ធនធាន​ផ្សេង​ទៀត
សតិសម្បជញ្ញៈ


« សតិសម្បជញ្ញៈ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤០

« សតិសម្បជញ្ញៈ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៤០

សតិសម្បជញ្ញៈ

មនុស្ស​ទាំងអស់​កើត​មក​មាន​សមត្ថភាព​ដឹង​ខុសត្រូវ ។ សមត្ថភាព​នេះ​ដែល​ត្រូវបាន​ហៅ​ថា សតិសម្បជញ្ញៈ គឺជា​ការបង្ហាញ​ឲ្យ​ដឹង​អំពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ ( សូម​មើល មរ៉ូណៃ ៧:១៥–១៩ ) ។

សតិសម្បជញ្ញៈ​របស់​អ្នក គឺជា​គ្រឿង​ការពារ​ជួយ​អ្នក​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​វិញ្ញាណ​អន្តរាយ ។ ពេល​ដែល​អ្នក​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ ហើយ​ធ្វើ​ការសម្រេចចិត្ត​ដ៏​សុចរិត នោះ​អ្នក​ទទួលបាន​បទពិសោធន៍​នៃ​សេចក្ដី​សុខសាន្ដ​ក្នុង​សតិសម្បជញ្ញៈ ។

ពេល​អ្នក​ធ្វើ​អំពើបាប អ្នក​មាន​អារម្មណ៍​មាន​វិប្បដិសារី ឬ​មាន​កំហុស គឺ​មាន​អារម្មណ៍​ឈឺចាប់ ដូចការ​ឈឺចាប់​ខាង​សាច់ឈាម ពេល​អ្នក​មាន​របួស​ដែរ ។ នេះ​គឺជា​ការឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ​ពី​សតិសម្បជញ្ញៈ​ទៅ​នឹង​លទ្ធផល​នៃ​អំពើបាប ហើយ​សតិសម្បជញ្ញៈ​អាច​ដឹកនាំ​អ្នក​ឲ្យ​ប្រែចិត្ត ។

ការប្រែចិត្ត និង ការអភ័យទោស​ធ្វើ​ឲ្យ​សតិសម្បជញ្ញៈ​របស់​អ្នក​មាន​សន្តិភាព​សារជាថ្មី ។ ម៉្យាងទៀត បើ​អ្នក​មិន​អើពើ​ចំពោះ​សតិសម្បជញ្ញៈ ហើយ​មិន​ប្រែចិត្ត​ទេ នោះ​សតិសម្បជញ្ញៈ​របស់​អ្នក​នឹង​ចុះ​អន់ថយ​មិន​ដូច​ធ្លាប់​មាន​ពី​មុន « ទាំង​មាន​បញ្ញា​ចិត្តរលាក » (  ធីម៉ូថេ ទី១ ៤:២ ) ។

ចូរ​រៀន​ធ្វើតាម​សតិសម្បជញ្ញៈ​របស់​អ្នក ។ នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអនុវត្ត​សេរីភាព​របស់​អ្នក ។ ពេល​ដែល​អ្នក​ធ្វើតាម​សតិសម្បជញ្ញៈ​កាន់តែ​ច្រើន នោះ​សតិសម្បជញ្ញៈ​របស់​អ្នក​នឹង​កាន់តែ​រឹងមាំ ។ សតិសម្បជញ្ញៈ​ដែល​ឆាប់​ដឹង​ខុសត្រូវ គឺជា​សញ្ញា​នៃ​វិញ្ញាណ​ដ៏​មាន​សុខុមាលភាព​មួយ ។

បោះពុម្ព