ធនធាន​ផ្សេង​ទៀត
បំណុល


« បំណុល » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤៨–៤៩

« បំណុល » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ៤៨–៤៩

បំណុល

គ្រាមួយ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​បរិសុទ្ធ​មួយ​ក្រុម តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ថា « គឺជា​ព្រះ​ហឫទ័យ​របស់​យើង ដែល​អ្នក​ត្រូវ​បង់​បំណុល​របស់​អ្នក​ឲ្យ​អស់ » ( គ. និង ស. ១០៤:៧៨ ) ។ ចាប់តាំង​ពី​សាសនាចក្រ​នៅ​ជំនាន់​ដំបូង ព្យាការី​នៃ​ព្រះអម្ចាស់​បាន​ព្រមាន​យើង​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ចៀសវាង​ពី​ទាសភាព​នៃ​បំណុល ។

គ្រោះថ្នាក់​មួយ​ដ៏​ធំ​ជាងគេ​នៃ​បំណុល​គឺ​ការប្រាក់​បន្ថែម​ពី​លើ ។ សណ្ឋាន​ខ្លះ​នៃ​ឥណទាន មាន​ដូចជា​បណ្ណ័​ឥណទាន មាន​ការប្រាក់​ខ្ពស់ ។ ពេល​អ្នក​ជំពាក់បំណុល អ្នក​ដឹង​ថា ការប្រាក់​គ្មាន​ធម៌មេត្តា​ទេ ។ វា​បន្តប​ន្ថែម​កំណើន​ដោយ​គ្មាន​គិត​ពី​ស្ថានភាព​របស់​អ្នក—ទោះបីជា​អ្នក​មាន​ការងារ​ធ្វើ​ឬ​អត់​ការងារ មាន​សុខភាពល្អ​ឬ​ឈឺ​ក៏​ដោយ ។ បំណុល​នោះ​មិន​ទៅ​ណា​ឆ្ងាយ​ពី​អ្នក​ទេ រហូត​ដល់​អ្នក​សង​បំណុល​រួច ។ សូម​កុំ​ទទួលយក​ការបញ្ឆោត​ដោយសារ​ការផ្ដល់​ឥណទាន ទោះបី​វា​ធ្វើ​ឲ្យ​បំណុល​របស់​យើង​មើល​ទៅ​ដូចជា​មាន​ការចាប់ចិត្ត ដោយ​សន្យា​ថា​មាន​ការប្រាក់​ទាប ឬ​មិន​បង់​ការប្រាក់​ក្នុង​មួយ​រយៈ​ពេល​ក៏​ដោយ ។

ចូរ​ពិនិត្យ​មើល​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក ។ ចូរ​ដាក់វិន័យ​លើ​ខ្លួន​អ្នក ក្នុង​ការជាវ ចៀងវាង​ពី​បំណុល នៅ​ឲ្យ​ឆ្ងាយ​តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន ។ ក្នុង​ករណី​ជា​ច្រើន អ្នក​អាច​ចៀសវាង​ពី​បំណុល​តាមរយៈ​ការចាត់ចែង​ធនធាន​ដោយ​ឈ្លាសវៃ ។ បើ​អ្នក​ជាប់​បំណុល​ដោយ​មាន​ហេតុផល​ក្នុង​ចំនួន​សមរម្យ​មួយ ដូចជា​ដើម្បី​ទិញ​ផ្ទះ​ល្មម​សមរម្យ ឬ​ក្នុង​ការបញ្ចប់​ការសិក្សា​របស់​អ្នក នោះ​ត្រូវ​ធ្វើ​ការសង​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​រំដោះ​ខ្លួន​អ្នក​ចេញ​ពី​សេវកភាព​នោះ ។ នៅ​ពេល​អ្នក​សង​បំណុល​រួច ហើយ​បន្ត​សន្សំ​លុយ​ខ្លះៗ​នោះ អ្នក​នឹង​ត្រៀមខ្លួន​ជា​ស្រេច​នៅ​ពេល​មាន​បញ្ហា​ខាង​ហិរញ្ញវត្ថុ ដែល​អាច​កើតឡើង​ចំពោះ​អ្នក ។ អ្នក​នឹង​មាន​ទីជម្រក​សម្រាប់​គ្រួសារ និង​សន្តិភាព​នៅ​ក្នុង​ចិត្ត​របស់​អ្នក ។