ធនធាន​ផ្សេង​ទៀត
សារលិខិត​មក​ពី​គណៈប្រធាន​ទី​មួយ


« សារលិខិត​មក​ពី​គណៈប្រធាន​ទី​មួយ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១

« សារលិខិត​មក​ពី​គណៈប្រធាន​ទី​មួយ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១

សារលិខិត​មក​ពី​គណៈប្រធាន​ទី​មួយ

សៀវភៅ​នេះ​ត្រូវបាន​ចងក្រង​ឡើង​ជា​ដៃគូ​មួយ ដល់​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក និង​ជា​ការបង្រៀន​ទាំងឡាយ​របស់​ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ ។ យើង​សូម​លើកទឹកចិត្ត​ដល់​អ្នករាល់គ្នា​ឲ្យ​ប្រើប្រាស់​សៀវភៅ​នេះ នៅ​ពេល​អ្នក​សិក្សា ហើយ​អនុវត្ត​គោលការណ៍​នានា​នៃ​ដំណឹងល្អ ។ ចូរ​ប្រើ​សៀវភៅ​នេះ​ជា​ធនធាន​មួយ នៅ​ពេល​អ្នក​រៀបចំ​សុន្ទរកថា បង្រៀន​នៅ​ក្នុង​ថ្នាក់ និង​ឆ្លើយ​សំណួរ​ស្តីពី​សាសនាចក្រ ។

នៅ​ពេល​អ្នក​រៀន​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ អ្នក​នឹង​បង្កើន​ការយល់ដឹង​អំពី​ផែនការណ៍​ដ៏​អស់កល្បជានិច្ច​របស់​ព្រះវរបិតាសួគ៌ ។ ជាមួយ​នឹង​ការយល់ដឹង ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ជីវិត​នេះ អ្នក​នឹង​មាន​លទ្ធភាព​ធ្វើការ​ជ្រើសរើស​ដ៏​ឈ្លាសវៃ រស់នៅ​ស្រប​ទៅ​នឹង​ព្រះហឫទ័យ​ព្រះ ហើយ​រកឃើញ​អំណរ​នៅ​ក្នុង​ការរស់នៅ ។ ទីបន្ទាល់​របស់​អ្នក​នឹង​រីកដុះដាល​ខ្លាំង​ឡើងៗ ។ អ្នក​នឹង​នៅតែ​ពិត​ចំពោះ​សេចក្តីជំនឿ ។

យើង​យកចិត្តទុកដាក់​យ៉ាង​ពិសេស​លើ​យុវវ័យ យុវមជ្ឈិមវ័យ​នៅ​លីវ និង​អ្នកប្រែចិត្តជឿ​ថ្មី ។ យើង​សូម​សន្យា​ដល់​អ្នក​ថា តាមរយៈ​ការអធិស្ឋាន​ផ្ទាល់ខ្លួន​យ៉ាង​ទៀតទាត់ និង​ការសិក្សាព្រះគម្ពីរ ព្រមទាំង​គោលលទ្ធិ​នៃ​ដំណឹងល្អ អ្នក​នឹង​ត្រូវបាន​រៀបចំ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​អាក្រក់ ដែល​បោកបញ្ឆោត​អ្នក និង​ធ្វើ​ឲ្យ​អ្នក​អន្តរាយ ។

សូម​ឲ្យ​សៀវភៅ​នេះ​ពង្រឹង​ដល់​អ្នក​នៅ​ក្នុង​កិច្ចខិតខំ​ដើម្បី​ខិត​ទៅ​ជិត​ព្រះអង្គសង្គ្រោះ ហើយ​ធ្វើតាម​គំរូ​របស់​ទ្រង់ ។

គណៈប្រធាន​ទី​មួយ

ប្រធានបទ​ដំណឹងល្អ

ត្រូវបាន​រៀបចំ​តាម​លំដាប់​អក្សរ