ្នាក់ងាររដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនោះ ។ ចូរប្រឹក្សាជាមួយអ្នកដឹកនាំបព្វជិតភាព ហើយប្រសិនបើអាចធ្វើទៅបាន សូមប្រឹក្សាជាមួយបុគ្គលិករបស់ LDS Family Services ( សេវាគ្រួសារ ប.ថ.ក ) ។ ប្រសិនបើ LDS Family Services ( សេវាគ្រួសារ ប.ថ.ក ) គ្មាននៅក្នុងតំបន់របស់អ្នកទេ ចូរធ្វើការជាមួយអ្នកដឹកនាំបព្វជិតភាពដើម្បីស្វែងរកទីតាំងភ្នាក់ងារដែលមានអាជ្ញាប័ណ្ណ ដើម្បីការពារទាំងកុមារ និង ឪពុកម្ដាយចិញ្ចឹម ។