ធនធាន​ផ្សេង​ទៀត
រដ្ឋាភិបាល និង ច្បាប់​ស៊ីវិល


« រដ្ឋាភិបាល និង ច្បាប់​ស៊ីវិល » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៣៨–៣៩

« រដ្ឋាភិបាល និង ច្បាប់​ស៊ីវិល » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៣៨–៣៩

រដ្ឋាភិបាល និង ច្បាប់​ស៊ីវិល

កណ្ឌ ១៣៤ នៃ​គោលលទ្ធិ និង សេចក្តីសញ្ញា បាន​ណែនាំ​ដល់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​អំពី « ជំនឿ​របស់​យើង​ដែល​ទាក់ទង​ទៅ​នឹង​រដ្ឋាភិបាល​ទាំងឡាយ​នៅ​លើ​ផែនដី » ( គ. និង ស. ១៣៤ ក្បាល​កណ្ឌ ) ។ ក្នុង​កណ្ឌ​នេះ​រួមមាន​សេចក្តីថ្លែងការណ៍​ដូចខាង​ក្រោម​នេះ ៖

« យើង​ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​ទាំងឡាយ​ត្រូវ​បាន​បង្កើត​ឡើង​ពី​ព្រះ សម្រាប់​ផល​ប្រយោជន៍​ដល់​មនុស្ស ហើយ​ថា​ទ្រង់​ធ្វើ​ឲ្យ​មនុស្ស​ទទួល​ការខុសត្រូវ​ចំពោះ​កិច្ចការ​ទាំងឡាយ​របស់​ខ្លួន ដែល​ទាក់ទង​ទៅ​នឹង​រដ្ឋាភិបាល​នោះ ទាំង​ការចែងច្បាប់​ទាំងឡាយ និង​ការអនុវត្ត​ច្បាប់​ទាំងនោះ​ផង សម្រាប់​ការល្អ និង​សន្តិសុខ​ដល់​សង្គម ។ …

យើង​ខ្ញុំ​ជឿ​ថា មនុស្ស​ទាំង​អស់​មាន​កាតព្វកិច្ច​ដើម្បី​គាំទ្រ និង​ទ្រ​ទ្រង់​រដ្ឋាភិបាល ដែល​ពួក​គេ​អាស្រ័យ​នៅ​រៀងៗ​ខ្លួន ក្នុង​ពេល​ការ​ពារ​សិទ្ធិ​កំណើត និង​ដ៏​ឥត​ដក​ចេញ​បាន​ដោយ​ច្បាប់​នៃ​រដ្ឋាភិបាល​ទាំង​ឡាយ ហើយ​ថា​ការ​ចាក់​រុក និង​ការ​បះបោរ គឺជា​ការ​មិន​គួរសម​សម្រាប់​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​បាន​ការ​ពារ​ឡើយ ហើយ​គួរ​ដាក់​ទោស​តាម​ច្បាប់ ហើយ​ថា​រដ្ឋាភិបាល​ទាំង​អស់​មាន​សិទ្ធិ​នឹង​ចែងច្បាប់​តាម​ការ​វិនិច្ឆ័យ​របស់​ខ្លួន ដែល​គិត​ថា​សម​បំផុត ដើម្បី​ធានា​ប្រយោជន៍​នៃ​ពលរដ្ឋ ប៉ុន្តែ​នៅ​ពេល​ដដែល​នោះ រាប់​ថា​សេរីភាព​ខាង​សតិ​សម្បជញ្ញៈ​គឺជា​ការ​ដ៏​ពិសិដ្ឋ​មួយ ។

យើង​ខ្ញុំ​ជឿ​ថា មនុស្ស​គ្រប់​រូប​ត្រូវ​បាន​កិត្តិយស​ក្នុង​តំណែង​របស់​ខ្លួន ដូច​ជា​ពួក​អ្នក​ត្រួតត្រា និង​ពួក​ចៅក្រម​ជាដើម ដោយ​បាន​រើស​តាំង​សម្រាប់​ការពារ​អ្នក​ឥត​ទោស ហើយ​ដាក់​ទោស​ដល់​អ្នក​មាន​ទោស​វិញ ហើយ​ថា​ចំពោះ​ច្បាប់​ទាំង​ឡាយ​នោះ មនុស្ស​ត្រូវ​គោរព ហើយ​ព្រម​ធ្វើ​តាម ពី​ព្រោះ​បើ​គ្មាន​ច្បាប់​ទាំងឡាយ​នោះ​ទេ នោះ​សេចក្ដី​សុខសាន្ត និង​ការស្រុះស្រួល​គ្នា​នឹង​ត្រូវបាន​ជំនួស​ដោយ​អនាធិបតេយ្យ និង​ការភិតភ័យ​ជា​ខ្លាំង ច្បាប់​នៃ​មនុស្ស​ជាតិ​ទាំងឡាយ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​គោលបំណង​ដ៏​ជាក់លាក់​នៃ​ការចាត់ចែង​ផល​ប្រយោជន៍​របស់​យើង​ដោយ​ឡែក និង​ដោយ​ប្រទេស រវាង​មនុស្ស​មួយ​នឹង​មនុស្ស​មួយ​ទៀត រីឯ​ក្រឹត្យវិន័យ​ទាំងឡាយ​ខាង​វិញ្ញាណ ដែល​បាន​ប្រទាន​មក​ពី​ស្ថានសួគ៌ ដែល​តាំង​ច្បាប់​អំពី​កិច្ចការ​ខាង​វិញ្ញាណ​សម្រាប់​សេចក្ដីជំនឿ និង​ការថ្វាយបង្គំ ក្រឹត្យវិន័យ​ទាំង​ពីរ​នោះ ត្រូវ​បាន​ឆ្លើយតប​ដោយ​មនុស្ស​ចំពោះ​ព្រះ​ដ៏​បង្កើត​របស់​ខ្លួន » ( គ. និង ស. ១៣៤:១, ៥–៦ ) ។

កត្តា​មួយ​ដ៏​សំខាន់​នៃ​ការញែកចេញ​ពី​សាសនាចក្រ និង​រដ្ឋ គឺ​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការផ្តល់​សេរីភាព​ខាង​សាសនា ។ ពួកព្យាការី​ថ្ងៃចុងក្រោយ​គាំទ្រ​ដល់​គោលការណ៍​នេះ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​ដប់​មួយ​នៃ​សេចក្តីជំនឿ​ដូចនេះ ៖ « យើង​ខ្ញុំ​សូម​អះអាង​យក​សិទ្ធិ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ស្រប​តាម​ការ​ណែនាំ​នៃ​សម្បជញ្ញៈ​របស់​យើង​ខ្ញុំ ហើយ​សូម​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​សិទ្ធិ​ដូច​គ្នា ចូរ​ឲ្យ​គេ​ថ្វាយ​បង្គំ​តាម​របៀប​ណា នៅ​ទីណា ឬ​អ្វី​ក៏​ដោយ​ដែល​គេ​ប្រាថ្នា » ។ ដោយ​ស្របគ្នា​ទៅ​នឹង​ការញែកចេញ​រវាង​សាសនាចក្រ និង រដ្ឋ នោះ​សាសនាចក្រ​មិន​ធ្វើ​បដ្ឋិលេខ​ដល់​គណបក្ស​នយោបាយ ឬ បេក្ខជន​ឈរ​ឈ្មោះ​ណាមួយ​ឡើយ ។ សាសនាចក្រ​មិន​អនុញ្ញាត​ឲ្យ​មាន​ការប្រើប្រាស់​អាគារ​របស់​ខ្លួន និង​សម្ភារ​ផ្សេងៗ​ទៀត ដើម្បី​បម្រើ​គោលបំណង​នយោបាយ​ឡើយ ។ សាសនាចក្រ​មិន​ចូលរួម​ក្នុង​នយោបាយ​ទេ លុះត្រាតែ​មាន​ការចោទសួរ​អំពី​បញ្ហា​ខាង​សីលធម៌ នោះ​សាសនាចក្រ​នឹង​បង្ហាញ​ពី​គោលជំហរ​ខាង​សីលធម៌​នោះ ។

ទោះបីជា​សាសនាចក្រ​រក្សា​ភាពអព្យាក្រឹត​ខាង​នយោបាយ​ក៏​ដោយ ក៏​អ្នក​ដឹកនាំ​សាសនាចក្រ​នៅតែ​លើកទឹកចិត្ត​ដល់​សមាជិក​ម្នាក់ៗ​ឲ្យ​មាន​ការពាក់ព័ន្ធ​ក្នុង​នាម​ជា​ពលរដ្ឋ​ដែរ ។ ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ អ្នក​ទាំងអស់​គ្នា​គួរ​មាន​ការយល់ដឹង​អំពី​ទីកន្លែង និង​មុខតំណែង​របស់​អ្នកទាំងអស់គ្នា នៅ​ក្នុង​ទឹកដី​ដែល​អ្នកទាំងអស់​គ្នា​រស់នៅ ។ ចូរ​រៀន​សូត្រ​អំពី​ប្រវត្តិសាស្ត្រ កេរតំណែល និង​ច្បាប់​ភូមិបាល ។ ប្រសិនបើ​អ្នក​មាន​ឱកាស​ដើម្បី​បោះឆ្នោត ហើយ​ចូលរួម​ក្នុង​កិច្ចការ​របស់​រដ្ឋាភិបាល សូម​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការគាំទ្រ និង​ការពារ​នូវ​គោលការណ៍​ទាំងឡាយ​នៃ​សេចក្តីពិត សុចរិតភាព និង​សេរីភាព ។

បោះពុម្ព