ធនធាន​ផ្សេង​ទៀត
សេចក្ដីស្លាប់​ខាង​វិញ្ញាណ


« សេចក្ដីស្លាប់​ខាង​វិញ្ញាណ » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤៨

« សេចក្ដីស្លាប់​ខាង​វិញ្ញាណ » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ៤៨

សេចក្ដីស្លាប់​ខាង​វិញ្ញាណ

សេចក្តីស្លាប់​ខាង​វិញ្ញាណ​គឺជា​ការបែកចេញ​ពី​ព្រះ ។ ព្រះគម្ពីរ​បាន​បង្រៀន​អំពី​ប្រភព​ពីរយ៉ាង​នៃ​សេចក្តីស្លាប់​ខាង​វិញ្ញាណ ។ ប្រភព​ទីមួយ​គឺ​ជា​ការធ្លាក់ និង​ប្រភព​ទីពីរ​គឺ​ជា​ការមិន​គោរពប្រតិបត្តិ​របស់​យើង​ផ្ទាល់ ។

ព្យាការី សាំយូអែល ក្នុង​ព្រះគម្ពីរមរមន​បាន​បង្រៀន​ថា « មនុស្សលោក​ទាំងអស់​ដោយ​មក​ពី​ការធ្លាក់​នៃ​លោក​អ័ដាម នោះ​ត្រូវបាន​កាត់​ចេញ​ពី​វត្តមាន​នៃ​ព្រះអម្ចាស់ ហើយ​ត្រូវ​ចាត់​ទុក​ថា ស្លាប់​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ » ( ហេលេមិន ១៤:១៦ ) ។ អំឡុងពេល​នៃ​ជីវិត​របស់​យើង​រស់​លើ​ផែនដី យើង​បាន​បែក​ចេញ​ពី​វត្តមាន​នៃ​ព្រះ ។ តាមរយៈ​ដង្វាយធួន នោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រោសលោះ​មនុស្ស​គ្រប់​គ្នា​ពី​សេចក្តីស្លាប់​ខាង​វិញ្ញាណ​នេះ ។ សាំយូអែល​បាន​ថ្លែង​ទីបន្ទាល់​ថា ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ « បាន​ប្រោសលោះ​មនុស្សលោក​ទាំងអស់​ពី​សេចក្តីស្លាប់​ទី​មួយ—គឺ​សេចក្តីស្លាប់​ខាង​វិញ្ញាណ ។ … មើលចុះ ដំណើរ​រស់ឡើងវិញ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រោសលោះ​មនុស្សលោក ហើយ​នាំ​ពួកគេ​ត្រឡប់​មក​កាន់​ទីវត្តមាន​នៃ​ព្រះអម្ចាស់​វិញ » ( ហេលេមិន ១៤:១៦–១៧ ) ។ ព្យាការី លីហៃ បាន​បង្រៀន​ថា ដោយសារ​ដង្វាយធួន « មនុស្ស​ទាំងអស់​មក​រក​ព្រះ ហេតុដូច្នេះហើយ ពួកគេ​ឈរ​នៅ​វត្តមាន​ទ្រង់​ដើម្បី​ឲ្យ​ទ្រង់​ជំនុំជម្រះ​តាម​សេចក្តីពិត និង​សេចក្តីបរិសុទ្ធ​ដែល​នៅ​ក្នុង​ទ្រង់ » ( នីហ្វៃទី ២ ២:១០ ) ។

សេចក្តីស្លាប់​ខាង​វិញ្ញាណ​មួយ​ទៀត​កើតឡើង​ជា​លទ្ធផល​នៃ​ការមិន​គោរពប្រតិបត្តិ​ផ្ទាល់​របស់​យើង ។ អំពើបាប​របស់​យើង​ធ្វើ​ឲ្យ​យើង​មិន​ស្អាតស្អំ និង​មិន​អាច​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ​បាន​ឡើយ ( សូម​មើល រ៉ូម ៣:២៣, អាលម៉ា ១២:១២–១៦, ៣២, ហេលេមិន ១៤:១៨, ម៉ូសេ ៦:៥៧ ) ។ តាមរយៈ​ដង្វាយធួន នោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ឲ្យ​នូវ​ការប្រោសលោះ​ពី​សេចក្តីស្លាប់​ខាង​វិញ្ញាណ ដោយ​គ្រាន់តែ​យើង​អនុវត្ត​សេចក្តីជំនឿ​របស់​យើង​លើ​ទ្រង់ ប្រែចិត្ត​ពី​អំពើបាប​របស់​យើង និង​គោរព​តាម​គោលការណ៍ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​​នៃ​ដំណឹងល្អ ( សូម​មើល អាលម៉ា ១៣:២៧–៣០, ហេលេមិន ១៤:១៩, មាត្រា​នៃ​សេចក្តីជំនឿ ១:៣ ) ។

បោះពុម្ព