ធនធាន​ផ្សេង​ទៀត
សុភមង្គល


« សុភមង្គល » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៧៩–៨០

« សុភមង្គល » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៧៩–៨០

សុភមង្គល

ព្យាការី លីហៃ បាន​បង្រៀន​ដោយ​ថ្លែង​ទីបន្ទាល់​អំពី « គោលបំណង​ទាំងឡាយ​ដ៏​អស់កល្ប​ជានិច្ច » របស់​ទ្រង់​ថា « មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ( នីហ្វៃទី ២ ២:១៥, ២៥ ) ។

ព្រះវរបិតាសួគ៌​មាន​ព្រះរាជបំណង​ឲ្យ​យើង​ស្វែងរក​សេចក្តីពិត ដែល​ជា​សុភមង្គល​ដ៏​គ្មាន​ទីបញ្ចប់ ។ សុភមង្គល​របស់​យើង​គឺ​ជា​គំរូ​នៃ​ពរជ័យ​ទាំងអស់ ដែល​ទ្រង់​ប្រទាន​ដល់​យើង—គឺ​ជា​ការបង្រៀន​អំពី​ដំណឹងល្អ ព្រះបញ្ញត្តិ ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ទំនាក់ទំនង​ក្រុមគ្រួសារ ព្យាការី ព្រះវិហារបរិសុទ្ធ សោភណ្ឌភាព​នៃ​ការបង្កបង្កើត ថែមទាំង​ឱកាស​ដើម្បី​ដកពិសោធន៍​ការរងទុក្ខលំបាក​ទៀតផង ។ ផែនការ​របស់​ទ្រង់​សម្រាប់​សុភមង្គល​របស់​យើង ជារឿយៗ​ត្រូវបាន​ហៅ​ថា « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា » ( អាលម៉ា ៤២:៨ ) ។ ទ្រង់​បាន​បញ្ជូនព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​ទ្រង់​ឲ្យ​ទទួល​បន្ទុក​លើ​ដង្វាយធួន ដូច្នេះ​ទើប​យើង​មាន​ភាពរីករាយ​ក្នុង​ជីវិត​នេះ ហើយ​ទទួលបាន​អំណរ​ពេញលេញ​ក្នុង​ភាពអស់កល្បជានិច្ច ។

មនុស្ស​ជា​ច្រើន​ស្វែងរក​សុភមង្គល និង​ការសម្រេច​បាន​កិច្ចការ​នានា ដែល​ផ្ទុយ​ទៅ​នឹង​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ពួកគេ​បដិសេធ​ប្រភព​តែ​មួយ​គត់​នៃ​សុភមង្គល​ដ៏​ពិតប្រាកដ ដោយ​មិន​ទទួល​យក​ផែនការ​របស់​ព្រះ​មាន​សម្រាប់​ពួកគេ​ឡើយ ។ ពួកគេ​បាន​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អំណាច​របស់​អារក្ស ជា​អ្នក​ដែល « ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​លោក​ទាំងអស់​មាន​ទុក្ខ​វេទនា​ដូចវា​ដែរ » ( នីហ្វៃទី ២ ២:២៧ ) ។ នៅ​ទីបំផុត ពួកគេ​រៀន​អំពី​សេចក្ដីពិត​នៃ​ការព្រមាន​របស់​អាលម៉ា​ទៅ​ដល់​កូនប្រុស​របស់​លោក​គឺ កូរីអានតុន ដូចនេះ ៖ « សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ( អាលម៉ា ៤១:១០ ) ។

មនុស្ស​ដទៃទៀត​ស្វែងរក​ការសប្បាយ​តែ​ក្នុង​ជីវិត​នេះ​តែ​ប៉ុណ្ណោះ ។ ដោយ​មាន​គំនិត​បែប​នេះ​ទុក​ជា​គោលបំណង​សំខាន់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ នោះ​ពួកគេ​អនុញ្ញាត​ឲ្យ​សេចក្ដីកម្សាន្ត​ខាង​លោកិយ ដែល​រាំងស្ទះ​ពួកគេ​ពី​សុភមង្គ​ដ៏​គ្មាន​ទីបញ្ចប់ ។ ពួកគេ​ដក​ខ្លួន​ចេញ​ពី​អំណរ​ដ៏​ស្ថិតស្ថេរ​នៃ​ភាពរីកចម្រើន​ខាង​វិញ្ញាណ ការបម្រើ និង ការឧស្សាហ៍​ក្នុង​ការងារ ។

នៅ​ពេល​អ្នក​ស្វែងរក​ភាពរីករាយ ចូរ​ចងចាំ​ថា វិធី​តែ​មួយ​គត់ ដែល​យើង​អាច​ស្វែងរក​សុភមង្គ​ពិត​បាន​គឺ​តាមរយៈ​ការរស់នៅ​តាម​ដំណឹងល្អ ។ អ្នក​អាច​ស្វែងរក​ភាពសុខសាន្ត សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន នៅ​ពេល​អ្នក​ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ អធិស្ឋាន​ទូល​សូម​កម្លាំង ប្រែចិត្ត​ពី​អំពើបាប​របស់​ខ្លួន ចូលរួម​ក្នុង​សកម្មភាព​ល្អៗ និង​ផ្តល់​ការបម្រើ​ដ៏​មាន​ខ្លឹមសារ ។ អ្នក​នឹង​រៀន​ដើម្បី​ឲ្យ​មាន​សេចក្តីសប្បាយ​ដែល​ស្ថិត​នៅ​ក្នុង​ព្រំដែន ដែល​កំណត់​ដោយ​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​យើង​គង់​នៅ​ស្ថានសួគ៌ ។

សុភមង្គល​របស់​អ្នក​អាច​រីករាលដាល ។ នៅ​ពេល​មនុស្សដទៃ​សង្កេត​មើល​អ្នក ពួកគេ​ប្រហែលជា​មាន​បំណងប្រាថ្នា​ចង់​ដឹង​ពី​ប្រភព​នៃ​អំណរ​ដែល​អ្នក​មាន ។ ហើយ​បន្ទាប់​មក ពួកគេ​អាច​ទទួល​បទពិសោធន៍​នៃ​សុភមង្គល​ដែល​បាន​មក​តាមរយៈ​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

បោះពុម្ព