ធនធាន​ផ្សេង​ទៀត
ការអប់រំ


« ការអប់រំ » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៥០–៥១

« ការអប់រំ » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ៥០–៥១

ការអប់រំ

ព្រះអម្ចាស់​បាន​ត្រាស់បង្គាប់​ថា « ចូរ​ស្វែងរក​ការ​រៀន​សូត្រ គឺ​ដោយ​សារ​ការ​សិក្សា និង​ដោយ​សារ​សេចក្ដី​ជំនឿ​ផង » ( គ. និង ស. ៨៨:១១៨ ) ។ ទ្រង់​បាន​ប្រទាន​ឱវាទ​ឲ្យ​យើង​រៀនសូត្រ​ដំណឹងល្អ ហើយ​បង្កើន​ការយល់ដឹង « អំពី​របស់​ទាំងឡាយ​នៅ​លើ​ទាំង​ស្ថានសួគ៌ និង​នៅ​លើ​ផែនដី និង​នៅ​ក្រោម​ផែនដី​ផង របស់​ទាំងឡាយ​ដែល​ធ្លាប់​មាន​មក របស់​ទាំងឡាយ​ដែល​មាន​ពេល​នេះ របស់​ទាំងឡាយ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ឆាប់ របស់​ទាំងឡាយ​ដែល​នៅ​ក្នុង​ផ្ទះ របស់​ទាំងឡាយ​នៅ​ស្រុក​ផ្សេង​សង្គ្រាម​ទាំងឡាយ និង​ការច្របូកច្របល់​នៃ​សាសន៍​ទាំងឡាយ និង​សេចក្ដីជំនុំជម្រះ​ទាំងឡាយ​ដែល​នៅ​លើ​ដែនដី និង​ដំណឹង​អំពី​ស្រុក​ទាំងឡាយ និង​នគរ​ទាំងឡាយ​ផង—ដើម្បី​ឲ្យ [ យើង ] អាច​បាន​រៀបចំ​នូវ​គ្រប់​ទាំងអស់ » ( គ. និង ស. ៨៨:៧៨–៨០ ) ។

ការចូល​រៀន​នៅ​សាលា និង ការបំពាក់បំប៉ន​ផ្នែក​វិជ្ជាជីវៈ

អ្នក​គួរតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​អប់រំ​គំនិត និង​ជំនាញ​របស់​អ្នក​ជានិច្ច ដើម្បី​អ្នក​អាច​មាន​ជោគជ័យ​នៅ​ក្នុង​ការងារ​ដែល​អ្នក​បាន​ជ្រើសរើស ។ ចូរ​ប្រើ​ការអប់រំ​របស់​អ្នក​ជា​ឥទ្ធិពល​សម្រាប់​អំពើល្អ ។ នៅ​ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ល្បីល្បាញ​ក្នុង​នាម​ជា​បុគ្គល​ដ៏​ថ្លៃថ្នូរ​ម្នាក់ ។ អ្នក​នឹង​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ទទួល​បាន​ឱកាស​ដែល​នឹង​មក​ដល់ ហើយ​អ្នក​នឹង​ក្លាយ​ជា​ធនធាន​ដ៏​មាន​តម្លៃ​សម្រាប់​ក្រុមគ្រួសារ សាសនាចក្រ និង​សហគមន៍​របស់​អ្នក ។

ចូរ​ស្វែងរក​ការសិក្សា​ដ៏​ប្រសើរ​បំផុត​ដែល​មាន ។ កន្លែង​ខ្លះ​ដែល​អាច​រៀន​គឺ​នៅ​មហាវិទ្យាល័យ និង សាកលវិទ្យាល័យ សាលារៀន​បច្ចេកវិទ្យា វគ្គសិក្សា​នៅ​ផ្ទះ ការអប់រំ​​ក្នុង​សហគមន៍ និង​ការបំពាក់​បំប៉ន​ឯកជន ។

ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថាន

នៅ​ពាសពេញ​ពិភពលោក ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​​ដែល​មាន​អាយុ​ពី ១៤ ដល់ ១៨ ឆ្នាំ ចូល​រៀន​ថ្នាក់​សិក្ខាសាលា ដែល​មាន​ការបង្ហាត់​បង្រៀន​ក្នុង​សប្តាហ៍​ចេញ​ពី​ព្រះគម្ពីរ ។ ថ្នាក់វិទ្យាស្ថាន​សាសនា​ផ្តល់​វគ្គសិក្សា​ក្នុង​សប្តាហ៍ អំពី​ប្រធានបទ​ផ្សេងៗ​នៃ​ដំណឹងល្អ​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​មាន​អាយុ​ពី ១៨ ដល់ ៣០​ឆ្នាំ ។

កម្មវិធី​ទាំងនេះ​ផ្តល់​នូវ​បរិយាកាស​ខាង​វិញ្ញាណ និង​ខាង​សង្គម ជា​កន្លែង​ដែល​សិស្ស​អាច​ទាក់ទង​គ្នា​ទៅវិញទៅមក ខណៈពេល​រៀន​ដំណឹងល្អ​បន្ថែម​ទៀត ។

ចំពោះ​ព័ត៌មាន​អំពី​ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថាន សូម​ទាក់ទង​អ្នកដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន ។

ការរៀនសូត្រ​ពេញ​មួយ​ជីវិត

ចូរ​បន្ត​ស្វែងរក​ការអប់រំ​ពេញ​មួយ​ជីវិត​របស់​អ្នក ។ ការធ្វើ​ដូចនេះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​ការចេះដឹង​អំពី​ព័ត៌មាន​ថ្មីៗ​សម្រាប់​ការជ្រើសរើស​វិជ្ជាជីវៈ​លើ​មុខ​ជំនាញ និង​ការចាប់អារម្មណ៍​ផ្សេងៗ​ទៀត​របស់​អ្នក ។ នៅ​លើ​ពិភពលោក​ដែល​មាន​ការផ្លាស់ប្តូរ​យ៉ាង​លឿន​បែបនេះ អ្នក​ត្រូវ​ឆ្លៀត​ពេល​ដើម្បី​អប់រំ​ខ្លួន​របស់​អ្នក សម្រាប់​ពេល​បច្ចុប្បន្ន និង អនាគតកាល ។

បន្ថែម​ពី​លើ​ការអប់រំ​តាមរយៈ​ការសិក្សា​ក្រៅ​ផ្លូវ​ប្រព័ន្ធ អ្នក​អាច​បន្ត​រៀន​ដោយ​ការអាន ចូលរួម​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​ល្អៗ ទស្សនា​សារៈមន្ទីរ កន្លែង​ប្រវត្តិសាស្ត្រ និង​សង្កេត​មើល​ពិភពលោក​ជុំ​វិញ​អ្នក ។

បោះពុម្ព