ធនធាន​ផ្សេង​ទៀត
ភាពសុខសាន្ដ


« ភាពសុខសាន្ដ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១១៣–១១៥

« ភាពសុខសាន្ដ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១១៣–១១៥

ភាពសុខសាន្ដ

មនុស្ស​ជាច្រើន​ចាត់​ទុក​ថា ភាពសុខសាន្ត​ជា​អវត្តមាន​នៃ​សង្គ្រាម ។ ប៉ុន្តែ​យើង​អាច​ទទួល​អារម្មណ៍​សុខសាន្ត​បាន ទោះបីជា​នៅ​ក្នុង​ពេល​មាន​សង្គ្រាម ហើយ​យើង​អាច​បាត់បង់​ភាពសុខសាន្ត​បាន ទោះបីជា​ពេល​ដែល​គ្មាន​សង្គ្រាម​កើតឡើង​ក៏​ដោយ ។ អវត្តមាន​នៃ​សង្គ្រាម​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ដើម្បី​នាំ​មក​នូវ​ភាពសុខសាន្ត​នៅ​ក្នុង​ចិត្ត​របស់​យើង​ឡើយ ។ ភាពសុខសាន្ត​កើត​ចេញ​ពី​ដំណឹងល្អ—គឺ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ការងារ​បម្រើ​របស់​ព្រះវិញ្ញាណបរិសុទ្ធ និង​សេចក្តីសុចរិត​ផ្ទាល់ខ្លួន​របស់​យើង ការប្រែចិត្ត​ដោយ​ស្មោះ​ពី​ចិត្ត និង​ការបម្រើ​ដោយ​ឧស្សាហ៍​ព្យាយាម ។

ទោះបីជា​ពេល​ដែល​ពិភពលោក​ស្ថិត​នៅ​ក្នុង​ភាពចលាចល​នៅ​ជុំវិញ​ខ្លួន​អ្នក​ក្ដី ក៏​អ្នក​អាច​ទទួលបាន​ពរជ័យ​នៃ​ភាពសុខសាន្ត​នៅ​ក្នុង​ចិត្ត​ដែរ ។ ពរជ័យ​នេះ​នឹង​បន្ត​នៅ​ជាមួយ​អ្នក ដរាប​ណា​ដែល​អ្នក​បន្ត​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​អំពី​ដំណឹងល្អ និង​ដរាប​ណា​ដែល​អ្នក​ចងចាំ​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​ស្រឡាញ់​អ្នក និង​មើលថែ​អ្នក ។

បន្ថែម​ទៅ​លើ​ការទទួល​បាន​អារម្មណ៍​នៃ​ភាពសុខសាន្ត​សម្រាប់​ខ្លួន​អ្នក នោះ​អ្នក​ក៏​អាច​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​មាន​ភាពសុខសាន្ត​នៅ​ក្នុង​ក្រុមគ្រួសារ​របស់​អ្នក សហគមន៍​របស់​អ្នក និង​ពិភពលោក​ដែរ ។ អ្នក​ខិតខំ​ឲ្យ​មាន​ភាពសុខសាន្ត​នៅ​ពេល​ដែល​អ្នក​គោរព​តាម​ព្រះបញ្ញត្តិ ផ្តល់​ការបម្រើ មើលថែ​សមាជិក​គ្រួសារ និង​អ្នកជិតខាង ព្រមទាំង​ចែកចាយ​ដំណឹងល្អ ។ អ្នក​ខិតខំ​ឲ្យ​មាន​ភាពសុខសាន្ត នៅ​ពេល​ដែល​អ្នក​ជួយ​សម្រាល​ភាពឈឺចាប់​របស់​អ្នកដទៃ​ឲ្យ​បាន​ធូរស្បើយ ។

ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​ខាង​ក្រោម​នេះ បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​ទទួលបាន​ភាពសុខសាន្ត ដែល​ដំណឹងល្អ​នាំ​ឲ្យ​មាន ៖

« ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ ។

ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូចជា​លោកិយ​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នករាល់គ្នា​ថប់​បារម្ភ ឬ ភ័យ​ឡើយ » ( យ៉ូហាន ១៤: ២៦–២៧) ។

« ចូរ​កុំ​ខ្លាច​នឹង​ធ្វើ​ល្អ​ឡើយ ឱ​បុត្រា​របស់​យើង​អើយ ដ្បិត​ពូជ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នាព្រួស​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រួស​ចុះ​ពូជ​ល្អ នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​ច្រូត​បាន​ពូជ​ល្អ ទុកជា​រង្វាន់​របស់​អ្នក​ដែរ ។

ហេតុដូច្នេះ​ហើយ កុំ​ឲ្យ​ខ្លាច ហ្វូងតូចអើយ ចូរ​ធ្វើ​ល្អ​ចុះ ចូរ​ឲ្យ​ផែនដី និង​ស្ថាន​នរក​រួម​គ្នា​ប្រឆាំង​នឹង​អ្នកចុះ ដ្បិត​បើសិន​ជា​អ្នករាល់គ្នា​បាន​សង់​នៅ​លើ​ថ្មដា​របស់​យើង នោះ​ពួកគេ​ពុំ​អាច​យក​ឈ្នះ​បាន​ឡើយ ។

មើល​ចុះ​យើង​មិន​បាន​កាត់ទោស​អ្នក​ទេ​អញ្ជើញ​ទៅ​ចុះតែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ ចូរ​ធ្វើ​ដោយ​ម៉ឺងម៉ាត់​នូវ​កិច្ច​ការ​ដែល​យើង​បាន​បញ្ជា​ដល់​អ្នក ។

ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត​ចូរ​កុំ សង្ស័យកុំ​ខ្លាច​ឡើយ ។

ចូរ​មើល​ស្នាម​ទាំងឡាយ​ដែល​នៅ​ចំហៀង​យើង ហើយ​ព្រមទាំង​ស្នាម​ដែកគោល​នៅ​ដៃ និងជើង​របស់​យើង​ចុះ ចូរ​មាន​ចិត្ត​ស្មោះត្រង់ កាន់​តាម​បញ្ញត្តិ​ទាំងឡាយ​របស់​យើង នោះ​អ្នក​រាល់គ្នា​នឹង​គ្រង​នគរ​ស្ថានសួគ៌​ទុក​ជា​មរតក » ( គ. និង ស. ៦:៣៣–៣៧ ) ។

« ខ្ញុំ​ប្រាប់​សេចក្ដី​ទាំងនេះ​ដើម្បី​ឲ្យ​អ្នករាល់​គ្នា​បាន​សេចក្ដី​សុខសាន្ដ ។ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ » ( យ៉ូហាន ១៦:៣៣ ) ។

នៅ​ពេល​អ្នក​ចងចាំ​ព្រះអង្គសង្គ្រោះ ហើយ​ធ្វើតាម​ទ្រង់ នោះ​អ្នក​ពិត​ជា​អាច​មាន​សេចក្តីសង្ឃឹម ។ អ្នក​អាច​ទទួលបាន​បទពិសោធន៍​ដ៏​ពិត ដោយ​កាន់ខ្ជាប់​ក្នុង​ភាពសុខសាន្ត​នៅ​គ្រប់​ពេល​ទាំងអស់ ។ អ្នក​អាច​រកឃើញ​សេចក្តីសង្ឃឹម​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ ដំបូងបំផុត​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់ បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​ថា « សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ » ( យ៉ូហាន ២០:១៩ ) ។

បោះពុម្ព