ធនធាន​ផ្សេង​ទៀត
សេចក្ដីយុត្តិធម៌


« សេចក្ដីយុត្តិធម៌ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៩១–៩២

« សេចក្ដីយុត្តិធម៌ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៩១–៩២

សេចក្ដីយុត្តិធម៌

សេចក្តីយុត្តិធម៌​គឺជា​ច្បាប់​ដែល​មិន​ចេះ​ផ្លាស់ប្តូរ ដែល​នាំ​មក​នូវ​លទ្ធផល​ចំពោះ​សកម្មភាព​ទាំងឡាយ ។ ដោយសារ​ច្បាប់​នៃ​សេចក្ដីយុត្តិធម៌ អ្នក​ទទួលបាន​ពរជ័យ​ពេល​ដែល​អ្នក​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ( សូម​មើល គ. និង ស. ១៣០:២១–២២ ) ។ ច្បាប់​នៃ​សេចក្ដីយុត្តិធម៌​ក៏​ទាមទារ​ឲ្យ​មាន​ការផ្តន្ទាទោស​សម្រាប់​រាល់​អំពើបាប​ដែល​អ្នក​បាន​ប្រព្រឹត្ត​ដែរ ។ វា​តម្រូវ​ថា គ្មាន​អ្វី​មិន​ស្អាត​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​នៅ​ជាមួយ​ព្រះ​បាន​ឡើយ ( សូម​មើល នីហ្វៃទី ១ ១០:២១ ) ។

នៅ​ពេល​ព្រះអង្គសង្គ្រោះ​នាំ​មក​នូវ​ដង្វាយធួន នោះ​ទ្រង់​បាន​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អំពើបាប​របស់​យើង ។ ទ្រង់​អាច « តប​ស្នង​ការចុងបំផុត​នៃ​ក្រឹត្យវិន័យ » នីហ្វៃទី ២ ២:៧ ) ព្រោះ​ទ្រង់​បាន​ប្រទាន​អង្គ​ទ្រង់​ទៅ​រង​ទារុណកម្ម ដែល​ច្បាប់​បាន​តម្រូវ​សម្រាប់​អំពើបាប​របស់​យើង ។ នៅ​ពេល​ធ្វើ​ដូចនោះ ទ្រង់​បាន « បំពេញ​ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌ » ហើយ​លាតសន្ធឹង​សេចក្ដីមេត្តាករុណា​ដល់​មនុស្ស​គ្រប់​រូប​ដែល​ប្រែចិត្ត ហើយ​ដើរតាម​ទ្រង់ ( សូម​មើល ម៉ូសាយ ១៥:៩, អាលម៉ា ៣៤:១៤–១៦ ) ។ ដោយសារតែ​ទ្រង់​បាន​បង់ថ្លៃ​លោះ​អំពីបាប​របស់​អ្នក នោះ​អ្នក​នឹង​មិន​ទទួលរង​នូវ​ទារុណកម្ម​ទេ​បើ​អ្នក​ប្រែចិត្ត ( សូម​មើល គ. និង ស. ១៩:១៥–២០ ) ។

បោះពុម្ព