ធនធាន​ផ្សេង​ទៀត
សេចក្ដីសញ្ញា​អ័ប្រាហាំ


« សេចក្ដីសញ្ញា​អ័ប្រាហាំ » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៥–៦

« សេចក្ដីសញ្ញា​អ័ប្រាហាំ » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ៥–៦

សេចក្ដីសញ្ញា​អ័ប្រាហាំ

អ័ប្រាហាំ​បាន​ទទួល​ដំណឹងល្អ ហើយ​ត្រូវបាន​តែងតាំង​ជា​សង្ឃជាន់ខ្ពស់ ( សូម​មើល គ. និង ស. ៨៤:១៤, អ័ប្រាហាំ ១:២ ) ។ ក្រោយ​មក លោក​បាន​ចូល​ទៅ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​សេឡេស្ទាល ដែល​ជា​សេចក្ដីសញ្ញា​នៃ​ភាពតម្កើងឡើង ( សូម​មើល គ. និង ស. ១៣១:១–៤, ១៣២:១៩, ២៩ ) ។ ដោយ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​សេចក្ដីសញ្ញា​ដែល​លោក​បាន​ធ្វើ លោក​ទទួល​បាន​ការសន្យា​ដ៏​ធំ​ពី​ព្រះអម្ចាស់​ទាក់ទង​ទៅ​នឹង​គ្រួសារ​របស់​លោក ។ ក្នុង​ចំណោម​សេចក្ដីសញ្ញា​ទាំងនេះ​មាន​ដូច​ខាង​ក្រោម ៖

  • ពូជ​របស់​លោក​នឹង​ត្រូវ​ចម្រើន​ច្រើន​ឡើង ( សូម​មើល លោកុប្បត្តិ ១៧:៥–៦, អ័ប្រាហាំ ២:៩, ៣:១៤ ) ។

  • ពូជ​របស់​លោក ឬ កូនចៅ​របស់​លោក​នឹង​ទទួល​ដំណឹងល្អ ហើយ​នឹង​កាន់​បព្វជិតភាព ( សូម​មើល អ័ប្រាហាំ ២:៩ ) ។

  • តាមរយៈ​ការងារ​បម្រើ​នៃ​ពូជ​របស់​លោក « អស់​ទាំង​គ្រួសារ​នៅ​លើ​ផែនដី [ នឹង ] បាន​ពរ គឺ​ដោយ​ព្រះពរ​ទាំងឡាយ​នៃ​ដំណឹងល្អ ដែល​ជា​ព្រះពរ​ទាំងឡាយ​ខាង​សេចក្ដីសង្គ្រោះ គឺ​ខាង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( អ័ប្រាហាំ ២:១១ ) ។

រាល់​សេចក្ដីសញ្ញា និង ការសន្យា​ទាំងអស់​បូក​បញ្ចូល​គ្នា​ដែល​អ័ប្រាហាំ​បាន​ទទួល​ពី​ព្រះអម្ចាស់ ត្រូវបាន​ហៅ​ថា សេចក្តីសញ្ញា​អ័ប្រាហាំ ។ វា​គឺ​ជា​សេចក្ដីសញ្ញា​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​រីកសុះសាយ​ដល់​ពូជ​របស់​អ័ប្រាហាំ​ទាំងអស់ ( សូម​មើល លោកុប្បត្តិ ១៧:៧ ) ។ ដើម្បី​អាច​រាប់​ជា​ពូជ​របស់​អ័ប្រាហាំ​បាន មនុស្ស​ម្នាក់ៗ​ត្រូវ​គោរព​តាម​ក្រឹត្យវិន័យ និង ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ បន្ទាប់​មក បុគ្គល​នោះ​អាច​ទទួល​ពរជ័យ​ទាំងអស់​នៃ​សេចក្ដីសញ្ញា​អ័ប្រាហាំ ទោះបីជា​ពួកគេ​មិន​មែន​ជា​កូនចៅ​ផ្ទាល់​របស់​អ័ប្រាហាំ​ក៏​ដោយ ( សូម​មើល កាឡាទី ៣:២៦–២៩, ៤:១–៧, គ និង ស ៨៤:៣៣–៤០ ) ។

ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ អ្នក​ទាំងអស់​គ្នា​គឺ​ជា​កូនចៅ​នៅ​ក្នុង​សេចក្ដីសញ្ញា ( សូម​មើល នីហ្វៃទី ៣ ២០:២៥–២៦ ) ។ អ្នក​ទាំងអស់​គ្នា​បាន​ទទួល​ដំណឹងល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​បាន​គ្រង​មរតក​ដែល​បាន​ប្រទាន​ឲ្យ​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ។ អ្នក​ទាំងអស់​គ្នា​មាន​សិទ្ធិ​ទទួល​បាន​ពរជ័យ​នៃ​បព្វជិតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ស្រប​ទៅ​តាម​ភាពស្មោះត្រង់​របស់​អ្នក​ក្នុង​ការទទួលយក​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ សេចក្ដីសង្គ្រោះ ហើយ​រក្សា​សេចក្ដីសញ្ញា​ដែល​ជាប់​ពាកព័ន្ធ​ជាមួយ​នឹង​ពិធីបរិសុទ្ធ​ទាំងនេះ ។ គ្រប់​ជាតិសាសន៍​នៅ​លើ​ផែនដី​នេះ​នឹង​មាន​ពរ តាមរយៈ​កិច្ចខិតខំ​របស់​អ្នក និង តាមរយៈ​ការងារ​របស់​កូនចៅ​អ្នក ។