ធនធាន​ផ្សេង​ទៀត
ពន្លឺ​នៃ​ព្រះគ្រីស្ទ


« ពន្លឺ​នៃ​ព្រះគ្រីស្ទ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៩៦

« ពន្លឺ​នៃ​ព្រះគ្រីស្ទ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៩៦

ពន្លឺ​នៃ​ព្រះគ្រីស្ទ

ពន្លឺ​នៃ​ព្រះគ្រីស្ទ « ចេញ​មក​ពី​វត្តមាន​នៃ​ព្រះ ដើម្បី​បំពេញ​ភាពល្ហល្ហេវ​នៃ​មេឃ » ។ វា​គឺ​ជា « ពន្លឺ​ដែល​នៅក្នុង​គ្រប់​ទាំងអស់ ដែល​ផ្ដល់​ជីវិត​ដល់​គ្រប់​ទាំងអស់ ដែល​ជា​ក្រឹត្យវិន័យ​តាមរយៈ​អ្វី​គ្រប់​ទាំងអស់​ត្រូវបាន​គ្រប់គ្រង » ( គ. និង .ស ៨៨:១២–១៣, សូម​មើល​ផងដែរ ខទី ៦–១១ ) ។ អំណាច​នេះ​គឺ​ជា​ឥទ្ធិពល​សម្រាប់​សេចក្ដីល្អ​នៅក្នុង​ជីវិត​មនុស្ស​គ្រប់រូប ( សូម​មើល យ៉ូហាន ១:៩, គ. និង ស. ៩៣:២ ) ។ នៅ​ក្នុង​ព្រះគម្ពីរ ពន្លឺ​នៃ​ព្រះគ្រីស្ទ ពេលខ្លះ​ត្រូវបាន​ហៅ​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ព្រះវិញ្ញាណ​នៃ​ព្រះ ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ឬ ពន្លឺ​នៃ​ជីវិត ។

ពន្លឺ​នៃ​ព្រះគ្រីស្ទ​មិន​គួរ​យល់​ច្រឡំ​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ។ វា​មិន​មែន​ជា​តួ​អង្គ ដូចជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​ទេ ។ វា​មាន​ឥទ្ធិពល​ដឹកនាំ​មនុស្ស​ឲ្យ​ស្វែងរក​ដំណឹងល្អ​ដ៏​ពិត ធ្វើ​បុណ្យ​ជ្រមុជទឹក និង ទទួល​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូម​មើល យ៉ូហាន ១២:៤៦; អាលម៉ា ២៦:១៤–១៥ ) ។

សតិសម្បជញ្ញៈ​គឺ​ជា​ការបង្ហាញ​ពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដែល​ធ្វើ​ឲ្យ​យើង​ដឹងការណ៍​ល្អ និង អាក្រក់ ។ ព្យាការី មរមន បាន​បង្រៀន​ថា « ព្រះវិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ ត្រូវបាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប ដើម្បី​ឲ្យ​គេ​អាច​ដឹង​ខុស និង ត្រូវ ហេតុដូច្នេះ​ហើយ ខ្ញុំ​បង្ហាញ​ដល់​អ្នក​នូវ​វិធី​វិនិច្ឆ័យ ដ្បិត​គ្រប់​ទាំង​អ្វី​ៗ​ដែល​អញ្ជើញ​ឲ្យ​ធ្វើ​ល្អ ហើយ​ដែល​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​គឺ​បាន​ចាត់​មក​ពី​ព្រះចេស្ដា និង​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ ហេតុដូច្នោះ​ហើយ អ្នករាល់គ្នា​អាច​ដឹង​ដោយ​តម្រិះ​ដ៏​ឥត​ខ្ចោះ​ថា មក​ពី​ព្រះ ។ … ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​របស់​ខ្ញុំ​អើយ ដោយ​ឃើញ​ថា អ្នក​រាល់​គ្នា​ស្គាល់​នូវ​ពន្លឺ ដែល​អ្នក​រាល់គ្នា​អាច​យក​ទៅ​វិនិច្ឆ័យ ឯ​ពន្លឺ​នោះ​គឺ​ជា​ពន្លឺ​នៃ​ព្រះគ្រីស្ទ នោះ​សូម​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​មិន​វិនិច្ឆ័យ​ដោយ​ខុសឆ្គង​ឡើយ ដ្បិត​ដោយ​ការវិនិច្ឆ័យ​ដដែល​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​នឹង​ត្រូវបាន​វិនិច្ឆ័យ​វិញ » ( មរ៉ូណៃ ៧:១៦, ១៨ ) ។

បោះពុម្ព