« ភាពទៀងត្រង់ » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៨៤
« ភាពទៀងត្រង់ » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ៨៤
ភាពទៀងត្រង់
មាត្រាទីដប់បីនៃសេចក្ដីជំនឿ ចែងថា « យើងខ្ញុំជឿលើការប្រព្រឹត្តដោយទៀងត្រង់ » ។ ការមានភាពទៀងត្រង់មានន័យថា ការមានចិត្តស្មោះ ស្មោះត្រង់ និងមិនបោកប្រាស់គ្រប់ពេលទាំងអស់ ។
នៅពេលអ្នកមានភាពទៀងត្រង់នៅគ្រប់វិធី នោះអ្នកអាចមានភាពសុខសាន្តនៅក្នុងគំនិត និងរក្សាបាននូវការគោរពដល់ខ្លួនឯង ។ អ្នកស្ថាបនាភាពមោះមុតខាងលក្ខណៈសម្បត្តិ ដែលអនុញ្ញាតឲ្យអ្នកបម្រើដល់ព្រះ និងមនុស្សដទៃ ។ អ្នកគឺជាមនុស្សគួរឲ្យទុកចិត្តនៅក្នុងព្រះនេត្ររបស់ព្រះ និងមនុស្សជុំវិញខ្លួន ។
ផ្ទុយទៅវិញ ប្រសិនបើអ្នកគ្មានភាពទៀងត្រង់នៅក្នុងពាក្យសម្ដី ឬទង្វើរបស់អ្នកទេ នោះអ្នកធ្វើឲ្យខ្លួនអ្នកមានការឈឺចាប់ ហើយក៏ធ្វើឲ្យមនុស្សដទៃមានការឈឺចាប់ដែរ ។ ប្រសិនបើអ្នកលួច បន្លំ ឬធ្វេសប្រហែសមិនផ្ដល់ការខិតខំធ្វើការឲ្យគ្រប់ចំនួនសមនឹងប្រាក់កម្រៃរបស់អ្នកទេ នោះអ្នកបាត់បង់ការគោរពដល់ខ្លួនឯងហើយ ។ អ្នកបាត់បង់ការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកនឹងឃើញថា អ្នកធ្វើឲ្យមានទំនាក់ទំនងប្រេះស្រាំមួយជាមួយសមាជិកក្រុមគ្រួសារ និងមិត្តភក្តិ ហើយអ្នកផងទាំងពួងពុំទុកចិត្តលើអ្នកទៀតឡើយ ។
ជាញឹកញាប់ ការមានភាពទៀងត្រង់តម្រូវឲ្យមានភាពក្លាហាន និងការលះបង់ ជាពិសេសនៅពេលមនុស្សដទៃបញ្ចុះបញ្ចូលអ្នកឲ្យមានឥរិយាបថមិនស្មោះត្រង់ ។ ប្រសិនបើអ្នកឃើញថា ខ្លួនអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះ ចូរចងចាំថា ភាពសុខសាន្តដែលគ្មានទីបញ្ចប់ដែលបានមកពីភាពទៀងត្រង់ មានតម្លៃជាងភាពធូរស្រាលតែមួយភ្លែតដែលបានមកពីការធ្វើតាមក្រុមមនុស្សទាំងនោះទៅទៀត ។