ធនធាន​ផ្សេង​ទៀត
ការគ្រប់គ្រង​សាសនាចក្រ


« ការគ្រប់គ្រង​សាសនាចក្រ » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៣៤–៣៧

« ការគ្រប់គ្រង​សាសនាចក្រ » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ៣៤–៣៧

ការគ្រប់គ្រង​សាសនាចក្រ

ព្រះយេស៊ូវគ្រីស្ទ​គង់​ជា​ព្រះសិរសា​នៃ​សាសនាចក្រ ។ បេសកកម្ម​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ គឺ​ដើម្បី​ជួយ​មនុស្ស​ទាំងអស់​ឲ្យ​មក​ឯ​ទ្រង់ ( សូម​មើល មរ៉ូណៃ ១០:៣២ ) ។ ដើម្បី​បំពេញ​បេសកកម្ម​នេះ សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង​ស្របតាម​គំរូ ដែល​បាន​ត្រាស់សម្ដែង​ដោយ​ព្រះអម្ចាស់ « ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួកបរិសុទ្ធ​បាន​គ្រប់លក្ខណ៍ … ទាល់តែ​យើង​រាល់​គ្នា បាន​រួបរួម​ខាង​ឯ​សេចក្តីជំនឿ​រួច​ជា​ស្រេច ហើយ​បាន​ស្គាល់​ព្រះរាជបុត្រា​នៃ​ព្រះ ( អេភេសូ ៤:១២–១៣, សូម​មើល​ផងដែរ ខទី ១១ ) ។ គម្រោង​ខាងក្រោម​សង្ខេប​ពី​ការរៀបចំ​របស់​សាសនាចក្រ ។

គេហដ្ឋាន និង ក្រុម​គ្រួសារ

ក្រុមគ្រួសារ​គឺជា​អង្គភាព​មួយ​ដ៏​សំខាន់​នៅ​ក្នុង​សាសនាចក្រ ហើយ​គេហដ្ឋាន​គឺ​ជា​ទីកន្លែង​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​ការសិក្សា​ដំណឹងល្អ ។ គ្មាន​អង្គការ​ណា​ផ្សេង​ទៀត ដែល​អាច​ជំនួស​ឲ្យ​ក្រុមគ្រួសារ​បាន​ឡើយ ។ ទោះជា​នៅ​ពេល​ដែល​សាសនាចក្រ​បន្ត​រីកចម្រើន​ក្ដី គោលបំណង​របស់​សាសនាចក្រ គឺ​ដើម្បី​គាំទ្រ និង ពង្រឹង​ដល់​ក្រុមគ្រួសារ និង បុគ្គលម្នាក់ៗ នៅ​ក្នុង​កិច្ចប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ។

ការគ្រប់គ្រង​ទូទៅ

ព្រះអម្ចាស់​ដឹកនាំ​រាស្ត្រ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់​សព្វថ្ងៃនេះ​តាមរយៈ​ប្រធាន​សាសនាចក្រ ជា​អ្នក​ដែល​យើង​គាំទ្រ​ជា ព្យាការី អ្នកមើលឆុត និង អ្នក​ទទួល​វិវរណៈ ។ ប្រធាន​សាសនាចក្រ ធ្វើ​អធិបតី​លើ​សាសនាចក្រ​ទាំងមូល ។ លោក និង ទីប្រឹក្សា​របស់​លោក ដែល​ជា​ព្យាការី អ្នកមើលឆុត និង អ្នក​ទទួល​វិវរណៈ បង្កើត​បាន​ជា​គណៈប្រធាន​ទី​មួយ ។

សមាជិក​ទាំងឡាយ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ក៏​ជា​ព្យាការី អ្នកមើលឆុត និង អ្នក​ទទួល​វិវរណៈ​ដែរ ។ ដោយ​ធ្វើការ​អម​ជាមួយ​នឹង​គណៈប្រធាន​ទី​មួយ ពួក​លោក​ទាំងអស់​គ្នា​គឺជា « សាក្សី​ដ៏​ពិសេស​ចំពោះ​ព្រះនាម​នៃ​ព្រះគ្រីស្ទ នៅ​ក្នុង​ពិភពលោក​ទាំងមូល » ( គ. និង ស. ១០៧:២៣ ) ។ ពួកលោក​ធ្វើ​កិច្ចការ​ក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​ទី​មួយ​ដើម្បី « សាង​សាសនាចក្រ​ឡើង ហើយ​កាន់កាប់​គ្រប់​ទាំង​កិច្ចការ​នៃ​សាសនាចក្រ​នៅ​គ្រប់​សាសន៍ » ( គ. និង ស. ១០៧:៣៣ ) ។ ពួក​លោក « បើកទ្វារ [ ដល់​អស់​ទាំង​ជាតិ​សាសន៍ ] ដោយ​ប្រកាស​ប្រាប់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ( គ. និង ស. ១០៧:៣៥ ) ។

សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកចិតសិប​នាក់ ត្រូវបាន​ហៅ​ឲ្យ​ប្រកាស​ប្រាប់​អំពី​ដំណឹងល្អ និង ស្ថាបនា​សាសនាចក្រ​ឡើង ។ ពួកលោក​ធ្វើ​កិច្ចការ​នៅ​ក្រោម​ការដឹកនាំ​របស់​ពួក​សាវក​ដប់ពីរ​នាក់ និង ក្រោម​ការដឹកនាំ​របស់ ពួក​បងប្អូស​ប្រុស​ទាំង​ប្រាំពីរ​នាក់ ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​គណៈប្រធាន​ពួក​ចិតសិប​នាក់ ។ សមាជិក​ទាំងឡាយ​ក្នុង​កូរ៉ុម​ទី​មួយ និង ទីពីរ​នៃ​ពួក​ចិតសិប​នាក់ ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ ហើយ​ពួកលោក​អាច​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​លើ​ពិភពលោក ។

ប៊ីស្សព​ជា​គណៈអធិបតី គឺជា​គណៈប្រធាន​បព្វជិតភាព​អើរ៉ុន​ទូទាំង​សាសនាចក្រ ។ ប៊ីស្សព​ជា​គណៈអធិបតី ព្រមទាំង​ទីប្រឹក្សា​ទាំង​ពីរ​រូប​របស់​លោក​បម្រើ​នៅ​ក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​ទី​មួយ ដើម្បី​គ្រប់គ្រង​កិច្ចការ​អាណាចក្រ​របស់​សាសនាចក្រ ។

អង្គការ​យុវជន សមាគមសង្គ្រោះ យុវនារី បឋមសិក្សា និង សាលា​ថ្ងៃអាទិត្យ សុទ្ធតែ​មាន​គណៈប្រធាន​ទូទៅ​ទូទាំង​សាសនាចក្រ ដើម្បី​ផ្តល់​ការណែនាំ និង​ការដឹកនាំ ។

ការគ្រប់គ្រង​តាម​តំបន់

តំបន់​មួយ​គឺជា​ការបែងចែក​ភូមិសាស្ត្រ​មួយ​យ៉ាង​ធំ​នៅ​ក្នុង​សាសនាចក្រ ។ គណៈប្រធាន​ទី​មួយ​ចាត់​តាំង​គណៈប្រធាន​ពួក​ចិតសិប​នាក់​ឲ្យ​ធ្វើការ​ដឹកនាំ​ដោយ​ផ្ទាល់ លើ​តំបន់​ដែល​បាន​ជ្រើសរើស​មួយ​ចំនួន​នៃ​សាសនាចក្រ ក្រោម​ការដឹកនាំ​ពី​ពួក​សាវក​ដប់ពីរ​នាក់ ។ នៅ​តាម​តំបន់​ផ្សេងៗ​ទៀត​នៃ​សាសនាចក្រ គណៈប្រធាន​ទី​មួយ​ចាត់​តាំង​គណៈប្រធាន​តំបន់​ឲ្យ​ធ្វើ​ជា​អធិបតី ។ គណៈប្រធាន​តំបន់​រួមមាន​ប្រធាន​មួយ​រូប ដែល​ត្រូវបាន​ចាត់តាំង​ដោយ​គណៈប្រធាន​កូរ៉ុម​ទី​មួយ ឬ កូរ៉ុម​ទីពីរ​នៃ​ពួក​ចិតសិបនាក់ និង​មាន​ទីប្រឹក្សា​ពីរ​រូប ដែល​អាច​នឹង​ត្រូវបាន​ចាត់តាំង​ចេញ​ពី​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់ ។ គណៈប្រធាន​តំបន់​បម្រើ​នៅ​ក្រោម​ការដឹកនាំ​ពី​គណៈប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ និង​គណៈប្រធាន​ពួក​ចិតសិប​នាក់ ។

ពួក​បងប្អូនប្រុស​មួយ​ចំនួន​ត្រូវបាន​តែងតាំង​ជា​តំណែង​ពួក​ចិតសិប​នាក់ ប៉ុន្តែ​ពុំ​បម្រើ​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ឡើយ ។ ពួកលោក​ត្រូវបាន​ហៅ​ថា ពួក​ចិតសិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ប្រចាំ​តំបន់ ហើយ​ពួកលោក​ត្រូវបាន​ចាត់តាំង​ទៅ​កាន់​កូរ៉ុម​ទាំងឡាយ ក្រៅ​ពី​កូរ៉ុម​ទីមួយ ឬ​កូរ៉ុម​ទី​ពីរ​នៃ​ពួក​ចិតសិប​នាក់ អាស្រ័យ​ទៅ​លើ​ទីតាំង​ភូមិសាស្ត្រ ។ ដែន​សមត្ថកិច្ច​របស់​ពួកលោក​ត្រូវបាន​កំណត់​ទៅ​កាន់​តំបន់​ទូទៅ​នៅ​កន្លែង​ដែល​ពួកលោក​រស់នៅ ។ ពួក​ចិតសិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ប្រចាំ​តំបន់​មួយ​ចំនួន បម្រើ​នៅ​ក្នុង​គណៈប្រធាន​តំបន់ ។

ការគ្រប់គ្រង​ក្នុង​មូលដ្ឋាន

វួដ និង សាខា

សមាជិក​សាសនាចក្រ​ត្រូវបាន​រៀបចំ​ជា​ក្រុមជំនុំ​នានា ដែល​ជួបជុំ​គ្នា​យ៉ាង​ញឹកញាប់ ដើម្បី​ជា​ការកែលម្អ​ខាង​វិញ្ញាណ និង ខាង​សង្គម ។ ក្រុមជំនុំ​ធំៗ​ត្រូវបាន​ហៅ​ថា វួដ ។ វួដ​នីមួយៗ​ត្រូវបាន​គ្រប់គ្រង​ដោយ​ប៊ីស្សព​មួយ​រូប ដោយ​មាន​ការជួយ​ជ្រោមជ្រែង​ពី​ទីប្រឹក្សា​ពីរ​រូប ។

ក្រុមជំនុំ​តូចៗ​ត្រូវបាន​ហៅ​ថា សាខា ។ សាខា​នីមួយៗ​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រធាន​សាខា​មួយ​រូប ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​ទីប្រឹក្សា​ពីរ​រូប ។ យ៉ាងហោចណាស់ សាខា​មួយ​អាច​ត្រូវបាន​បង្កើត​ឡើង បើ​មាន​សមាជិក​ពីរ​គ្រួសារ​រស់នៅ​ក្នុង​តំបន់​មួយ ហើយ​ក្នុង​ចំណោម​សមាជិក​ទាំងពីរ​គ្រួសារ​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​កាន់បព្វជិតភាព​មិលគីស្សាដែក​ដែល​សក្តិសម​ម្នាក់ ឬ​សង្ឃ​ដែល​សក្តិសម​ម្នាក់​នៅ​ក្នុង​បព្វជិតភាព​អើរ៉ុន ។ គណៈប្រធានស្តេក គណៈប្រធាន​បេសកកម្ម ឬ​គណៈប្រធាន​មណ្ឌល​រៀបចំ និង​គ្រប់គ្រង​លើ​សាខា​ទាំងឡាយ ។ សាខា​មួយ​អាច​អភិវឌ្ឍ​ទៅ​ជា​វួដ​បាន លុះត្រា​តែ​វា​មាន​ទីតាំង​នៅ​ក្នុង​ស្ដេក ។

វួដ ឬ​សាខា​នីមួយៗ​គ្រប​ដណ្តប់​លើ​តំបន់​ភូមិសាស្ត្រ​មួយ​យ៉ាង​ជាក់លាក់ ។ ការរៀបចំ​ផ្សេងៗ​នៅ​ក្នុង​វួដ ឬ​សាខា​ផ្តល់​ជា​ជំនួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់​មាន​ដូចជា ៖ កូរ៉ុម​សង្ឃ​ជាន់ខ្ពស់ កូរ៉ុម​អែលឌើរ សមាគម​សង្គ្រោះ​សម្រាប់​ស្ត្រី​ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ កូរ៉ុម​បព្វជិតភាព​អើរ៉ុន​សម្រាប់​យុវជន​ដែល​មាន​អាយុ​ចាប់​ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ កម្មវិធី​យុវនារី​សម្រាប់​យុវនារី​ដែល​មាន​អាយុ ១២ ឆ្នាំ​ដល់ ១៧ ឆ្នាំ អង្គការ​បឋមសិក្សា​សម្រាប់​កុមារ​ដែល​មាន​អាយុ ១៨ ខែ ដល់ ១១ ឆ្នាំ និង​ថ្នាក់​សាលា​ថ្ងៃអាទិត្យ​សម្រាប់​សមាជិក​សាសនាចក្រ​ទាំងអស់​ដែល​មាន​អាយុ​ពី ១២ ឆ្នាំ​ឡើង​ទៅ ។ អង្គការ​នីមួយៗ​ទាំងនេះ​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្រៀន​ដំណឹងល្អ ផ្ដល់​ការបម្រើ ហើយ​គាំទ្រ​ដល់​ឪពុកម្តាយ​ទាំងឡាយ​ចំពោះ​ករណីយកិច្ច​ដ៏​ពិសិដ្ឋ​ដើម្បី​ជួយ​កូនចៅ​របស់​ពួកគេ​ឲ្យ​ប្រែចិត្តជឿ​ទៅ​លើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ អង្គការ​ទាំងនេះ​ក៏​ធ្វើការ​រួមគ្នា​ផងដែរ ដើម្បី​ជួយ​សមាជិក ឲ្យ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្សដទៃ​ផងដែរ ។

ស្តេក បេសកកម្ម និង មណ្ឌល ។

តំបន់​ភូមិសាស្ត្រ​ភាគ​ច្រើន​ដែល​ជា​កន្លែង​សាសនាចក្រ​រៀបចំ​ឡើង ត្រូវបាន​បែងចែក​ជា​ស្តេក ។ ពាក្យ ស្តេក បាន​មក​ពី​ព្យាការី អេសាយ ដែល​បាន​ព្យាករ​ថា សាសនាចក្រ​នៅ​ថ្ងៃ​ចុងក្រោយ​នឹង​ដូចជា​ត្រសាល​មួយ​ដែល​ត្រូវបាន​ការពារ​ដោយ​ចំរឹង​ទាំងឡាយ ( សូម​មើល អេសាយ ៣៣:២០, ៥៤:២ ) ។ ធម្មតា មាន​វួដ ឬ​សាខា ៥ ទៅ ១២ នៅ​ក្នុង​ស្តេក​មួយ ។ ស្តេក​នីមួយៗ​ត្រូវបាន​គ្រប់គ្រប់​ដោយ​ប្រធាន​ស្តេក​មួយ​រូប ដោយ​មាន​ការជួយជ្រោមជ្រែង​ដោយ​ទីប្រឹក្សា​ពីរ​រូប ។ ប្រធាន​ស្តេក​រាយការណ៍ ហើយ​ទទួល​ការដឹកនាំ​ពី​គណៈប្រធាន​ពួក​ចិតសិប​នាក់ ឬ គណៈប្រធាន​តំបន់ ។

បេសកកម្ម​គឺ​ជា​អង្គភាព​មួយ​នៃ​សាសនាចក្រ ដែល​ជា​ធម្មតា​គ្រប​ដណ្តប់​លើ​តំបន់​ធំ​ជាង​ស្តេក ។ បេសកកម្ម​នីមួយៗ​ត្រូវបាន​មើល​ខុសត្រូវ​ដោយ​ប្រធាន​បេសកកម្ម​ដោយ​មាន​ការជួយ​ជ្រោមជ្រែង​ពី ទីប្រឹក្សា​ពីរ​រូប ។ ប្រធាន​បេសកកម្ម​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ចំពោះ​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ ។

គឺ​ដូចជា​សាខា​ដែល​មាន​ទម្រង់​តូច​ជាង​វួដ​ដែរ នោះ​មណ្ឌល​មាន​ទម្រង់​តូច​ជាង​ស្តេក ។ មណ្ឌល​មួយ​ត្រូវបាន​បង្កើត​ឡើង ពេល​ដែល​មាន​ចំនួន​សាខា​គ្រប់គ្រាន់​ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុង​ទំនាក់ទំនង និង​ក្នុង​ការធ្វើដំណើរ​ទៅ​ចូលរួម​ប្រជុំ​នានា​របស់​មណ្ឌល ។ ប្រធាន​មណ្ឌល​មួយ​រូប​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​អធិបតី​លើ​មណ្ឌល ដោយ​មាន​ជំនួយ​ពី​ទីប្រឹក្សា​ពីរ​រូប ។ ប្រធានមណ្ឌល​រាយការណ៍​ទៅ​កាន់​គណៈប្រធាន​បេសកកម្ម ។ មណ្ឌល​មួយ​អាច​អភិវឌ្ឍ​ទៅ​ជា​ស្តេក​មួយ​បាន ។

កម្មវិធី​សម្រាប់​សមាជិក​នៅ​លីវ ។

សមាជិក​ជា​ច្រើន​នៃ​សាសនាចក្រ​មិន​ទាន់​បាន​រៀបការ ឬ​បាន​លែងលះ​គ្នា ឬ​ជា​មេម៉ាយ/ពោះម៉ាយ ។ សមាជិក​ទាំងនេះ បញ្ចូល​គ្នា​ជា​ពីរ​ក្រុម ៖ យុវមជ្ឈិមវ័យ​នៅ​លីវ ( ចាប់ពី​អាយុ ១៨ ឆ្នាំ​រហូត​ដល់ ៣០ ឆ្នាំ ) និង​មជ្ឈិមវ័យ​នៅ​លីវ ( ចាប់​ពី​អាយុ ៣១ ឆ្នាំ​ឡើង​ទៅ ) ។

គ្មាន​កម្មវិធី​សាសនាចក្រ​ទូទាំង​ពិភពលោក​រួម​សម្រាប់​យុវមជ្ឈិមវ័យ​នៅ​លីវ និង មជ្ឈិមវ័យ​នៅ​លីវ​នោះ​ទេ ។ ផ្ទុយទៅវិញ កម្មវិធី​ត្រូវបាន​បង្កើត​ឡើង​នៅ​ពេល​មាន​សមាជិក​នៅ​លីវ​គ្រប់គ្រាន់​រស់នៅ​ក្នុង​តំបន់ នោះ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុង​តំបន់​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ជ្រើសរើស​អ្នកតំណាង​សមាជិក​នៅ​លីវ ឲ្យ​ធ្វើ​កិច្ចការ​នេះ​នៅ​ក្រោម​ការដឹកនាំ​របស់​ពួកលោក ។ អ្នកតំណាង​សមាជិក​នៅ​លីវ​រៀបចំ​សកម្មភាព​នានា​មាន​ដូចជា ៖ ការរាំរែក គម្រោង​បម្រើ និង ការប្រជុំ​ពិសេស​នានា ។ សកម្មភាព​ទាំងនេះ​ផ្តល់​ឱកាស​ដល់​សមាជិក​នៅ​លីវ​ជួបជុំ​គ្នា និង​ពង្រឹង​គ្នាទៅវិញ​ទៅមក ។ សមាជិក​នៅ​លីវ​ទាំងឡាយ ក៏​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ជួបជុំ​គ្នា​ជាទៀងទាត់​ជាមួយ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​របស់​ពួកគេ ដើម្បី​ពិភាក្សា​អំពី​សេចក្តីត្រូវការ​របស់​ពួកគេ និង​ឱកាស​នានា​ដើម្បី​មាន​ភាពរីកចម្រើន​ខាង​វិញ្ញាណ និង​ធ្វើការ​បម្រើ ។

បោះពុម្ព