ធនធាន​ផ្សេង​ទៀត
ក្រុម​ព្រះ


« ក្រុម​ព្រះ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៧៣–៧៤

« ក្រុម​ព្រះ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៧៣–៧៤

ក្រុម​ព្រះ

មាត្រា​ទី​មួយ​នៃ​សេចក្ដី​ជំនឿ ចែង​ថា « យើង​ខ្ញុំ​ជឿ​ដល់​ព្រះ គឺ​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច និង ដល់​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ ព្រះ​ទាំង​បី​អង្គ​នេះ​បង្កើត​បាន​ជា​ក្រុម​ព្រះ ។ ទ្រង់​ទាំង​បី​អង្គ​ជា​អធិបតី​នៅ​លើ​ពិភពលោក​នេះ និង​ការបង្កបង្កើត​ផ្សេងៗ​ទៀត​របស់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ ។

គោលលទ្ធិ​ពិត​នៃ​ក្រុម​ព្រះ​ទាំង​បី​អង្គ​ត្រូវបាន​បាត់បង់​នៅ​ក្នុង​ការក្បត់សាសនា ដែល​បាន​កើតឡើង​នៅ​បន្ទាប់​ពី​ការងារបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ជីវិត​រមែងស្លាប់ និង​ការស្លាប់​របស់​ពួកសាវក ។ គោលលទ្ធិ​នេះ​ចាប់ផ្តើម​ស្តារឡើងវិញ​ នៅ​ពេល យ៉ូសែប ស៊្មីធ ដែល​មាន​អាយុ ១៤ ឆ្នាំ បាន​ទទួល​ការនិមិត្ត​ដំបូង ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) ។ យើង​ដឹង​ចេញ​មក​ពី​ដំណើររឿង​របស់​ព្យាការី អំពី​ការនិមិត្ត​ដំបូង និង ពី​ការបង្រៀន​ផ្សេងៗ​ទៀត​របស់​លោក​ថា សមាជិក​នៃ​ក្រុម​ព្រះ​បី​អង្គ​គឺ​ជា​តួអង្គ​ផ្សេងៗ​ពី​គ្នា ។ ព្រះវរបិតា និង​ព្រះរាជបុត្រា​មាន​ព្រះកាយ​ពិតៗ គឺ​ជា​ព្រះកាយ​សាច់ និង ឆ្អឹង ហើយ​ព្រះវិញ្ញាណបរិសុទ្ធ គឺ​ជា​តួអង្គ​វិញ្ញាណ ( សូម​មើល គ. និង ស. ១៣០:២២ ) ។

ទោះ​បី​ជា​សមាជិក​នៃ​ក្រុម​ព្រះ​បី​អង្គ​គឺ​ជា​តួអង្គ​ផ្សេង​ពី​គ្នា មាន​តួនាទី​ខុសៗ​គ្នា ប៉ុន្តែ​ទ្រង់​ទាំង​បី​អង្គ​មាន​ព្រះរាជបំណង​តែ​មួយ និង គោលលទ្ធិ​តែ​មួយ ។ ទ្រង់​ទាំង​បី​អង្គ​រួម​សាមគ្គី​គ្នា​ដ៏​ឥត​ខ្ចោះ​ក្នុង​ការ​នាំ​មក​នូវ​ផែនការ​នៃ​សេចក្តីសង្រ្គោះ​របស់​ព្រះវរបិតា ។

បោះពុម្ព