ធនធាន​ផ្សេង​ទៀត
ការលេង​ល្បែងស៊ីសង


« ការលេង​ល្បែងស៊ីសង » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៧២–៧៣

« ការលេង​ល្បែងស៊ីសង » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៧២–៧៣

ការលេង​ល្បែងស៊ីសង

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ សូម​ជំទាស់​នឹង​​ល្បែង​ស៊ីសង រួមទាំង​ឆ្នោត​ដែល​មាន​ការឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ផង ។

ល្បែងស៊ីសង​គឺ​ជា​ការជំរុញ​ឲ្យ​មាន​បំណងប្រាថ្នា​ចង់​បាន​អ្វី​មួយ​ដែល​ឥត​ខ្លឹមសារ ។ បំណងប្រាថ្នា​ដូចនេះ​ធ្វើ​ឲ្យ​មាន​មហន្តរាយ​ខាង​វិញ្ញាណ ។ វា​ដឹកនាំ​អ្នកចូលរួម​ទាំងអស់​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​អំពី​សេចក្តីស្រឡាញ់ និង​ការបម្រើ ថែមទាំង​ឆ្ពោះ​ទៅ​រក​ភាពអាត្មានិយម​របស់​បច្ចាមិត្ត ។ វា​លុប​បំបាត់​ចោល​គុណធម៌​នៃ​ការងារ និង​ការសន្សំសំចៃ និង​បំណងប្រាថ្នា​ដែល​ផ្តល់​នូវ​ប្រឹងប្រែង​ដ៏​ស្មោះត្រង់ ចំពោះ​អ្វីៗ​ទាំងអស់​ដែល​យើង​ធ្វើ ។

អស់​អ្នក​ទាំងឡាយណា​ដែល​លេង​ល្បែង​ស៊ីសង មិន​យូរប៉ុន្មាន​នឹង​ជួបប្រទះ​ការបំភាន់​ក្នុង​គំនិត​ដែល​ថា គេ​គ្រាន់តែ​លះបង់​បន្តិច​ប៉ុណ្ណោះ ឬ​មិន​ចាំបាច់​ចំណាយ​អ្វី​សោះ តែ​ទទួល​បាន​មក​វិញ​នូវ​ប្រាក់​ជា​ច្រើន​សន្ធឹកសន្ធាប់ ។ ពួកគេ​នឹង​ឃើញ​ថា ពួកគេ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន បាត់បង់​​កិត្តិយស​ផ្ទាល់ខ្លួន និង​ការគោរព​ពី​សមាជិក​ក្រុម​គ្រួសារ និង​មិត្តភក្ដិ​របស់​ពួកគេ ។ ពួកគេ​ត្រូវបាន​បំភាន់ និង​ធ្វើ​ឲ្យ​ញៀន ជា​ញឹកញាប់​ពួកគេ​យក​ប្រាក់​សម្រាប់​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេងៗ​មក​លេង​ល្បែង ជា​ប្រាក់​សម្រាប់​បំពេញ​តាម​សេចក្ដីត្រូវការ​ចាំបាច់ៗ​របស់​ក្រុមគ្រួសារ ។ ពេល​ខ្លះ អ្នក​លេងល្បែង​ក្លាយ​ជា​ទាសករ និង​អស់​សង្ឃឹម​ក្នុង​ការសងបំណុល​ល្បែង ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់ផ្តើម​លួច លះបង់​ចោល​កេរ្ដិ៍ឈ្មោះ​ដ៏​ល្អ​របស់​ខ្លួន ។

គណៈប្រធាន​ទី​មួយ​បាន​លើកទឹកចិត្ត​យើង​ឲ្យ​ចូលរួម​ជំទាស់​ជាមួយ​ស្ថាប័ន​ផ្សេងៗ​ទៀត ចំពោះ​ការធ្វើ​ឲ្យ​ស្របច្បាប់ និង​ការឧបត្ថម្ភ​ដល់​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​នៅ​ក្នុង​សហគមន៍​របស់​យើង ។

បោះពុម្ព