ធនធាន​ផ្សេង​ទៀត
បព្វជិតភាព​មិលគីស្សាដែក


« បព្វជិតភាព​មិលគីស្សាដែក » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១០១–១០២

« បព្វជិតភាព​មិលគីស្សាដែក » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ១០១–១០២

បព្វជិតភាព​មិលគីស្សាដែក

« នៅ​ក្នុង​សាសនាចក្រ​មាន​បព្វជិតភាព​ពីរ​យ៉ាង ដែល​មាន​ឈ្មោះ​ថា បព្វជិតភាព​មិលគីស្សាដែក និង​អើរ៉ុន » ( គ. និង ស. ១០៧:១ ) ។ បព្វជិតភាព​មិលគីស្សាដែក​ដែល​ត្រូវបាន​ហៅ « តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ » ( គ. និង ស. ១០៧:៣ ) គឺ​ជា​បព្វជិតភាព​ខ្ពស់​ជាង ។ បព្វជិតភាព​នេះ « មាន​សិទ្ធិ​ខាង​គណៈប្រធាន ហើយ​មាន​អំណាច និង​សិទ្ធិ​អំណាច​លើ​អស់​ទាំង​តំណែង​នៅ​ក្នុង​សាសនាចក្រ » ( គ. និង ស. ១០៧:៨ ) ។ បព្វជិតភាព​នេះ​កាន់ « កូនសោ​ទាំងឡាយ​នៃ​អស់​ទាំង​ព្រះ​ពរ​ខាង​វិញ្ញាណ​នៅ​ក្នុង​សាសនាចក្រ » ( គ. និង ស. ១០៧:១៨ ) ។ បព្វជិតភាព​នេះ​ត្រូវបាន​ដាក់​ឈ្មោះ​តាម​សង្ឃ​ជាន់​ខ្ពស់​ដ៏​អស្ចារ្យ​ម្នាក់ ដែល​បាន​រស់នៅ​អំឡុង​ពេល​ជំនាន់​របស់​ព្យាការី អ័ប្រាហាំ ( សូម​មើល គ. និង ស. ១០៧:២–៤, សូម​មើល​ផងដែរ អាលម៉ា ១៣:១៤–១៩ ) ។

តាមរយៈ​សិទ្ធិអំណាច​បព្វជិតភាព​មិលគីស្សាដែក ថ្នាក់​ដឹកនាំ​សាសនាចក្រ​អាច​ដឹកនាំ​សាសនាចក្រ និង​ចាត់តាំង​ការប្រកាស​ដំណឹងល្អ​នៅ​ពាសពេញ​ពិភពលោក ។ នៅ​ក្នុង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​មិលគីស្សាដែក « អំណាច​នៃ​ព្រះ​ត្រូវបាន​សម្ដែង​ឲ្យ​ឃើញ » ( គ. និង ស. ៨៤:២០ ) ។

បព្វជិតភាព​ធំ​ជាង​នេះ​ត្រូវ​បាន​ផ្តល់​ឲ្យ​ដល់​អ័ដាម ហើយ​មាន​នៅ​លើ​ផែន​ដី គ្រប់​ពេល​ដែល​ព្រះអម្ចាស់​បាន​បើក​សម្តែង​ដំណឹងល្អ​របស់​ទ្រង់ ។ បព្វជិតភាព​នេះ​ត្រូវបាន​ដក​យក​ពី​ផែនដី​នៅ​អំឡុង​ពេល​នៃ​ការក្បត់សាសនា​ដ៏​ធំ ប៉ុន្តែ​ត្រូវបាន​ស្តារឡើងវិញ​ក្នុង​ខែ ឧសភា ឆ្នាំ ១៨២៩ ជា​ពេល​ដែល​សាវក​ពេត្រុស យ៉ាកុប និង យ៉ូហាន បាន​ប្រគល់​បព្វជិតភាព​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។

តំណែង​នានា​ក្នុង​បព្វជិតភាព​មិលគីស្សាដែក​មាន​ដូចជា សាវក ពួកចិតសិបនាក់ លោក​អយ្យកោ សង្ឃ​ជាន់​ខ្ពស់ និង​អែលឌើរ ។ ប្រធាន​បព្វជិតភាព​ជាន់​ខ្ពស់​គឺ​ជា​ប្រធាន​សាសនាចក្រ ( សូម​មើល គ. និង ស. ១០៧:៦៤–៦៦ ) ។

ពួកបុរស​នៅ​ក្នុង​សាសនាចក្រ​ត្រូវតែ​ជា​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ដែល​មាន​ភាពសក្តិសម ទើប​អាច​ទទួលបាន​អំណោយទាន​ពិសិដ្ឋ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ និង​ផ្សារភ្ជាប់​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​សម្រាប់​ភាពអស់កល្ប​ជានិច្ច​បាន ។ ពួកគេ​មាន​សិទ្ធិអំណាច​ដើម្បី​ព្យាបាល​អ្នក​ដែល​មាន​ជំងឺ និង​ផ្តល់​ការប្រសិទ្ធពរ​ពិសេស​ដល់​ក្រុមគ្រួសារ និង​អ្នកដទៃ ។ ដោយ​មាន​ការអនុញ្ញាត​ពី​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ជា​អធិបតី ពួកគេ​អាច​ប្រគល់​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ និង​តែងតាំង​បុរស​ដទៃទៀត​ដែល​មាន​ភាពសក្ដិសម ឲ្យ​ទទួល​តំណែង​នានា​នៅ​ក្នុង​បព្វជិតភាព​អើរ៉ុន និង​បព្វជិតភាព​មិលគីស្សាដែក​បាន ។

នៅ​ពេល​បុរស​ម្នាក់​ទទួល​បព្វជិតភាព​មិលគីស្សាដែក នោះ​គាត់​ចូល​ទៅ​ក្នុង​សម្បថ និង​សេចក្តីសញ្ញា​នៃ​បព្វជិតភាព ។ គាត់​បាន​ចុះ​សេចក្តីសញ្ញា​ថា​នឹង​ស្មោះត្រង់ តម្កើង​ការហៅបម្រើ​របស់​គាត់ « ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​អំពី​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » និង « ត្រូវ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល​ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​មក » ។ អ្នក​ទាំងឡាយ​ណា​ដែល​រក្សា​សេចក្តីសញ្ញា​នេះ នឹង​ត្រូវបាន​ញែក​ឲ្យ​បរិសុទ្ធ​ដោយ​ព្រះវិញ្ញាណ ហើយ​ទទួល « គ្រប់​អ្វី​ទាំង​អស់ [ ដែល ] ព្រះវរបិតា​មាន » ។ ( សូម​មើល គ. និង ស. ៨៤:៣៣–៤៤ ) ។