« វិញ្ញាណ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៦៤–១៦៥
« វិញ្ញាណ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១៦៤–១៦៥
វិញ្ញាណ
អ្នកគឺជាបុត្រខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌ ហើយវិញ្ញាណរបស់អ្នកមានតាំងពីមុនពេលអ្នកកើតមកលើផែនដីមកម៉្លេះ ។ អំឡុងពេលជីវិតរបស់អ្នកនៅលើផែនដី វិញ្ញាណរបស់អ្នកស្នាក់នៅក្នុងរូបកាយខាងសាច់ឈាម ដែលកើតចេញពីឪពុកម្តាយក្នុងជីវិតរមែងស្លាប់ ។
យើងរៀនចេញពីបទគម្ពីរអំពីលក្ខណៈនៃវិញ្ញាណ ។ យើងរៀនថា « គ្រប់អស់ទាំងវិញ្ញាណសុទ្ធតែជាធាតុ ប៉ុន្តែវាម៉ត់ ឬសុទ្ធសាធជាង ហើយអាចសំគាល់ឃើញដោយភ្នែកបរិសុទ្ធប៉ុណ្ណោះ » ( គ. និង ស. ១៣១:៧ ) ។ យើងអានថា « វិញ្ញាណនៃមនុស្ស [ មាន ] រូបភាពដូចជាប្រាណរបស់គេ ក៏ដូចជាវិញ្ញាណនៃសត្វ ព្រមទាំងសត្វលោកគ្រប់រូបផង ដែលព្រះទ្រង់បានបង្កើតមក » ( គ. និង ស. ៧៧:២ សូមមើលផងដែរ អេធើរ ៣:៧–១៦ ) ។
ព្រះគម្ពីរក៏បានបង្រៀនដែរថា នៅពេលដែលសេចក្តីស្លាប់ខាងសាច់ឈាមកើតឡើង នោះវិញ្ញាណមិនស្លាប់ឡើយ ។ វាបែកចេញពីរូបកាយ ហើយរស់នៅក្នុងពិភពវិញ្ញាណបន្ទាប់ពីជីវិតរមែងស្លាប់ ។ នៅគ្រានៃការរស់ឡើងវិញ វិញ្ញាណផ្គុំគ្នាជាមួយរូបកាយវិញ « ពុំអាចបែកគ្នាបានទៀតឡើយ ម្ល៉ោះហើយ រូបរាងទាំងមូលនឹងក្លាយទៅជារូបរាងខាងវិញ្ញាណ ហើយអមត » ( អាលម៉ា ១១:៤៥ ) ។