ធនធាន​ផ្សេង​ទៀត
ការលែងលះគ្នា


« ការលែងលះគ្នា » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤៩–៥០

« ការលែងលះគ្នា » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ៤៩–៥០

ការលែងលះគ្នា

នៅ​ក្នុង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ « ប្រកាស​ជា​ឧឡារិក​ថា អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី គឺ​ត្រូវ​បាន​តែងតាំង​ឡើងដោយ​ព្រះ ហើយ​ថា គ្រួសារជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ កូនចៅ​របស់​ទ្រង់ » ( សូម​មើល ទំព័រ ៥៩ នៅ​ក្នុង​សៀវភៅ​នេះ ) ។ ទោះជា​មាន​សេចក្ដីពិត​ទាំងនេះ​ក្ដី ក៏​ការលែងលះ​គ្នា​បាន​ក្លាយ​ជា​រឿង​សាមញ្ញ​ក្នុង​សង្គម​ជា​ច្រើន ហើយ​ក៏​បាន​កើនឡើង​សូម្បី​តែ​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​ក្ដី ។ មេរោគ​ដ៏​រីក​រាលដាល​នេះមិន​មែន​ជា​របស់​ព្រះ​ទេ ប៉ុន្តែ​ជា​កិច្ចការ​របស់​បច្ចាមិត្ត ។

គូ​ស្វាមីភរិយា​គួតែ​ខិតខំ​រួមគ្នា​ដើម្បី​មាន​ភាពសក្តិសម​ទទួល​បាន​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ។ ប្រសិនបើ​អ្នក​រៀបការ ហើយ​អ្នក និង​ដៃគូ​របស់​អ្នក​ជួប​ប្រទះ​ការលំបាក ចូរចងចាំ​ថា ដំណោះ​ស្រាយ​​បន្ធូរ​ភាពតានតឹង​មិនមែន​ជា​ការលែង​លះ​គ្នា ឬ​ចែកផ្លូវ​គ្នា​នោះ​ទេ ។ ដំណោះស្រាយ​មាន​នៅ​ក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ—ក្នុង​ការប្រែចិត្ត ការអភ័យទោស ភាពថ្លៃថ្នូរ និង​សេចក្ដី​ស្រឡាញ់ ។ អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ដៃគូ​របស់​អ្នក ដូច​ជា​អ្វី​ដែល​អ្នក​ចង់​ឲ្យ​គាត់​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែរ ( សូម​មើល ម៉ាថាយ ៧:១២ ) ។ ពេល​អ្នក​ខិតខំ​ដោះស្រាយ​បញ្ហា​ពិបាកៗ អ្នក​អាច​ទៅ​ស្វែងរក​ដំបូន្មាន​ពី​ប៊ីស្សព ឬ​ប្រធានសាខា​របស់​អ្នក ។